គាំងបេះដូងហើយ!!! ស្ទើរពុំជឿ ខណៈឃើញទាហានស្រីៗប៉ុន្មានដួងមានរូបសម្រស់ ស្អាតៗ មើលច្រឡំតារាយ៉ាងៗនេះ
នៅផ្នែកខ្លះនៃពិភពលោក នោះការចូលទៅបំរើកងទ័ព គឺប្រហែលជារឿងដ៏លំបាកបំផុត ប៉ុន្តែ វាជាបទពិសោធន៍ត្រូវទទួលយកសំរាប់ជីវិតបុរស ។ ទោះបីពួកគេត្រូវចាកចោលគ្រួសារក្នុងមួយរយៈពេលក៏ដោយ ក៏ពួកគេអាចជួបមិត្តភក្តិថ្មីៗ និងបង្កើតទំនាក់ទំនងថ្មី ដែលអាចមានរយៈពេលពេញមួយជីវិតក៏ថាបាន ។ ប៉ុន្តែ សំរាប់បុរសៗអ៊ីស្រាអែលជាច្រើន នោះការចូលបម្រើកងទ័ព គឺអាចជាពេលវេលាពុំអាចបំភ្លេចបានសម្រាប់ជីវិតរបស់ពួកគេ ។v


អ្វីដែលមនុស្សមួយចំនួនមិនដឹង គឺថាពលរដ្ឋអ៊ីស្រាអែលទាំងអស់ ត្រូវតម្រូវឲ្យបំពេញសេវាជាតិនៅអាយុ ១៨ ឆ្នាំ ក្នុងនោះសូម្បីតែស្រីៗក៏ត្រូវបម្រើយ៉ាងតិច ២ ឆ្នាំ ផងដែរ នៅក្នុងកងទ័ព ។
ខណៈពេលដែលយើងរំពឹងថានារីក្មេងៗនៅក្នុងជួរកងទ័ព, នោះទាហានស្រីៗអ៊ីស្រាអែល គឺមានភាពខុសគ្នាទាំងស្រុង ទៅតាមកម្រិតជាច្រើន ដែលក្នុងនោះពួកគេមានរូបសម្រស់ស្រស់ស្អាត និងសិចស៊ី ដែលធ្វើឲ្យអ្នកយល់ច្រឡំបានថា ពួកគេជាកំពូលតារាម៉ូឌែលផុសរូបក្នុងឯកសណ្ឋានកងទ័ពតែប៉ុណ្ណោះ ។
ប៉ុន្តែ ទោះបីជាពួកគេត្រូវដោះស្រាយបញ្ហាជាមួយអាវុធធ្ងន់ៗ និងការហ្វឹកហ្វឺនយ៉ាងខ្លាំងក៏ដោយ ក៏ពួកគេមិនខ្លាចបង្ហាញពីភាពសប្បាយរីករាយរបស់ពួកគេដែរ ក្នុងនោះដូចជាថតរូបសិចស៊ី បង្ហោះឡើងអ៊ីនធើរណេតផងដែរ ៕















Post a Comment