ពិតជាមិនគួរឲ្យជឿរមែន!!! ក្មេងស្រីឥណ្ឌាអាយុ១២ឆ្នាំ ត្រូវសត្វអង្ក្រង «កាច់សំបុក» រស់នៅតកូនតចៅក្នុងត្រចៀក (មានវីដេអូ)
តាមប្រភពព័ត៌មានពីបរទេសមួយបានរាយការណ៌ឲ្យដឹងថា នាង ShreyaDarjiអាយុ ១២ឆ្នាំ រស់នៅភាគខាងលិចនៃប្រទេសឥណ្ឌា ត្រូវគេរកឃើញសំបុកអង្ក្រងក្នុងត្រចៀកដ៏ច្រើនសឹងមិនគួរឱ្យជឿដែលមានចំនួនលើសពី ១០០០ ក្បាល និង កើតមាន ១០ ក្បាលជារៀងរាល់ថ្ងៃ ។ បញ្ហានេះកើតឡើងដោយមានការរមាស់ត្រចៀកបន្តិចបន្តួចប៉ុណ្ណោះនៅខែសីហាឆ្នាំមុន ។


គ្រូពេទ្យបានប្រញាប់យកសត្វទាំងនោះចេញអស់រាប់ពាន់ក្បាល បន្ទាប់ពីពិនិត្យឃើញវា ។
ប៉ុន្តែទោះបីជាមានការជួយពីវេជ្ជបណ្ឌិតក៏ដោយបញ្ហានេះនៅតែបន្តព្រោះសត្វអង្ក្រងនោះនៅតែបង្កើតកូនចៅ ។ ចំណែកឯឪពុកម្ដាយរបស់នាងបានប្រើវិធីសព្វបែបយ៉ាងពីថ្នាំបុរាណទៅគ្រូមន្តអាគមន៍ ប៉ុន្តែវានៅតែចេញពីត្រចៀករបស់នាងដដែល។
លោកSanjay Darji ឪពុករបស់នាង Sheyraបាននិយាយថាសត្វនោះវាតែងតែវារចេញមកនៅពេលដែលកូនគាត់កំពុងអង្គុយរៀន។ ឪពុកក្មេងស្រីខាងលើបានឱ្យដឹងទៀតថា លោកធ្លាប់យកកូនស្រីទៅពិនិត្យនៅកន្លែងគ្រូពេទ្យជំនាញ ប៉ុន្តែគ្រូពេទ្យទាំងនោះមិនអាចជួយអ្វីបានដល់កូនរបស់គាត់នោះទេ មានតែសង្ឃឹមថាគ្រប់យ៉ាងនឹងប្រសើរឡើងប៉ុណ្ណោះ ៕





សូមទស្សនាវីដេអូខាងក្រោម៖
Post a Comment