មុនរៀបបងថាស្រឡាញ់អូនណាស់ និងថ្នាក់ថ្នមអូនតែពេលនេះហេតុអ្វីបងផឹកស្រារាល់ថ្ងៃ រួចធ្វើបាបអូនទាំងចិត្តទាំងកាយដល់ថ្នាក់នេះ

គូរសង្សារមួយគូរបានបានចាប់ផ្តើមស្រឡាញ់គ្នាដំបូងតាមរយះបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បន្ទាប់មកក៏បានធ្វើការChatទៅគ្នាលេងទៅវិញទៅមករៀងរាល់ថ្ងៃ មិនដែលខានមួយថ្ងៃឡើយ ធ្វើអោយទំនាក់ទំនងពួកគេ លើសពីមិត្តភ័ក្រ្កធម្មតា។
ពេលវេលាចេះតែកន្លង ច្រើនខែនៃទំនាក់ទំនងរបស់ពួកគេតាមរយះហ្វេសប៊ុក បន្ទាប់មកពួកគេក៏បានណាត់គ្នាទៅមើលកុន ដើរលេង ជាលើកដំបូង ហើយបន្ទាប់មក ពួកគេក៏បានក្លាយជាគូរសង្សារនឹងគ្នាយ៉ាងផ្អែមល្ហែម។


រយះពេល១ឆ្នាំ បន្ទាប់ពីពួកគេបានស្រឡាញ់គ្នា នឹងមើលចិត្តគ្នា បន្ទាប់មកខាងប្រុសក៏បានសុំខាងស្រីរៀបការ ហើយបានសន្យាថា គេនឹងមើលថែនាងអោយដូចជាព្រះនាងចឹង មិនធ្វើបាបនាង មិនអោយនាងលំបាក ដោយសារគេឡើយ ដោយខាងស្រីឃើញថាខាងប្រុសក៏ជាមនុស្សល្អ ហើយពូកែយកចិត្តនាង មិនដែលធ្វើអោយនាងខឹង តាមចិត្តនាងគ្រប់យ៉ាង ហើយរយះពេលនៃការស្រឡាញ់គ្នាក៏រៀងយូរដែរ ហើយនាងក៏បានយល់ព្រមរៀបការជាបុរសម្នាក់នោះទៅ។


ពេលការហើយដំបូងជិវិតពួកគេមើលទៅដូចជាមានសុភមង្គលណាស់ ជិវិតគ្រួសាររបស់ពួកគេពិតជាមានក្តីសុខមែនទែន ។ ប៉ុន្តែសេចក្តីសុខពួកគេមិននៅបានយូរប៉ុន្មានទេ ១ឆ្នាំកន្លងទៅបន្ទាប់រៀបការហើយ ប្តីរបស់នាងបានប្រែប្រួលទៅជាមនុស្សថ្មីទៀត តែងតែមកពីធ្វើការចូលផ្ទះយឺតជាប្រចាំ ហើយពេលមកដល់ផ្ទះម្តងៗតែងតែមានអាការះស្រវឹង ហើយតែងតែរករឿងនាងណាស់។



ប្តីនាងបានប្រែប្រួលចាប់ផ្តើមតាំងពីបានសេពគប់មិត្តភ័ក្រ្កមិនល្អ ហើយមិត្តភ័ក្រ្កប្តីនាង តែងតែហៅគាត់ទៅផឹកស្រវឹង ចូលក្លឹប ចូលខារាអូខេ រៀងរាល់ថ្ងៃ ។​ថ្ងៃមួយពេលប្តីរបស់នាងមកពីចូលខារ៉ាអូខេវិញក្នុងអាការះស្រវឹង នាងបានសួរនាំប្តីនាងកុំអោយធ្វើបែបនេះទៀត ហើយកុំអោយសេពគប់មិត្តភ័ក្រ្កបែបនេះទៀត តែបែរជាប្តីនាងខឹងហើយបានវ៉ៃនាង បែកក្បាល ឈាមហូរពេញមុខ ។

នាងក៏បានយំហើយគិតដល់ពាក្យសន្យារបស់ប្តីនាង ដែលបានសន្យាថានឹងមើលថែនាងអោយដូចជាព្រះនាងតែទីបំផុត បែរជាគាត់ភ្លេចអស់ ហើយវ៉ៃនាង អោយខូចសម្រស់ស្ទើមិនយល់ ដោយសារតែទ្រាំមិនបាន នាងក៏បានរត់ចាកចេញពីផ្ទះ ហើយក៏បានប្តឹងតុលាកាសុំលែងលះគ្នា ហើយនាងពិតជាមានអារម្មណ៏ឈឺចាប់មែនទែន ដែលបានជួបប្តីបែបនេះ មិនគួរណាល្អតែពីមុនដំបូង ចុងក្រោយបែរជាធ្វើបែបនេះដាក់នាងវិញ។




No comments