លោក ​ជា សុផារ៉ា ស្នើ​សុំ​អភិបាល​រាជធានី​ភ្នំពេញ ឲ្យធ្វើរឿងមួយដែលគ្រប់គ្នានឹកស្មានមិនដល់


ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ លោក​ជា សុផារ៉ា​បាន​ស្នើសុំ​អភិបាល​រាជធានី​ភ្នំពេញ ដក​តំណែង​ប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​ឬ​ស្សី​កែវ​ចោល​។ ការសុំ​ដកតំណែង​នេះ​ក៏​ដោយសារ​តែ​ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង ភូមិបាល​ខណ្ឌ​ឬ​ស្សី​កែវ លោក​ប៊ុន ឡុង ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ ប្តឹង​ទៅ​នាយក​រដ្ឋមន្ត្រី​ពី​ភាព​អសកម្ម​របស់​មន្ត្រី​រូបនេះ​។



នេះ​បើ​យោងតាម​លិខិត​មួយ​ច្បាប់​របស់​លោក​រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​ផ្ញើរ​អោយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​ក្នុង​លិខិត​នេះ ៖ «​ខ្ញុំ​ស្នើឲ្យ​ឯកឧត្តម​អភិបាល សម្រួល​ភារកិច្ច​លោក ប៊ុន ឡុង ចេញពី​ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ភូមិបាល​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​»​។ នេះ​ជា​សំណើ​របស់​លោក ជា សុផារ៉ា ដែល​បាន​លើក​ពី​ប្រសាសន៍​ប្រមុខ​រដ្ឋាភិបាល ដែល​ដាស់តឿន​មន្ត្រី​ឲ្យបំពេញ​ការងារ​ជូន​ពលរដ្ឋ​កន្លងមក​ថា «​ធ្វើឲ្យបាន ធ្វើឲ្យ​លឿន ធ្វើឲ្យ​មាន​តម្លាភាព​»៕​





No comments