បើស្រវឹងសូមកុំបើកបរ បុរសម្នាក់ចេញហូបការបងប្អូនវិញក្នុងស្ថានភាពស្រវឹងបានជួបរឿងមួយនឹកស្មានមិនដល់...


កណ្ដាល៖ បុរសម្នាក់បានបាក់.កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីចេញពីហូបការបងប្អូនវិញ ដែលហេតុការណ៍នេះបានកើតឡើង នៅចំណុចដីឡូដ៍ព្រៃចេក ស្ថិតនៅក្នុងភូមិបឹងគ្រំក្រោម ឃុំបឹងគ្រំ ស្រុកល្វាឯម​ ខេត្តកណ្ដាល កាលពីព្រឹកព្រលឹមថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ។

ជនរងគ្រោះមានឈ្មោះ ទៀង នីន (មិនពាក់មួកសុវត្ថិភាព) ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមេចុងភៅ មានទីលំនៅបច្ចុប្បន្នភូមិល្វាសរលើ ឃុំល្វាសរ ស្រុកល្វាឯម​ ខេត្តកណ្ដាល បើកបរម៉ូតូម៉ាក ហុងដាឌ្រីមC125ផលិតឆ្នាំ២០១៧ ព៌ណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DP-0786 បើកបរក្នុងស្ថានភាពស្រវឹង ស្រាប់តែដល់ចំណុចកើតហេតុ​ ក៏ស្រាប់ដល់ផ្លូវរាវកោង ក្នុងល្បឿនលឿនផងនោះ បានបោលចូលគុម្ពចេក បាក់.កស្លាប់តែម្តង។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

No comments