ស្អាតហើយចិត្តល្អទៀត មិននឹកស្មានថា Suzy ហ៊ានធ្វើរឿងបែបនឹងដាក់ fan សោះ

តារាស្រីលំដាប់ជួរមុខកញ្ញា Suzy ត្រូវបានមហាជនទទួលស្គាល់ថា នាងមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតតែប៉ុណ្ណោះនោះទេ ប៉ុន្តែនាងថែមទាំងចិត្តល្អ យកចិត្តទុកដាក់ទៅលើអ្នកគាំទ្រនាង ជាពិសេសថែមទៀតផង។
ជាក់ស្តែង ក៏ដូចជាថ្មីៗនេះ តារាស្រី Suzy បានបង្ហាញក្តីស្រលាញ់របស់ខ្លួនចំពោះអ្នកគាំទ្រ ដោយនាងបានចំណាយលុយជាង៦ម៉ឺនដុល្លារ ដើម្បីទិញកាដូជាច្រើន ជូនអ្នកគាំទ្ររបស់នាង។

តារាស្រីលំដាប់ជួរមុខកញ្ញា Suzy

ដោយក្នុងនោះSuzy បានជូនកាបូបយួរដៃ ដល់អ្នកគាំទ្រជាង៨០០នាក់ ដែលបានមកចូលរួមទស្សនា ការសម្តែងបទចម្រៀងថ្មីរបស់នាង។ ក្រៅពីនេះ ក៏មានបញ្ចូលទាំង កាហ្វេ ចំនួន២០កញ្ចប់ ភ្លើងចុចបំភ្លឺ ក៏ដូចជា ផ្ទាំងពាក្យស្លោកសម្រាប់លើក គាំទ្រ Suzy ផងដែរ។

កាដូដែលSuzy ជូនដល់អ្នកគាំទ្រជាង៨០០នាក់ ដោយម្នាក់ទទួលបានមួយឈុតនេះ

បន្ថែមពីនេះទៅទៀតនោះ Suzy ក៏បានផ្តល់ជាក្រែមលាបមាត់ ប្រ៊េនLancome ដែលមានតម្លៃ ៣១ដុល្លារ ដល់អ្នកគាំទ្រដែលបានចូលរួមម្នាក់មួយៗផងដែរ។ មិនតែប៉ុណ្ណោះ អ្វីដែលពិសេសជាងនេះទៅទៀត មុនថ្ងៃឡើងឆាកប្រគុំតន្រ្តី M Countdown ប៉ុន្មានថ្ងៃ Suzy ក៏បានជូនកាដូដល់អ្នកគាំទ្រចំនួន ៣៥០នាក់ ដោយក្នុងម្នាក់ទទួលបាន កាបូបដៃមួយ ភ្លើងចុចបំភ្លឺមួយ រូបថតពិសេសរបស់Suzyមួយសន្លឹក និង ចិញ្ចៀនម៉ាក Didier Dubot ម្នាក់មួយវង់ សរុបតម្លៃទាំងអស់គឺមានតម្លៃ ៩២ដុល្លារ ថែមទៀតផង។
យ៉ាងណាមិញ បើតាមដឹង គ្រាន់តែកាដូជា ក្រែមលាបមាត់ ប្រ៊េនLancome និង ចិញ្ចៀនម៉ាក Didier Dubot តែ២មុខ ដែលSuzy ទិញសម្រាប់អ្នកគាំទ្រ គឺនាងត្រូវចំណាយអស់ជាង៦ម៉ឺន៣ពាន់ដុល្លារ បាត់ទៅហើយ៕  

កាដូដែលSuzy ជូនដល់អ្នកគាំទ្រ ដោយក្នុងនោះក៏មានចិញ្ចៀនម៉ាក Didier Dubot ផងដែរ
ចិញ្ចៀនម៉ាក Didier Dubot
តារាស្រីលំដាប់ជួរមុខកញ្ញា Suzy
តារាស្រីលំដាប់ជួរមុខកញ្ញា Suzy

No comments