ឥឡូវ​នេះ​បុរស​អាច​កែ​ប្រដាប់​ម៉ាស្អាត់ដោយចំនាយអស់តិចបំផុត(មានវីដេអូ)

ប្រជាជន​អាស៊ី​មើល​ឃើញ​មនុស្ស​ស្អាត ពេល​មាន​សម្បុរ​ស ហើយ​នៅ​ប្រទេស​ថៃ នារី​ជា​ច្រើន​នាំ​គ្នា​ដុស​ខាត់​ស្បែក​ដើម្បី​ឲ្យ​ទាក់​ទាញ។ ប៉ុន្តែ​ឥឡូវ​នេះ​រឹត​តែ​ប្លែក​នឹក​ស្មាន​មិន​ដល់ ព្រោះ​បច្ចេកទេស​ថ្មី​អាច​ឲ្យ​បុរស​កែ​ប្រដាប់​ភេទ​ពី​ខ្មៅ ទៅ​ស​បាន។
ការ​ផ្សព្វ​ផ្សាយ​ពី​ដំណឹង​ដ៏​រសើប​នេះ កើត​ចេញ​ពី​មន្ទីរពេទ្យ Lelux ហើយ​មនុស្ស​ជា​ច្រើន​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ ក្នុង​ការ​ផ្សព្វ​ផ្សាយ ក៏​មាន​បង្ហាញ​ទាំង​រូប​ភាព ព្រម​ទាំង​វីដេអូ​បុរស​ដែល​ទទួល​ការ​ព្យាបាល​ផង​ដែរ ហើយ​ត្រឹម​មួយ​ថ្ងៃ​ប៉ុណ្ណោះ​មាន​អ្នក​ចុច​មើល​ប្រហែល ៤​លាន​ដង។ក្រោយ​បង្ហោះ​ឡើង នារី​ជា​ច្រើន​បាន Mention មិត្ត​ប្រុស​របស់​ខ្លួន ឲ្យ​ទៅ​ទទួល​ការ​ព្យាបាល ដែល​មាន​តម្លៃ ២​ម៉ឺន​បាត (ប្រមាណ ៦២០​ដុល្លារ)។ ការ​ព្យាបាល​ដោយ​បាញ់​ឡាស៊ែរ នឹង​ធ្វើ​ឡើង​ចំនួន ៥​ដង ប៉ុន្តែ​បុរស​ទាំង​នោះ នឹង​ឃើញ​ភាព​ខុស​ប្លែក​តាំង​ពី​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​លើក​ទី១ ពោល​គឺ​ប្ដូរ​ពណ៌​ភ្លាម​ៗ​តែ​ម្ដង។
នៅ​ក្នុង​វីដេអូ live លើ​បណ្ដាញ​សង្គម មន្ទីរពេទ្យ Lelux បាន​សម្ភាស​បុរស​ម្នាក់​ដែល​ទៅ​ទទួល​ការ​ព្យាបាល ហើយ​រូប​គេ​បាន​និយាយ​ថា ក្រោយ​ទទួល​បាន​ការ​ព្យាបាល​លើក​ទី១ ក៏​ឃើញ​ថា​ស​ជាង​មុន និង​ពេញ​ចិត្ត​តែ​ម្ដង៕










No comments