ពូជអម្បូរមនុស្សយកបងប្អូនបង្កើតធ្វើប្ដីប្រពន្ធ

វាជារោគដែលកើតចេញពីភាពច្របូកច្របល់នៃហ្សែន ឬប្រព័ន្ធពូជដែលដូចគ្នានោះឯងបើតាមការកត់ត្រាពីអតីតកាលពីអ្នកមានកេរ្ដិ៍ឈ្មោះដែលបានរួមរ័កក្នុងសាច់ឈាមតែមួយមានដូចខាងក្រោមនេះ ៖
លោក ឆាលដាវីន អ្នកបង្កើតច្បាប់អធិប្បាយពីការកកើតនៃវត្ថុមានជីវិតនៅលើពិភពលោក រួមទាំងប្រព័ន្ធសាច់ញាតិរបស់ខ្លួនលោក ឆាលដាវីន ទទួលបានរំលោះដឹងអស់ទាំងនោះពីបទពិសោធន៍ក្នុងជីវិតផ្ទាល់ខ្លួនរបស់លោក ព្រោះលោកបានរៀបការជាមួយបងប្អូនជីដូនមួយ ។
តាមការកត់់ត្រាពីគម្ពីរបៃបឺល របស់ជនជាតិគ្រីស្ទ ក្នុងវគ្គជីណេស៊ីល XX ១២ បានពោលថា ពីភាពជួរជាតិដែលមនុស្សបានសាងឡើងតាមរយៈរួមភេទក្នុងសាច់ឈាមតែមួយ រួចកើតផលអាក្រក់ឡើង ។ លោក អាប់ ប្រាំហាំ បានយកកូនស្រីបង្កើតខ្លួនឯង ធ្វើឲ្យលោករាប់សាច់ញាតិមិនត្រូវ លោកពោលថា នាងត្រូវជាបងស្រីរបស់កូនក៏ថាបាន ហើយជាកូនស្រីរបស់ខ្ញុំក៏បាន តែពេលនេះនាងប្រពន្ធរបស់ខ្ញុំ និងជាម្ដាយរបស់កូនខ្ញុំផងដែរ ។
សូម្បីតែលោក ម៉ូលេ មេដឹកនាំជនជាតិអ៊ីស្រាអែល ដែលភៀសខ្លួនចេញពីដែនដីអេហ្ស៊ីប មកកាន់ដែនដីរបស់ព្រះ នៅក្នុងគម្ពីរបានបញ្ជាក់ថា ឪពុករបស់គេគឺ អាប់រ៉ាំ រៀបការជាមួយបងស្រីរបស់ខ្លួន ឬ ត្រូវជាអ៊ំស្រីរបស់លោក មូសេ ឈ្មោះ ចូឆាប៊េត នោះឯង ។
សត្វខ្លាឈីតា ជាអំបូរសត្វដែលមិនធ្លាប់បំបែកហ្វូងទៅណាទាល់តែសោះ ពួកវាបង្កាត់ពូជនៅក្នុងហ្វូងតែមួយ មិនថាជាមេ ឬបងប្អូនបង្កើតនោះទេ ។ រយៈពេលតទៅមុខទៀត ពូជខ្លាឈីតានឹងកាន់តែចុះខ្សោយទៅៗ រហូតមានតំរូវថា នឹងដាច់ពូជពីពិភពលោកនាឆាប់ៗខាងមុខនេះ ។

លោក ហ៊ីទ្លែរ បុគ្គលដែលមានឈ្មោះថា ជាអ្នកបញ្ជាឲ្យសម្លាប់ផ្ដាច់ពូជជនជាតិអ៊ីស្រាអែល ក្នុងសង្គ្រាមលោកលើកទី២ក្រោយពេលគេសិក្សាពីប្រវត្តិនោះ ទើបគេលែងចម្លែកចិត្តត្រង់ថា ហេតុអ្វីក៏គេមានចរិតកាចសាហាវនោះ ឪពុករបស់លោក ហ៊ីទ្លែរ ជាមន្ដ្រីសង្ឃជាន់ខ្ពស់ឬរាជាគណៈក្នុងសម័យនោះ មុនពេលបួសជាបុព្វជិតឪពុករបស់គេបានរៀបការជាមួយនិងបងស្រីប្អូនស្រី ឈ្មោះ ផ័ឡា ជាស្ដ្រីខ្នងគមទៀតផង លោក ហ៊ីទ្លែរ បានក្លាយទៅជាក្មេងដែលមានចិត្តទន់ជ្រាយយ៉ាងងាយ ព្រោះលោកមានដំបៅក្នុងបេះដូងយ៉ាងជ្រៅ ។

លោក អែលវីស ប្រ៉េសលី មានពត៌មានលេចឮថា លោក អែលវីស មានសកម្មភាពមិនគប្បីជាមួយម្ដាយ ក្រោយពេលឪពុកស្លាប់ទៅ ។ លោក អែលវីស ធ្លាប់ដេកគ្រែជាមួយម្ដាយ ក៏ប៉ុន្ដែពត៌មាននេះពុំមានប្រភពណាមួយបញ្ជាក់ថា ជាការពិតប៉ុន្មានភាគរយនោះដែរ ។ លោក ពឺទ័រ វីតមឺរ គ្រូពេទ្យចិត្តប្រចាំគ្រួសារលោក អែលវីស និងជាអ្នកនិពន្ធប្រវត្តិលោក អែលវីស បានបញ្ជាក់ថា ម្ដាយកូន ២ នាក់នេះ ត្រូវរងទុក្ខវេទនាពីរោគម្យ៉ាងដែលមានឈ្មោះថា Lethal Mother and son Enmeshment Syndrome អាការៈរោគនេះចូលចិត្តរស់នៅឯកោ សោកសៅ ដេកយល់សប្ដិអាក្រក់ៗ ស៊ីច្រើន សន្សំរបស់ចម្លែកៗ និង ទោរទន់ទៅរកគ្រឿងញៀន ។

ជឺរីឡេវីស ជាតារាសម្ដែងជនជាតិអង់គ្លេស បច្ចុប្បន្នគេបានមកនៅក្នុងហូលីវូដ ហើយធ្លាប់បានបង្កើតសារពត៌មានភ្ញាក់ផ្អើលកាលពីឆ្នាំ ១៩៥០ នៅក្នុងទីក្រុងកេតវីត ដោយលោកបានរៀបការជាមួយចៅស្រីអាយុត្រឹមតែ ១៣ ឆ្នាំ ។
ចក្រពត្តិកាលិកូឡា បានត្រាស់បញ្ជាឲ្យប្រែច្បាប់គ្រប់គ្រងគ្រួសារជាថ្មី ដោយអនុញ្ញាតឱ្យបងប្អូនអាចរៀបការជាមួយគ្នាបាន ។ លក្ខណៈបែបនេះធ្វើឲ្យទ្រង់បានសុខ ព្រោះបាននេបនិត្យជាមួយនិងចៅស្រីខ្លួនដល់ទៅ៣នាក់នោះ ៕
សាច់សត្វ ១០ ប្រភេទដែលព្រះពុទ្ធហាមមិនឲ្យបរិភោគដាច់ខាត
ជាការពិតណាស់ ព្រះពុទ្ធសមណគោតមនៃយើង ទ្រង់តែងប្រៀនប្រដៅមនុស្សអោយប្រព្រឹត្តតែអំពើល្អ មិនសម្លាប់ជីវិតគេ ឬ សម្លាប់ជីវិតសត្វនានាជាដើម។ ក្នុងនោះ ព្រះពុទ្ធក៏បានចែងជាបទបញ្ញត្តិមួយដែលហាមមិនអោយភិក្ខុ សាមណេរ អ្នករក្សាសីលទាន ឬ គោរពព្រះពុទ្ធសាសនាបរិភោគសាច់សត្វចំនួន១០យ៉ាងនោះឡើយ។


បើតាមការលើកឡើងរបស់លោកអាចារ្យ សួង វុទ្ធីបានអោយដឹងថា ចំពោះសាច់ដែលព្រះពុទ្ធ ទ្រង់ហាមឃាត់នោះគឺលោកអោយឈ្មោះថា “អកប្បិយមំសៈ” ដែលមានន័យថា សាច់ដែលមិនគួរបរិភោគ។ មូលហេតុគឺដោយសារសត្វទាំងនោះជាប្រភេទសត្វកម្រ និង ជាសត្វដែលមានឥទ្ធិពលលើជីវិតរស់នៅរបស់មនុស្សថែមទៀតផង។ ខាងក្រោមនេះគឺជាសាច់ទាំង១០ប្រភេទដែលព្រះពុទ្ធហាមឃាត់៖

១.សាច់មនុស្ស
២. សាច់ដំរី
៣. សាច់សេះ
៤. សាច់ឆ្កែ
៥. សាច់ពស់
៦. សាច់រាជសីហ៍(តោ)
៧. សាច់ខ្លាធំ
៨. សាច់ខ្លាដំបង
៩. សាច់ខ្លាឃ្មុំ
១០. សាច់ខ្លារខិន ៕

មូលហេតុអ្វីបានប្រទេសកូរ៉េបែងចែកជាពីរផ្នែក ?
ឧបទ្វីបកូរ៉េគឺជាផ្នែកមួយនៃតំបន់អាស៊ីបូព៌ា ដែលត្រូវបានគ្រប់គ្រងដោយអធិរាជកូរ៉េចាប់ពីចុងសតវត្សរ៍ទី១៩រហូតមកទល់នឹងដើមសតវត្សរ៍ទី២០ ហើយត្រូវបានប្រទេស ជប៉ុនដាក់អាណានិគមនៅក្នុងឆ្នាំ១៩១០រហូត ដល់ដំណាច់សង្គ្រាមលោកលើកទី២ ។ បន្ទាប់ពីអាណានិគមនិយមជប៉ុនបានបញ្ចប់ទៅក្នុងឆ្នាំ១៩៤៥ ពាក់កណ្តាលប៉ែងខាងជើងនៃឧបទ្វីបនេះត្រូវបានកាន់កាប់ដោយសហភាពសូវៀត ហើយមួយចំណែកទៀតគ្រប់គ្រងដោយសហរដ្ឋអាមេរិក ។ អង្គការសហប្រជាជាតិដែល កាលណោះជាអ្នកមើលការខុសត្រូវការបោះ ឆ្នោតឆ្នាំ១៩៤៨នោះ ដឹកនាំការបែងចែក រដ្ឋាភិបាលកូរ៉េជាពីរភូមិភាគគឺសាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េនៅភាគខាងជើង និងសាធារណរដ្ឋកូរ៉េនៅភាគខាងត្បូង ។ ក្រោយពី កូរ៉េខាងជើង និងកូរ៉េខាងត្បូងបានប្រកាសអធិបតេយ្យភាពទឹកដីរបស់ខ្លួនរួច សង្គ្រាមកូរ៉េ (សង្គ្រាមត្រជាក់)ក៏បានផ្ទុះឡើងនៅក្នុងឆ្នាំ១៩៥០ ។ កិច្ចព្រមព្រៀងផ្អាកសង្គ្រាមក្នុងឆ្នាំ១៩៥៣ បាននាំឱ្យមានការបញ្ឈប់សង្គ្រាមរវាងប្រទេសទាំងពីរ ប៉ុន្តែសង្គ្រាមនៅមានដដែលសម្រាប់ពួកគេ ពីព្រោះថាគ្មានសន្ធិសញ្ញាសន្តិភាពផ្លូវការណាមួយត្រូវបានចុះហត្ថលេខានោះឡើយ ។ ប្រទេសទាំងពីរបានចូលជា សមាជិករបស់អង្គការសហប្រជាជាតិនៅក្នុង ឆ្នាំ១៩៩១ ។
ប្រទេសកូរ៉េខាងជើងស្ថិតនៅពាក់កណ្តាលនៃឧបទ្វីបកូរ៉េ មានព្រំប្រទល់ជាប់នឹងប្រទេសចិន និងរុស្ស៊ីនៅប៉ែងខាងជើង ហើយខណ្ឌចែកពីប្រទេសជប៉ុនដោយសមុទ្រជប៉ុន(សមុទ្រខាងកើត) និងមានទីក្រុងធំឈ្មោះព្យុងយ៉ាង។
ប្រទេសកូរ៉េខាងជើងគឺជារដ្ឋមានគណ បក្សកាន់អំណាចតែមួយគត់ដឹកនាំដោយគណបក្សការងារកូរ៉េ ។ រដ្ឋភិបាលមួយនេះដើរតាមគោលនយោបាយផ្តាច់ការដែលបានបង្កើត ឡើងដោយប្រធានាធិបតីលើកដំបូងគេរបស់ពួកគេគឺលោកគីម អ៊ីល ស៊ុង ។ ក្រោយមរណភាពរបស់គាត់ទៅ លោកគីម អ៊ីល ស៊ុង ត្រូវបានគេប្រកាសជាប្រធានាធិបតីមិនចេះសាបសូន្យរបស់ប្រទេសកុម្មុនីស្តមួយនេះ ហើយច្បាប់របស់លោកបានក្លាយជានយោបាយផ្តាច់ការផ្លូវការរបស់កូរ៉េខាងជើង ហើយ ពួកគេបានអនុម័តច្បាប់រដ្ឋធម្មនុញ្ញថ្មីនៅក្នុងឆ្នាំ១៩៧២ ។ ដោយគ្មានដំណោះស្រាយជាមួយសហភាពសូវៀត ប្រទេសកូរ៉េខាងជើងបានបាត់បង់ដៃគូពាណិជ្ជកម្មដ៏សំខាន់មួយក្នុងឆ្នាំ១៩៩១ ។ គ្រោះមហន្តរាយធម្មជាតិបានធ្វើឱ្យប្រទេស កូរ៉េខាងជើងក្លាយជាប្រទេសអត់ឃ្លានក្នុងចន្លោះឆ្នាំ១៩៩៤-១៩៩៨ និងបានសម្លាប់ ប្រជាជនប្រមាណជាជិត១លាននាក់ ។ មេដឹកនាំកូរ៉េខាងជើងលោកគីម ជុង អ៊ីល ក៏បានអនុម័តនយោបាយយោធាលើកដំបូងរបស់ខ្លួនដើម្បីពង្រឹងស្ថានភាពអាសន្ននៅក្នុងប្រទេស និងក្នុងរដ្ឋាភិបាលរបស់ខ្លួន។ នៅឆ្នាំ២០០៩ កូរ៉េខាងជើងក៏បានក្លាយជាប្រទេសកុម្មុយនីស្ត ដែលប្រកាន់យករបបផ្តាច់ការចាប់តាំងពីពេលនោះមក ។
រដ្ឋាភិបាលរបស់កូរ៉េខាងជើងបានអះអាង ថាប្រជាពលរដ្ឋរបស់ពួកគេមានសិទ្ធិសេរីភាព ស្មើគ្នាទាំងអស់ ហើយគ្មានការប្រកាន់ពួជសានស៍ជាដាច់ខាត។ ទោះបីជាយ៉ាងណាក៏ ដោយ ប្រជាជនកូរ៉េខាងជើងទាំងអស់ត្រូវបានបែងចែកជាក្រុមទៅតាមលទ្ធភាពរបស់បុគ្គលម្នាក់ៗ គឺអាស្រ័យលើការប្រព្រឹត្តរបស់ពួកគេញាតិសន្តាននៅក្នុងសង្គម ឬនៅក្នុងនយោបាយដែលទាំងអស់នេះគេឱ្យឈ្មោះថាប្រព័ន្ធ“សុងប៊ុន”។ តាមពិតទៅប្រព័ន្ធសុងប៊ុននេះ បានបង្កផលប៉ះពាល់យ៉ាងច្រើនដល់ឱកាស់នៃការទទួលបានការអប់រំ និងការងារធ្វើពិសេសគឺលទ្ធភាពនៃការទទួលបានការជ្រើសតាំងជា សមាជិករបស់គណបក្សកាន់អំណាចរបស់ប្រទេសមួយនេះ៕




Post a Comment