ទើបតែចូលសិល្បៈសោះ សុវត្ថិ មុនីវណ្ណ ត្រូវហ្វេនមួយរូប លះបង់ដល់ម្លឹង!
ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា ក្រោយពីកូនប្រុសទាំង៣របស់កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ ឃើញថា ទោះបីជា ពួកគេទើបចូលសិល្បៈតែមានអ្នកគាំទ្រច្រើនមិនចាញ់តារាឈរជើងយូរឆ្នាំ។
ជាការពិតណាស់ កូនប្រុសទាំងបីរបស់តារារូបនេះ ចាប់ផ្តើមមានទីផ្សារខ្ពស់គួរឲ្យកត់សម្គាល់ ដោយឃើញមានភាពមមាញឹកខ្លាំងមិនចាញ់ឪពុក មិនត្រឹមតែប៉ុណ្ណោះ លោកព្រាប សុវត្ថិ មើលថែ និងតាមបង្ហាត់បង្រៀនបានយ៉ាងល្អ។
ក្រោយពីបទចម្រៀងទោលរបស់ពួកគេបានបញ្ចេញ ក៏មានការគាំទ្រមិនធម្មតាដែរ លើសពីនេះអ្នកគាំទ្រនឹងរំពឹងទុកថា ពួកគេអាចនឹងក្លាយជាកំពូលតារាចម្រៀងដូចឪពុកយ៉ាងដូច្នោះ។
ដោយឡែកកាលពីពេលថ្មីៗនេះ ក៏បានឃើញហ្វេនមួយរូបហ៊ានលះបង់ សាក់ឈ្មោះកូនប្រុសច្បងរបស់លោក គឺសុវត្ថិ មុនីវណ្ណ នៅលើដៃយ៉ាងឡូយមិនធម្មតា នៅក្នុងនោះគេបានសាក់ថា«Sovath Monivan fan »។
តាមរយៈរូបស្នាមសាក់មួយនេះ មើលទៅពិតជាមិនធម្មតាមែន ដែល សុវត្ថិ មុនីវណ្ណ ទើបតែចូលសិល្បៈប៉ុន្មានសោះក៏មានហ្វេនហ៊ានលះបង់ សាក់ឈ្មោះអាយដលរបស់ខ្លួន នៅលើដៃបែបនេះ៕





Post a Comment