កក្រើកទៀតហើយ…ផេកហ្វេសប៊ុក របស់ស្ថានីយទូរទស្សន៍បាយ័នចំនួនពីរ ត្រូវបានគេ Hack យក
ទំព័រហ្វេសប៊ុកផេកយ៉ាងហោចណាស់ចំនួនពីររបស់ស្ថានីយទូរទស្សន៍បាយ័ន ត្រូវបានក្រុមជនមិនស្គាល់មុខបានវាយលុកចូល(Hack) យកគ្រប់គ្រងនៅវេលាម៉ោង៨និង១៦នាទីព្រឹកថ្ងៃទី២៧ កុម្ភៈ ២០១៨នេះ ។

បើតាមលោក ផន រីម ប្រធានផ្នែកគេហទំព័រនៃអគ្គនាយកនៃស្ថានីយទូរទស្សន៍បាយ័ន ប្រាប់ឲ្យដឹងថា តាមទិន្នន័យអាសយដ្ឋាន (IP) បានបង្ហាញឲ្យដឹងថា ក្រុមសង្គមងងឹតនេះចេញពីប្រទេសមួយ នៅទ្វីបអឺរ៉ុប ។

លោក ផន រីម បានបញ្ជាក់ថា ក្រុមនេះបានវាយចូលហ្វេសប៊ុក ហើយទៅគ្រប់គ្រងទំព័រហ្វេសប៊ុកផេកចំនួន២ហើយនៅព្រឹកនេះ មានឈ្មោះទី១ BTV Cambodia និង BAYON Television. ក្រុម Hacker បានដាក់កំណត់ពេលវេលាបង្ហោះរឿងចំនួន៥នាទីម្តង ហើយនៅពេលនេះ ក្រុមការងារបច្ចេកទេសនៃស្ថានីយទូរទស្សន៍បាយ័ន កំពុងដោះស្រាយបញ្ហានេះ ដើម្បីយកទំព័រហ្វេសប៊ុកមកវិញ ដែលមានចំនួនជាង៨០ម៉ឺននាក់ចូលចិត្ត ៕
ប្រភព៖ angrut
ជីវិតគេជីវិតយើង កំសត់ណាស់!!! កូនស្លាប់ក្នុងផ្ទៃ ហើយជីវភាពក្រីក្រ ប្តីក៏រត់ចោល គ្មានលុយទៅពេទ្យទៀត
ស្ត្រីម្នាក់ឈ្មោះ ស៊ូ ស្រីនិច្ច អាយុ២៦ឆ្នាំ ជាអតីតបុគ្គលិកផ្សារទំនើបសូរិយា បានឈឺពោះសម្រាលកូន ខណៈនៅម្នាក់ឯងប្តីរត់ចោលគ្មានថវិកា ផ្ទះនៅជាន់ទី៤ ជាន់លើដំបូល ក្នុងភូមិ៨ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នៅវេលាម៉ោង ០៧ និង៣០នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោយពីទទួលដំណឹងភ្លាម លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានឲ្យលោក មាស សុភាព ចៅសង្កាត់ផ្សារថ្មីទី២ ឲ្យបញ្ជូនស្ត្រីខាងលើទៅសម្រាលកូននៅមន្ទីរពេទ្យបង្អែកដូនពេញ ។

ពេលទៅដល់ មន្ទីរពេទ្យបង្អែក ពិនិត្យឃើញថា កូននៅក្នុងពោះបានបាត់បង់ជីវិតទៅហេីយ ក៏បញ្ជូនបន្តទៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដេីម្បីវះកាត់ ហើយចំពោះការចំណាយលើសេវាវះកាត់ ខាងមន្ទីរពេទ្យមិនគិតសេវាទេ ប៉ុន្តែសេវាសម្រាកព្យាបាល និងថ្នាំពេទ្យ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានចេញចំណាយទាំងស្រុង ។

ក្នុងនោះ លោក ចៅសង្កាត់បានគៀងគរថវិកាពី អ្នកជិតខាង និងមន្ត្រីសង្កាត់បានថវិកាចំនួន ៥៧០.០០០៛ សម្រាប់ជួយស្រ្តីខាងលើផងដែរ ៕
នៅចាំបានទេ? រាជបុត្រតូចក្នុងរឿង ”កូមីនកុមារ ” ពេលនេះពេញកំលោះហើយ និយាយពីសម្រស់វិញ ស្រីៗតាមសុំស្នេហ៍គ្រប់គ្នា..(មានវីដេអូ)

ទស្សនិកជនភាគច្រើនប្រាកដជាធ្លាប់ទស្សនាភាពយន្តភាគថៃបុរាណរឿង “កូមីនកុមារ” ដែលបញ្ចាំងលើកញ្ចក់ទូរទស្សន៍កាលពី ១៣ ឆ្នាំមុន ទស្សនិកជនដែលធ្លាប់ទស្សនាប្រាកដជាចាំបានច្បាស់ សម្រាប់ កូមីនកុមារ កាលពីនៅក្មេង។
ទស្សនិកជនបានស្គាល់ប្អូន “Atthaphan Poonsawas” តាមរយៈការប៉ិនប្រសព្វក្នុងការសម្តែងហើយជាតារាដែលមានវ័យក្មេងដ៏ឆ្នើមម្នាក់។

នៅថ្ងៃនេះសូមនាំប្រ័យមិត្តទាំងអស់គ្នាមកទស្សនារូបភាពរបស់ប្អូន “Atthaphan Poonsawas” កាន់តែធំឡើងគឺកាន់តែសង្ហា ថែមទាំងគួរឲ្យស្រលាញ់ទៀតផង។












ការបានមួយយប់…នារីម្នាក់តូចចិត្តជាខ្លាំង សម្រេចចង.កសម្លាប់ខ្លួន ព្រោះមិនសល់លុយចំណងដៃ
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពីនៅម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅភូមិថ្នល់ចែក ឃុំសំរោង ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប។ ស្ត្រីម្នាក់ ចង.កសម្លាប់ខ្លួន នៅក្នុងបន្ទប់ដេក ដោយតូចចិត្តមិនសល់លុយចំណងដៃ ក្រោយពេលរៀបការរួច។

សមត្ថកិច្ច បានឲ្យដឹងថា នារីគិតខ្លីរូបនេះ ឈ្មោះ ចាន់ ស្រីទៀន អាយុ១៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
នារីរងគ្រោះ បានរៀបការនៅថ្ងៃទី២៣ និង២៤ ខែកុម្ភៈ លុះដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ នារីរងគ្រោះបានដើររអ៊ូរទាំម្នាក់ឯងថា រៀបការហើយអត់សល់ប្រាក់ចំណង ដៃសម្រាប់រកស៊ីលុះព្រឹកថ្ងៃទី២៦ ខែកុម្ភៈ នារីរងគ្រោះ បានក្រោកពីដំណេក បានធ្វើការងារផ្ទះដូចធម្មតា មិនបានរអ៊ូរទាំអ្វីទៀតនោះទេ នៅម៉ោង៨ព្រឹក នារីរងគ្រោះបានឡើងទៅលើផ្ទះ ចំណែកឪពុកម្តាយ នឹងប្តីអង្គុយលេង នៅក្រោមផ្ទះ លុះដល់ម៉ោង៩និង៣០នាទី ឪពុកម្តាយនារីរងគ្រោះបានស្រែកហៅឲ្យចុះទៅដាំបាយមិនឮឆ្លើយក៏ឡើងមកហៅនៅលើផ្ទះ ព្រមទាំងច្រានទ្វារបន្ទប់បើកមិនបាន ព្រោះជាប់សោពីខាងក្នុង ខណៈនោះឪពុកនារីរងគ្រោះបានចុះទៅយកដែកស្បែងមកគាស់បន្ទប់ ស្រាប់តែឃើញកូនចងកលើបង្អួចនឹងខ្សែភ្លើងស្លាប់បាត់ទៅហើយ ក៏ឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។
នារីរងគ្រោះ ពិតជាធ្វើអត្តឃាតខ្លួនប្រាកដមែន មូលហេតុ មកពីនារីគ្រោះ អន់ចិត្តរៀបការរួចគ្មាន សល់លុយ សល់កាក់សម្រាប់រកស៊ី។ សពនារីរងគ្រោះជំនាញបានប្រគល់ក្រុមគ្រួសារ ធ្វើបុណ្យទៅតាមប្រពៃណី៕
ប្រភព៖ Heng Ly
ប្រភព៖ Heng Ly
Post a Comment