អ្នកជំនាញ៖ ហាមដាច់ខាតកុំប្រថុយ ទទួលទានផ្លែឈើ ដែលមិន...

វេជ្ជបណ្ឌិត Tran Minh Hanh អគ្គលេខាធិការសមាគមចំណីអាហារវៀតណាម បានបញ្ជាក់ថា មិនមែនគ្រប់កសិដ្ឋានសុទ្ធតែអនុវត្តតាមការណែនាំមិនឲ្យប្រើប្រាស់សារធាតុហាមឃាត់នោះទេ ជាពិសេសពេលជិតប្រមូលផល។ ដូចនេះ លោកបានណែនាំប្រជាជនទាំងអស់ថា គួរកុំប្រថុយគ្រោះថ្នាក់ទទួលទានផ្លែឈើដែលមិនចិត ឬមិនបានលាងសម្អាត ព្រោះអាចនាំផលប៉ះពាល់ដល់សុខភាព។

តាមការចុះផ្សាយលើទំព័រសារព័ត៌មាន Tuoitre បានឲ្យដឹងថា កសិដ្ឋាននៅប្រទេសវៀតណាម ភាគច្រើនបើកឲ្យទេសចរចូលទស្សនា ឲ្យភ្ញៀវទេសចរអាចបេះផ្លែឈើទទួលទាននៅនឹងកន្លែងដោយមិនបានប្រុងប្រយ័ត្ន ដោយលាងសម្អាត ឬចិតសម្បកឡើយ។ ការទទួលទានស្រស់បែបនេះ អាចនាំគ្រោះថ្នាក់ដល់សុខភាព ព្រោះកសិដ្ឋានខ្លះនៅតែបំពាន ប្រើសារធាតុហាមឃាត់ បាញ់លើផ្លែឈើទាំងនោះ។
សារជាតិគីមីដែលប្រើលើផ្លែឈើទាំងនោះ អាចនាំឲ្យមានហានិភ័យចំពោះជំងឺមហារីក ព្រមទាំងជំងឺផ្សេងៗទៀតក្នុងរយៈពេលវែង។ ចំណែកសំបកដែលមិនបានលាងសម្អាត អាចជាប់ដោយប៉ារ៉ាស៊ីតជាច្រើនប្រភេទ ជាពិសេសដង្កូវតូចៗ ដែលអាចនាំឲ្យរាគរូស និងឈានទៅដល់ជំងឺដង្កូវក្នុងពោះវៀនជាច្រើនទៀត។
វេជ្ជបណ្ឌិត Nguyen Duy Phong ដែលជាសាស្ត្រាចារ្យក្នុងសមាគមចំណីអាហារបាននិយាយថា៖ “កុំញាំផ្លែឈើដែលទើបបេះផ្ទាល់ពីចម្ការ។ ចំណាយពេលលាងបន្តិចទៅ។ វាប្រហែលខាតពេល ១ ឬ ២នាទី តែអ្នកអាចកាត់បន្ថយហានិភ័យនៃជំងឺ”៕



Post a Comment