មិននឹកស្មានថា ស្វាមីតួឯកស្រី រឿង«និស្ស័យស្នេហ៍ទេវតា ៣ ជាតិ» ហ៊ានលះបង់ដល់ម្លឹងផង ដើម្បី…
តារាសម្តែងហុងកុងដែលមានប្រជាប្រិយភាពខ្លាំងគួរសមនៅឆ្នាំ ២០១៧ លោក Hawick Lau បានសម្រេចចិត្តដកឃ្លាពីសិល្បៈបន្តិចសិន ដើម្បីមានពេលគ្រប់គ្រាន់ធ្វើជាស្វាមី និង ឪពុកល្អសម្រាប់កូនស្រីអាយុ ៣ ឆ្នាំ ។

ការងារសិល្បៈចុងក្រោយគេរបស់លោក Hawick គឺរឿងភាគ «Heirs» ហើយចាប់តាំងពីរឿងនេះមក លោកបានរក្សាភាពស្ងប់ស្ងាត់ រហូតអ្នកគាំទ្រជាច្រើនកើតមានចម្ងល់ និង ចង់ដឹងថា លោកកំពុងតែធ្វើអ្វី ស្របពេលដែលពាក្យចចាមអារ៉ាមថា លោកចូលនិវត្តន៍ក៏កើតមានដំណាលគ្នានេះដែរ ។

ចុងក្រោយទើបឃើញមានការបកស្រាយថា លោក Hawick ត្រូវយកពេលមើលកូនស្រីរបស់ខ្លួន ព្រោះប្រពន្ធរបស់លោកតារាសម្តែងស្រី Yang Mi ដែលជាតួឯកស្រីក្នុងរឿង «និស្ស័យស្នេហ៍ទេវតា ៣ ជាតិ» (San Sheng San Shi Shi Li Tao Hua) មានភាពមមាញឹកនឹងការងារសិល្បៈច្រើនខ្លាំង ហេតុនេះលោក Hawick បានសម្រេចចិត្តដកឃ្លាបន្តិច ដើម្បីយកពេលនៅផ្ទះ ។

គួរបញ្ជាក់ដែរថា លោក Hawick បច្ចុប្បន្នមានវ័យ ៤៣ ឆ្នាំ បានឈានជើងចូលសិល្បៈតាំងពីឆ្នាំ ១៩៩៥ ម្ល៉េះ និង ធ្លាប់បានសម្តែងក្នុងខ្សែភាពយន្ត និង រឿងភាគជាច្រើន ហើយចំណងអាពាហ៍រវាងលោក និង Mi បានកើតឡើងនៅដើមឆ្នាំ ២០១៤ ក្រោយពីទាក់ទងស្នេហាគ្នាបានជាង ២ ឆ្នាំ ៕






























Post a Comment