លេងសើចម៉េចបាន រថយន្តឆាយ វីរៈយុទ្ធ ទំនើបតម្លៃរាប់ម៉ឺនដុល្លារ មិនចាញ់តារាផ្សេងៗ



តារាចម្រៀងដ៏ល្បីឈ្មោះ លោកឆាយ វីរៈយុទ្ធ កាន់តែមានភាពល្បីល្បាញកាន់ខ្លាំងឡើងនៅក្នុងវិស័យសិល្បៈ ស្របពេលជាមួយគ្នានេះ ភាពមមាញឹករបស់លោកក៏កាន់តែច្រើនរកពេលសម្រាកគ្មាន។
ជាការពិតណាស់ ទោះបីជាតារារូបនេះមានភាពមមាញឹកខ្លាំងត្រូវរវល់ជាមួយនឹងការងារក៏ដោយ តែលោកនៅតែផ្តល់ភាពកក់ក្តៅ ក៏ដូចជាសុភមង្គលទៅឲ្យក្រុមគ្រួសារជានិច្ច។
ទន្ទឹមនឹងភាពជោគជ័យរបស់តារារូបនេះ ឃើញថាជីវិតឯកជនរបស់លោកកាន់តែមានភាពប្រសើរជាងមុន មានរបស់របរប្រើប្រាស់គ្រប់សព្វ។ ជាក់ស្តែងកាលពីថ្មីៗនេះ លោកបានបង្ហាញរថយន្តទំនើបមួយនៅក្នុងបណ្តាញសង្គម។
ដែលនៅក្នុងនោះ ត្រូវបានគេដឹងថាជារថយន្តទំនើបម៉ាក Chevrolet ដែលមានតម្លៃរាប់ម៉ឺនដុល្លារឯណោះ។ តាមរយៈរូបភាពទាំងនេះ ធ្វើឲ្យមហាជនបានដឹងពីជីវិតឯកជនរបស់លោក ក៏មិនធម្មតា មិនត្រឹមតែប៉ុណ្ណោះ រថយន្តរបស់លោកក៏ទំនើប និងតម្លៃថ្លៃមិនចាញ់រថយន្តតារាផ្សេងដែរ៕ 
លោកឆាយ វីរៈយុទ្ធ និងភរិយា
លោកឆាយ វីរៈយុទ្ធ
លោកឆាយ វីរៈយុទ្ធ
លោកឆាយ វីរៈយុទ្ធ
រថយន្តរបស់លោកឆាយ វីរៈយុទ្ធ

No comments