អ្នកសារព័ត៌មានថោកទាប ចាប់កូនស្រីចុង រំលោភសេពសន្ថវៈបានសម្រេចរហូតជិតគ្នាស្រែកយំរកម៉ែជួយ
លោកវរសេនីយ៍ឯក ស៊ីម វណ្ណៈ អធិការនគរបាលស្រុកអន្លង់វែង បានឲ្យដឹងថាជនសង្ស័យឈ្មោះ ប្រាក់ អ៊ាន ភេទប្រុស អាយុ៦៥ ឆ្នាំ រស់នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ជាអ្នកសារព័ត៌មានបន្ទាយស្រី។ ជនសង្ស័យបានចាប់រំលោភសេពសន្ថវៈ ទៅលើក្មេងស្រីរងគ្រោះ ជាកូនចុងរបស់ខ្លួនរហូតបានសម្រេច។ ក្មេងស្រីរងគ្រោះឈ្មោះ ព.ស.ណ អាយុ១៣ ឆ្នាំ រស់នៅផ្ទះជាមួយគ្នា ជាសិស្សថ្នាក់ទី៧។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងសាកសួរ និងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់ ៕
Post a Comment