ឡាន​ Land Cruiser ​មិនមែន​លំៗ​ ត្រូវ​កាំភ្លើង ៣០០ ​គ្រាប់ គ្រាប់បែកដៃនិង​គ្រាប់​មីនឡើង​សុះសាច់ នៅអត់អី (មានវីដេអូ)


ឡាន Toyota Land Cruiser ប្រភេទ ASV’s VR7-armoured ដែល​ផលិត​ជា​ពិសេស​សម្រាប់​មន្រ្តី​ជាន់ខ្ពស់​សំខាន់ៗ មាន​សមត្ថិភាព​ខ្លាំង អាច​ធន់​នឹង​គ្រាប់កាំភ្លើង ៣០១ គ្រាប់ គ្រាប់​បែកដៃ ៤គ្រាប់ និង​មីនតោន ២គ្រាប់ និង​គ្រាប់​បំផ្ទុះ​ទម្ងន់ ១២,៥ គីឡូក្រាម នៅ​មិន​អាច​ធ្វើ​អី​រថយន្ត​នេះ​បាន​ឡើយ។
រថយន្ត​ប្រភេទ​នេះ ត្រូវ​បាន​ផលិត​ដោយ​សម្ភារៈ​ទំនើប​និង​ធន់ការពារ​ជុំវិញ​ទាំង​អស់ ដែល​ស្ថិត​ក្នុង​ស្តង់ដារ​សុវត្ថិភាព BRV2009 កម្រិត ៧ របស់​អាល្លឺម៉ង់ ឯ​ផ្នែក​ដំបូល​ការពារ​ដល់​ទៅ ៩០ ដឺក្រេ។តាម​ការ​ធ្វើ​តេស្ត​សមត្ថភាព អ្នក​ជំនាញ​បាន​ប្រើ​កាំភ្លើង​ប្រភេទ AK47 បាញ់​រថយន្ត​ ASV’s VR7-armoured ជុំវិញ​ចំនួន ៣០១ គ្រាប់ និង​ប្រើ​គ្រាប់បែកដៃ​ប្រភេទ HG85 ចំនួន ២គ្រាប់ បំផ្ទុះដំបូល និង ២គ្រាប់​ទៀត​បំផ្ទុះ​​ជើង​ក្រោម, មីន​ប្រភេទ DM31 AP ២គ្រាប់ និង​ការ​បំផ្ទុះ​គ្រាប់​ PETN ទម្ងន់ ១២,៥ គីឡូក្រាមនៅ​ចំហៀង​ចម្ងាយ ៤ម៉ែត្រ ដោយ​លទ្ធផល​គឺ​ជោគជ័យ ដោយ​រថយន្ត​នេះ​​នៅ​តែ​ធន់ អាច​ការពារ​អ្នក​ដំណើរ​នៅ​ខាង​ក្នុង​បាន​ដោយ​សុវត្ថិភាព។រថយន្ត​នេះ បាន​បំពាក់​ដែក​មានគុណភាព​ក្រាស់​ព័ទ្ធ​ជុំវិញ ធ្វើ​ឲ្យ​វា​មានទម្ងន់​ធ្ងន់​ជាង​ឡាន Toyota Land Cruiser ធម្មតា​ដល់​ទៅ​ពីរដង ហើយ​សូម្បី​តែ​ទ្វារ​របស់​វា​ អ្នក​មាន​កម្លាំង​ល្មមៗ​បើក​មិន​រួច​ឡើយ៕







No comments