បាបកម្មទាន់ហន់! ប្រុងលើកសពកូនស្រីផ្លុងចោលក្នុងព្រៃ ព្រះមិនប្រណី សមត្ថកិច្ចប្រទះឃើញ ព្យាយាមរត់ តែត្រូវជាប់សំណាញ់ (មានវីដេអូ)
ឃាតករជាឪពុកម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីសាកសពកូនស្រីវ័យជំទង់របស់គាត់ ត្រូវបានរកឃើញនៅក្នុងឃ្លុបក្រោយ «គូទ» រថយន្តរបស់គាត់ ។ ប៉ូលីសនៅក្នុងប្រទេសម៉ាឡេស៊ី និយាយថា មន្ត្រីម្នាក់បានប្រទះឃើញរថយន្ត១គ្រឿង ត្រូវបានចតចោលនៅលើចិញ្ចើមផ្លូវ ក្បែរព្រៃមួយ នៅវេលាម៉ោង ៥ និង ៥០ នាទី ល្ងាច ។

ឃើញសភាពគួរឲ្យសង្ស័យបែបនេះ មន្ត្រីក៏បានដេញតាម Min ។ កម្លាំងសមត្ថកិច្ចអាចធ្វើការឃាត់ខ្លួនជនសង្ស័យបាន បន្ទាប់ពីធ្វើសកម្មភាពដេញតាមចាប់ចម្ងាយដីប្រហែល ៥ គីឡូម៉ែត្រ ។
នៅពេលត្រួតពិនិត្យឃ្លុបរថយន្ត ពួកមន្ត្រីបានរកឃើញក្មេងស្រីជំទង់ម្នាក់បានស្លាប់ទៅហើយ ។ បន្ទាប់ធ្វើការស៊ើបអង្កេត ក្មេងស្រីរងគ្រោះត្រូវបានបញ្ជាក់មានឈ្មោះថា Nasreen Tan Chai Wei អាយុ ១៣ ឆ្នាំ ហើយនាងគឺជាកូនស្រីបង្កើតរបស់ Min តែម្តង ។

ផ្អែកតាមការស៊ើបអង្កេតដំបូង បានបញ្ចេញថា ក្មេងស្រីត្រូវបានសម្លាប់នៅព្រឹកថ្ងៃនោះ ហើយសាកសពរបស់នាងត្រូវបានលាក់ទុកនៅក្នុងឃ្លុបក្រោយរថយន្ត ។
សមត្ថកិច្ចជឿថា Min ជាកម្មកររោងចក្រម្នាក់កំពុងព្យាយាមយកសាកសពកូនស្រីរបស់ខ្លួន មកផ្លុងចោលនៅក្នុងព្រៃ ។ ករណីស្លាប់របស់នាងត្រូវបានជឿថារឹត.កសម្លាប់ ។

ទោះយ៉ាងណា សារព័ត៌មានពុំបានបញ្ចេញថា មូលហេតុដែលនាំឲ្យឪពុកតិរច្ឆានរូបនេះ សម្លាប់កូនស្រីដ៏សាហាវព្រៃផ្សៃយ៉ាងនេះនោះទេ ៕









Post a Comment