ជ្រូកក៏ចេះស្រលាញ់មិត្តដែរ! វីដេអូ សត្វជ្រូកវាយប្រហារពេជ្ឈឃាដ ដែលប្រុងសម្លាប់មិត្តវា កំពុងល្បីខ្លាំងនៅចិន (មានវីដេអូ)

វីដេអូឃ្លីបមួយ បានបង្ហាញពីសកម្មភាពរបស់ជ្រូកមួយក្បាល ព្យាយាមជួយសង្គ្រោះ ជ្រូកមួយក្បាលទៀត ដែលគេប្រុងនឹងសម្លាប់។
ហេតុការណ៍នេះ បានកើតឡើងនៅក្នុងទីក្រុង Chongqing ប្រទេសចិន។
វីដេអូឃ្លីប ដែលមានរយៈពេលតែប៉ុន្មានវិនាទីនេះ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងបណ្តាញសង្គម និងត្រូវបានគេចែករំលែកជាច្រើនដងផងដែរ។
ជ្រូកក៏ចេះស្រឡាញ់មិត្តដែរ! វីដេអូ សត្វជ្រូកវាយប្រហារពិជឃាតដែលប្រុងសម្លាប់មិត្តវា កំពុងល្បីខ្លាំងនៅចិន (មានវីដេអូ)
នៅក្នុងវីដេអូឃ្លីបនោះ គេឃើញមានពេជ្ឈឃាដ ២នាក់ និងជ្រូកមួយក្បាល កំពុងដេកនៅលើកៅអីឈើមួយ ជើងផុតពីដី។ មិនបានប៉ុន្មានផង គេក៏បានឃើញ ជ្រូកមួយក្បាលទៀត រត់សំដៅទៅរកពេជ្ឈឃាដទាំងពីរ។
ក្រោយមក ជ្រូកដ៏ក្លាហានមួយក្បាលនោះ ក៏បានរត់ទៅបុកពេជ្ឈឃាដម្នាក់ រហូតធ្វើឲ្យពួកគេព្រលែងជ្រូក ដែលរៀបនឹងត្រូវសម្លាប់នោះ ធ្វើឲ្យវារួចខ្លួនចេញពីកៅអីតែម្តង។
ស្របពេលដែលជ្រូកក្លាហានមួយក្បាលនោះ ជោគជ័យខ្លាំងក្នុងបេសកកម្ម ជួយមិត្តរបស់វាពីកាំបិតពេជ្ឈឃាដ គេមិនបានដឹងថា ក្រោយមកទៀត ពួកវាទាំងពីរត្រូវគេសម្លាប់វិញ ឬយ៉ាងណានោះទេ ៕
សូមទស្សនាវីដេអូខាងក្រោម៖

No comments