ដេននីក្វាន់រីករាយនិងអរគុណចំពោះស្រីម្នាក់ដែលបានមើលងាយនាងរហូតធ្វើឲ្យក្ដីស្រម៉ៃរបស់នាងបានសម្រេចក្នុងពេលឆាប់ៗ !

តារាសម្ដែងស្រីមានរាងតូចច្រឡឹឹង សាច់សខ្ចី ដើមទ្រូងធំទ្រលក់ទ្រលន់ កញ្ញា ដេននីក្វាន់ បង្ហោះសារគួរអោយចាប់អារម្មណ៍ក្នុងបណ្ដាញសង្គមដែលធ្វើអោយមហាជនមានចម្ងល់យ៉ាងខ្លាំងថាតើស្រីម្នាក់ណាដែលមានទំនាស់ជាមួយនាង ។
ដេននីក្វាន់ បានរៀបរាប់យ៉ាងដូច្នេះថា៖ «ក្តីស្រម៉ៃដ៏ធំបំផុតរបស់ខ្ញុំនឹងមកដល់ក្នុងពេលឆាប់ៗនេះហើយ…ហើយក៏អរគុណស្រីសោភីនីម្នាក់ដែលមើលងាយខ្ញុំ ធ្វើអោយខ្ញុំប្រឹងប្រែងរហូតបានទទួលនៅអ្វីដែលខ្ញុំចង់បាន..ចាំទុកខ្ញុំមិនBlock ឬ Unfriend នាងទេគឺខ្ញុំទុកអោយនាងនៅមើលពីភាពជោគជ័យរបស់ខ្ញុំទាំងឈឺចាប់!»។
យ៉ាងណាគេនៅមិនទាន់ដឹងទេថា តើនារីម្នាក់ណាដែលមានទំនាស់ជាមួយ ដេ​ននីក្វាន់ រហូតធ្វើអោយក្ដីស្រម៉ៃរបស់នាងជិតបានសម្រេចបែបនេះ !

No comments