តារាសិចស៊ី សេង សូណា ចុះកុងត្រាថតរឿងក្ដៅសាច់របស់អាមេរិក២រឿង
តារាសម្ដែងសិចស៊ីកញ្ញា សេង សូណា បានបញ្ជាក់ថានាងនឹងចូលខ្លួនថតរឿងអាមេរិក២រឿង ហើយសុទ្ធតែដើរតួសិចស៊ីទាំងអស់នៅឆ្នាំនេះ។
តារាសិចស៊ី សេង សូណា បាននិយាយទៀតថា៖ «កន្លងមកខ្ញុំសម្ដែងជាតួអង្គស្នេហារោលរាលយ៉ាងជោគជ័យច្រើនរឿងហើយ ឥឡូវនៅខែកុម្ភៈនេះ ខ្ញុំកុងត្រាសម្ដែងរឿងឲ្យអាមេរិក២ រឿងទៀតហើយ ដែលរឿងទាំងពីរគឺសុទ្ធតែមានប្លង់ស្នេហារោលរាលតែម្ដង ហើយខ្ញុំអត់គិតថាក្រោយពេលសម្ដែងហើយមានការប្រកាសបិទខ្ញុំពីសិល្បៈនោះដែរ ព្រោះបើក្រសួងឲ្យគេថតរឿងហ្នឹងមានន័យថាខ្ញុំសម្ដែងក្នុងរឿងហ្នឹងក៏មិនខុសដែរ»។

សូណា ជាតារាសម្ដែងសិចស៊ីខ្លាំងមិនចាញ់ ដេននី ក្វាន់ឡើយ ហើយរឿងដែលនាងថត១០រឿងគឺមាន៩រឿងហើយ ដែលដើរតួជានារិសិចស៊ី និងឈុតស្រើបស្រាល៕


Post a Comment