ចាក់ដោតណាស់! ក្មេងស្រីកម្សត់សំពះរូបថតម្ដាយរាល់ព្រឹកប្រាប់ថា ម៉ាក់អើយ..

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សាវឌី បានរៀបរាប់ថា ក្មេងទាំង ៣នាក់បានកំព្រាម្ដាយហើយ ដោយបន្សល់ទុកឲ្យនៅរួមរស់ជាមួយឪពុកតែម្នាក់។ អ្វីដែលធ្វើឲ្យគេកាន់តែរំជួលចិត្ត គឺកូនស្រីបងអាយុទើប ១០ឆ្នាំ តែងតែក្រោកពីព្រលឹមទៅសំពះរូបថតសពម្ដាយរាល់ព្រឹក និងប្រាប់ថា ខ្លួនទៅរៀនហើយ។
សាវឌី បានសរសេរថា «ក្មេងស្រីៗដេកអោបប្អូនប្រុសពៅ ទាំងបីនាក់បងប្អូន ព្រឹកឡើងអុជធូបបីសរសៃសំពះលាម្តាយថា៖ ម៉ាក់អើយកូនលាម៉ាក់ ទៅរៀនហើយណាម៉ាក់។
នាងមានអាយុ ១០ឆ្នាំ រៀនខ្មែរថ្នាក់ទី ៧ តាំងពីរៀនមកមិនដែលបានលេខពីរទេ បានតែលេខមួយរហូត។ បើនិយាយពីអក្សរខ្មែររបស់នាងវិញ សុំទោសផងចុះមិត្តៗ បណ្ឌិតសុំខ្មាស ស្អាតណាស់ តែពេលនេះនាងបានបាត់បង់អ្នកម្តាយនៅសល់តែប៉ា ដែលដៃម្ខាងរបស់ប៉ាជារៀងរាល់ព្រឹក ជូតផ្ទះបណ្តើរ ដៃម្ខាងទៀតអោបកូនប្រុសពៅបណ្តើរ។


អ្វីៗដែល សាវឌី (ឈ្មោះ) លើកមកនេះ ចង់អោយអ្នកចិត្តល្អមេត្តាជួយជាកំលាំងចិត្ត ដល់ពួកគាត់ ដែលកំពុងរងាផងចុះ។ ជីវិតពិត របស់គ្រួសារមួយនៅប៉ោយប៉ែត»។
បើតាមប្រភពខាងលើដដែលបន្ថែមថា ក្មេងស្រីរៀនពូកែនេះ រៀននៅសាលាឯកជន សុវណ្ណភូមិ ក្រុងប៉ោយប៉ែត។ ចំណែកម្ដាយរបស់ពួកគេ បានលាចាកលោកទាំងវ័យក្មេងដោយសារជំងឺសាច់ដុះក្នុងខួរក្បាល៕ប្រភព៖http://reachbot.today





Post a Comment