ចប់បាត់ហើយ! ថៃបិទ​លែង​ឲ្យ​មាន​ការ​នាំ​ទំនិញចេញចូល ​ឆ្លង​កាត់ទឹកដី​ខ្លួន​ពី​ប្រទេស​ខ្មែរ


ថៃ​បាន​ប្រកាស​ច្បាប់​ថ្មី​បិទ មិន​ឲ្យ​មាន​ការ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​ខ្មែរឆ្លង​កាត់​​​ទឹក​ដី​ខ្លួន ទៅ​កាន់​ប្រទេស​ទី​បី និង​ទំនិញ​​ពី​ប្រទេស​ទី​បី​ឆ្លង​ចូល​មក​កម្ពុជា។ នេះ​បើ​យោង​តាម​ការ​ប្រកាស​ពី​សំណាក់​​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា។
ពេល​នេះ​ខាង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករកម្ពុជា​កំពុង​ញាប់​ដៃ​ញាប់​ជើង​រៀបចំ​អនុស្សា​រណៈការ​យោគយល់​គ្នា​មួយ​រេវាង​ភាគី​ខ្មែរ​និង​ថៃ ចំពោះ​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ទឹក​ដី​គ្នា​ទៅ​វិញ​ទៅមក តែ​​នៅ​រង់ចាំ​សេចក្តីសម្រេច​ពី​ភាគី​ថៃ​នៅឡើយ​មក​ទល់​ពេល​នេះ​។ ខាង​ភាគីអគ្គនាយករ​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា កំពុង​ធ្វើ​យ៉ាង​ណា​ពន្លឿន​ការ​ចុះ​ហត្ថលេខា​នេះ​ឲ្យ​បាន​លឿន​បំផុត​តាម​តែ​អាច​ធ្វើ​ទៅ​បាន ដើម្បីជៀសវាង​ការ​ខាត​បង់និង​បញ្ហា​ប្រឈម​នានា។

តុល្យភាព​ជញ្ជីងពាណិជ្ជកម្ម​ខ្មែរ​-​ថៃ​ឆ្ងាយ​ដាច់​ពីគ្នា​ខ្លាំង​មែនទែន។ ​តាម​ទិន្ន័យ​របស់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម អន្តរជាតិ ទំហំ​ពាណិជ្ជកម្ម សរុប​រវាង​កម្ពុជា និង​ថៃ ក្នុង​ឆ្នាំ​២០១៥ មាន​ចំនួន ៥,៥១៨​លាន​ដុល្លារ​អា​មេ​រិ​ក និង​ឆ្នាំ​២០១៦ មាន​ចំនួន ៥,៥៥១​លាន​ដុល្លារ​អា​មេ​រិ​ក ពោល​គឺ​បាន​កើនឡើង ០,៦ភាគរយ​៕




No comments