ប្តីកំណាច រៀបគំរោងសម្លាប់ប្រពន្ធរបស់ខ្លួនដោយស្ងោរឬសឈើឲ្យប្រពន្ធផឹក៣កែវរួច ប្រកាច់ស្លាប់ស្រស់ៗ ព្រោះតែខឹង…(មានវីដេអូ)
តាមប្រភពព័ត៌មានពីបរទេសមួយបានរាយការណ៌ឲ្យដឹងថា កាលពីថ្ងៃទី២ កុម្ភៈ ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ទូរទស្សន៍ឡាវឈ្មោះ Lao PSTV News បានផ្សាយព័ត៌មានពីហេតុការណ៍ដ៏រន្ធត់ចិត្តមួយ ដោយបុរសជាប្តីម្នាក់ បានយកឬសឈើពិស មកស្ងោរឱ្យប្រពន្ធផឹក ក្រោយពេលនាងផឹកហើយ ក៏ប្រកាច់ស្លាប់យ៉ាងវេទនា ស្រស់ៗតែម្តង ។

ហេតុការណ៍នេះ បានកើតឡើងនៅក្នុងស្រុក Phon Thong ក្រុងឡួងប្រាបាង ប្រទេសឡាវ ក្រោយពីមានការរាយការណ៍ពីអ្នកភូមិមកថា មានមនុស្សស្លាប់ដោយសារការផឹកឬសឈើពិស ។

ក្រោយពេលប៉ូលិសបានចុះទៅត្រួតពិនិត្យ កន្លែងកើតហេតុ បានប្រទះឃើញសពស្ត្រីឈ្មោះ TIP អាយុ២៨ឆ្នាំ មុខរបរកសិករ បន្ទាប់មកធ្វើការសួរនាំ ស្គាល់ឈ្មោះជនល្មើស ឈ្មោះ Mai អាយុ២៣ឆ្នាំ ដែលជាប្តីរបស់សពស្ត្រីរងគ្រោះ បានឈានទៅដល់ការឃាត់ខ្លួនភ្លាមៗផងដែរ។

បន្ទាប់ពីសាកសួរនាំ ឃាតករជាប្តីបានឆ្លើយសារភាពថា មូលហេតុដែលខ្លួនបានរៀបគំរោង សម្លាប់ប្រពន្ធរបស់ខ្លួន ព្រោះតែខាងប្រពន្ធជាច្រើនឆ្នាំមកនេះ មិនព្រមជួយរកស៊ីចិញ្ចឹមជីវិតនោះទេ ហើយជាងនេះទៅទៀត នាងចូលចិត្តតែងខ្លួន ហើយដើរចេញទៅក្រៅផ្ទះជាប្រចាំផងដែរ ។ រហូតមានឱកាសល្អ ខណៈពេលដែលប្រពន្ធ បានឆ្លងទន្លេបាន៤ថ្ងៃ ទើបរូបគេបានទៅជីកយក ឬសឈើផ្សេងៗ ក្នុងនោះក៏មានឬសឈើពិសមកស្ងោរឲ្យប្រពន្ធផឹក បាន៣កែវ ។

បុរសជាប្តីបានបន្តទៀតថា ក្រោយពីផឹកឬសឈើពិសរួច មួយសន្ទុះក្រោយនាងក៏មានអាការៈឈឺចុកពោះយ៉ាងខ្លាំង រហូតដល់ដាច់ខ្យល់ស្លាប់ក្នុងពេលនោះតែម្តង ។ ខណៈនេះប៉ូលិសកំពុងតែនាំជនល្មើស ជាប្តីទៅធ្វើត្រាប់ឡើងវិញ ពីសកម្មភាពសម្លាប់ប្រពន្ធរបស់ខ្លួននៅកន្លែងកើតហេតុ និងនាំខ្លួនទៅកសាងសំណុំរឿងដើម្បីទទួលទោសតាមផ្លូវច្បាប់ ៕


Post a Comment