នោះ! Samsung បញ្ចេញ Browser ផ្ទាល់ខ្លូន ល្បឿននិងប្រព័ន្ធសុវត្ថិភាពខ្លាំងកប់

ទីបំផុត Samsung បានបញ្ចេញ Browser ផ្ទាល់ខ្លូនឈ្មោះ Samsung Internet Browser សម្រាប់គ្រប់ទូរសព្ទ Android ចាប់ពីកំណែប្រែ 5.0 ឡើង ដែលមានល្បឿននិងមុខងារសុវត្ថិភាពផ្សេងៗខ្លាំងមិនចាញ់ Browser ក្រុមហ៊ុនដទៃឡើយ។

Samsung Internet Browser កាលចេញដំបូងមានតែសម្រាប់ទូរសព្ទមួយចំនួនតូចប៉ុណ្ណោះ តែពេលនេះ អាចទាញយកបានលើគ្រប់ទូរសព្ទ Android ទាំងអស់។ កម្មវិធីនេះ មានមុខងារ Night Mode សម្រាប់ងាយស្រួលអានពេលយប់ មុខងារសន្សំសំចៃថ្ម មុខងារបិទផ្ទាំងពាណិជ្ជកម្មនិងមាតិការដែលរំខាន ហើយលើសពីនេះអាចប្រើមុខងារស្កេនប្រស្រីភ្នែកលើទូរសព្ទ Galaxy ស៊េរីថ្មីសម្រាប់ការពារសុវត្ថិភាពទៀតផង។
អាចទាញយក Samsung Internet Browser តាមរយៈ Google Play។


Post a Comment