រឿងកាន់តែក្តៅហើយ!!!!! ប្រាប់តគ្នាផង ថ្ងៃនេះប៉ូលិសនិងកម្លាំងពិសេស ចុះចាប់អ្នកអត់ពាក់មួកទ្រង់ទ្រាយធំគ្មានប្រណី
កម្លាំងប៉ូលិសចរាចរណ៍រាជធានីភ្នំពេញ កំពុងប្រុងប្រៀបទាំងយប់ ដើម្បីអនុវត្តតាមបទបញ្ជាក្នុងចុះចាប់អ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាពនៅថ្ងៃទី០៥ មករាស្អែកនេះ។




គ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០១៧នេះ បណ្តាលឲ្យអ្នកដំណើរស្លាប់រហូតដល់ ១ ៧៨០នាក់ កើន ៦៣នាក់ បើធៀបជាមួយឆ្នាំចាស់កន្លងទៅ៕






តាមប្រភពព័ត៌មានច្បាស់ការណ៍បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែមករាស្អែកនេះ កម្លាំងប៉ូលិសចរាចរណ៍គ្រប់គោលដៅ រួមទាំងកម្លាំងអន្តរាគមន៍ពិសេស ក្រោមការបញ្ជាដោយផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ក្រសួងមហាផ្ទៃសម្រេចដាក់ចេញនូវវិធានការតឹងរ៉ឹង ដោយចាប់បានអ្នកជិះអត់មួក ត្រូវទុកម៉ូតូសិន រហូតដល់ទិញមួកបាន ទើបអនុញ្ញាតឲ្យយកម៉ូតូត្រលប់ទៅវិញ។ វិធានការក្ដៅនេះ ដាក់ចេញក្រោយពីមានគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានអ្នកស្លាប់កើនឡើងនៅឆ្នាំ២០១៧កន្លងទៅ ដោយសារតែជិះម៉ូតូអត់ពាក់មួក។


គ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០១៧នេះ បណ្តាលឲ្យអ្នកដំណើរស្លាប់រហូតដល់ ១ ៧៨០នាក់ កើន ៦៣នាក់ បើធៀបជាមួយឆ្នាំចាស់កន្លងទៅ៕




Post a Comment