ពេលនេះ AUM មានទំនាក់ទំនងល្អជាមួយ អតីតសង្សារJanie ធ្វើឲ្យអ្នកគាំទ្រ គិតថា....



ថ្មីៗនេះ ឆ្លៀតក្នុងឱកាសថ្ងៃឈប់សម្រាក AUM និងមិត្តភក្តិមួយចំនួន ក៏បាននាំគ្នា ទៅធ្វើដំណើរកម្សាន្តលេង នៅឯប្រទេសជប៉ុន។ ហើយ ក្នុងដំណើរកម្សាន្តលើកនេះ ក៏បានលេចចេញនូវសារឆ្លើយឆ្លងរវាងនាង និងKeung Chalermchai ដែលជាអតីតមិត្តប្រុស​Janie ដោយលោក បានសួរនាំនាង ពីទីកន្លែងដែលនាងចង់ទៅដើរលេង ក្នុងតំបន់នៃប្រទេសជប៉ុន។
AUM
ហើយនេះ ក៏មើលទៅហាក់បីដូចជា លោកចង់ចូលរួមដំណើរកម្សាន្តមួយនេះ ជាមួយនាង ខ្លាំងណាស់។ ជាមួយគ្នានេះ ក្រោយពេលបែកបាក់ស្នេហា ជាច្រើនលើក ពេលនេះ លោកក៏កំពុងតែចាប់ផ្តើមរស់នៅ ជាជីវិតម្នាក់ឯងជាថ្មី ស្របពេលដែល AUM ក៏នៅលីវ ដូចគ្នាដែរ។
ហេតុនេះហើយ ការឆ្លើយឆ្លងសាររបស់ទាំងពីរ ក៏ត្រូវបានមហាជនជាច្រើន គិតថា អ្នកទាំងពីរ ប្រហែលជាអាចកំពុងតែលួចលាក់ទាក់ទងគ្នា ជាសម្ងាត់។ តែយ៉ាងណាមិញ ពេលនេះ នៅមិនទាន់ មានការបញ្ជាក់បន្ថែមអ្វីពីខាងសាមីខ្លួនម្នាក់ណានោះទេ។
ប៉ុន្តែមានរឿងមួយ ដែលប្រិយមិត្តមួយចំនួនមិនបានដឹងគឺថា AUM និង Janieជាមិត្តល្អនឹងគ្នា តែដោយសារតែ ថ្ងៃមួយJanie បានលួចទៅទទួលទានអាហារបែបអាថ៌កំបាំង ជាមួយនឹង សង្សារចាស់ AUM គឺលោក Note Vises rangsisingpipat។ ពេលនាង ដឹងរឿង ក៏នាងឈប់ទាក់ទងជាមួយនឹង Janie មកទល់ពេលនេះ។ ហើយជាពិសេស រឿងថ្មីៗនេះ ក៏កំពុងតែធ្វើឲ្យអ្នកគាំទ្រ គិតថា​AUM អាចសងសឹក និងធ្វើបាបផ្លូវចិត្ត Janie ផងក៏មិនដឹង ដោយAUM ព្យាយាមសាងទំនាក់ទំនងល្អជាមួយ លោកKeung Chalermchai៕
AUM និងមិត្តភក្តិមួយចំនួន
AUM
AUM
AUM និងមិត្តភក្តិមួយចំនួន

No comments