ពេលនៅរស់តែងយកម្ហូបទៅ Office ចែកគេញាំ ដល់ពេលស្លាប់ មាន

អ្នកស្រី Chen ដែលជាម្ដាយរបស់ស្ថាបនិកក្រុមហ៊ុន Union Gas Holdings បានស្លាប់កាលពីថ្ងៃទី២២ ខែតុលាកន្លងទៅ ដោយមានអាយុ ៨៧ឆ្នាំទៅហើយ។ ថ្ងៃហែសពកាលពីថ្ងៃ២៨ ខែតុលាកន្លងទៅ មានបុគ្គលិកជាច្រើន បានយករថយន្តមកជួយហែសព សរុប ៨៧គ្រឿង។
លោក Teo Kiang Ang ជាកូន និងជាស្ថាបនិកក្រុមហ៊ុន Union Gas Holdings បាននិយាយថា ទោះបីម្ដាយរបស់លោកចាស់ទៅហើយក្ដី តែគាត់តែងធ្វើម្ហូបយកមក Office ចែកបុគ្គលិកញាំ។ អ្នកស្រី ត្រូវបានបុគ្គលិកក្រុមហ៊ុន គោរពស្រលាញ់យ៉ាងខ្លាំង។
ដោយសារអំពើល្អរបស់អ្នកស្រី កាលនៅរស់ បុគ្គលិកជាច្រើនរបស់ក្រុមហ៊ុន Union Gas Holdings នៃប្រទេសសិង្ហបុរី បាននាំគ្នាយករថយន្តផ្ទាល់ខ្លួន និងរថយន្តរបស់ក្រុមហ៊ុនខ្លះមកហែសរុប ៨៧ឡាន។ ក្រៅពីនេះ មានអ្នកគោរពស្រលាញ់អ្នកស្រីជាច្រើនទៀតបានចូលរួមហែ រហូតមានប្រវែងលើផ្លូវជាង ៥០០ម៉ែត្រ។
លោក Teo Kiang Ang ទោះបីម្ដាយខ្លួន ជាអ្នកក្រខ្សត់ តែគាត់បានប្រឹងប្រែងរហូតឲ្យលោកមានជំនួញដូចសព្វថ្ងៃ។ ការបាត់បង់ម្ដាយនាពេលនេះ ជាទុក្ខសោកធំបំផុតរបស់លោក៕




Post a Comment