ស្អាតអីស្អាតយ៉ាងនេះ…ក្មេងស្រីដ៏ស្រស់ស្អាតបំផុតនៅក្នុងពិភពលោកកំពុងធ្វើឲ្យឪពុកម្ដាយព្រួយបារម្ភពីសុវត្ថិភាព !
ទើបមានអាយុ ៨ ឆ្នាំសោះ ក្មេងស្រី Mahdis មកពីប្រទេសអ៊ីរ៉ង់បានធ្វើឲ្យមនុស្សជាច្រើនតាមចាប់អារម្មណ៍ ដោយសារទម្រង់មុខ ភ្នែក ពោរពេញដោយពន្លឺ និងរូបរាងគួរឲ្យស្រឡាញ់។ មិនត្រឹមតែនៅក្នុងប្រទេសអ៊ីរ៉ង់ប៉ុណ្ណោះទេ Mahdis ក៏ត្រូវបានមនុស្សជាច្រើននៅជុំវិញពិភពលោកចូលចិត្តផងដែរ។

រូបថតដ៏ស្រស់ស្អាតរបស់នាង បានរីករាលដាលយ៉ាងទូលំទូលាយនៅលើបណ្ដាញសង្គម ហើយពេលនេះនាងមានអ្នកគាំទ្រជាង ១៤ ម៉ឺននាក់នៅលើបណ្ដាញសង្គម។ មនុស្សជាច្រើនបានហៅ Mahdis ថា “ក្មេងស្រីដ៏ស្រស់ស្អាតបំផុតនៅក្នុងពិភពលោក” ។

ជាមួយនឹងស្បែកសរលោង ច្រមុះស្រួច ភ្នែកធំៗ រោមភ្នែក.ងខ្ទែត និងបបូរមាត់ក្លែបក្រូច។ ព្រោះតែមានរូបរាងគួរឲ្យបែបនេះហើយ ទើបពេលនាងទៅគ្រប់ទីកន្លែងដូចជា សាលារៀន ទៅផ្សារទំនើប នាងតែងតែទទួលអំណោយ និងផ្កាពីមនុស្សជុំវិញខ្លួន។

ទោះជាយ៉ាងណាក៏ដោយឪពុកម្ដាយរបស់ក្មេងស្រីស្អាតបំផុតលើលោក មានការព្រួយបារម្ភយ៉ាងខ្លាំងពីអ្នកគាំទ្ររបស់នាង។ ដោយពួកគេ ភ័យខ្លាចថានាងនឹងត្រូវយាយី ឬឈឺចាប់ដោយអ្នកដទៃ ដូច្នេះជារៀងរាល់ថ្ងៃឪពុក Mahdis ត្រូវជូន និងទៅទទួលកូនពីសាលារៀន។ ឃើញសភាពបែបនេះហើយ ឪពុក Mahdis បានសម្រេចចិត្តឈប់ធ្វើការ មកធ្វើជាអង្គរក្សផ្ទាល់ខ្លួនកូនរបស់វិញ។

មនុស្សជាច្រើនចង់ឲ្យកូនៗរបស់ពួកគេស្រស់ស្អាត និងមានមនុស្សចោមរោមស្រលាញ់ដូច Mahdis ផ្ទុយពីឪពុកម្ដាយ Mahdis វិញដោយសង្ឃឹម ថានាងនឹងធំឡើងមានសុខភាពល្អ សប្បាយរីករាយ មានសុវត្ថិភាព និងមិនត្រូវបានរំខានខ្លាំងពេក ដោយសាររូបរាងដ៏ស្រស់ស្អាត។




Post a Comment