ឃាតកម្មដ៏សារហាវឃោឃៅប្រចំាឆ្នំា ២០១៨! ចចាប់រំលោភប្រពន្ធនៅមុខប្តី រួចសម្លាប់រួចវះយកគ្រឿងក្នុងមកធ្វើគ្រឿងក្លែមស្រា(មានវីដេអូ)







យោងតាមបណ្តាលសារពត៏បរទេសបានចេញផ្សាយកាលពីពេលថ្មីៗនេះបានចុះផ្សាយពីឃាតកម្មដ៏សារហាវឃោឃៅបំផុតមិនដែលប្រទេះពីមុនទេនៅ ភាគខាងជើងប្រទេសប្រេស៊ីល ដោយជនល្មើសបានចាប់រំលោភប្រពន្ធនៅមុខប្តី រួចសម្លាប់រួចវះយកគ្រឿងក្នុងមកធ្វើគ្រឿងក្លែមស្រា។
យោងតាមមន្រ្តីជំនាញបានបា្រប់ថា ជនល្មើសមានគ្នាចំនួន៥នាក់បានចូលទៅចាប់ប្តីប្រពន្ធពីរនាក់នៅក្នុងផ្ទះ រួចជនល្មើសបានចាប់រំលោភ ស្រ្តីរងគ្រោះម្នាក់ម្តងៗនៅមុខប្តីស្រ្តីរងគ្រោះរួច សម្លាប់ចោលទំាងពីរនាក់ ដោយវះយកគ្រឿងក្នុងមកអំាងក្លែមស្រា។

ស្រ្តីរងគ្រោះមានឈ្មោះថា Christina Amal អាយុ៤៤ឆ្នាំ រំលោភនៅនឹងមុខប្តី ឈ្មោះ Mr. Jounieh Amal អាយុ៥៧ឆ្នាំ។ ចំពោះការពិនិត្យសាកសព របស់ស្ត្រីរងគ្រោះ អ្នកពិនិត្យបានឲ្យដឹងថា ស្ត្រីរូបនោះពិតជាស្លាប់យ៉ាងវេទនា និងឈឺចាប់បំផុត ព្រោះតែការធ្វើទារុណកម្មរបស់ជនល្មើស ៕

ក្រោយពេលចាប់ខ្លួនជនល្មើសទំាង៥នាក់នេះបានឆ្លើយសារភាពថា ពួកគេពីតជាបានប្រព្រិត្តមែន។ឥឡូវនេះប៉ូលីសបានរៀបចំសំនុំរឿងបញ្ចូនទៅតុលាការ។








 ទំនាក់ទំនង ស្នេហាតាមទូរស័ព្ទ មិនដែលស្គាល់មុខពេលបានជួបម្តងឃើញស្អាតពេក ចាប់រំលោភត្រូវប្តឹងចាប់ខ្លួន

  ស្ត្រី​ម្នាក់​បាន​ដាក់​ពាក្យ​ប្តឹង​បុរសម្នាក់​ដោយ​ចោទ​ប្រកាន់​ថា​ បាន​ចាប់​នាង​រំលោភ​សេព​សន្ថវៈ​ក្រោម​ដើម​ពោធិ៍​ក្បែរ​របង​វត្ត​ក្នុង​ឃុំ​គោក​មន​ ស្រុក​បន្ទាយ​អំពិល​ ។
យោង​តាម​ស្ត្រី​រងគ្រោះ​រៀប​រាប់​ថា​ មុន​ពេល​កើត​ហេតុ​ ខណៈ​នាង​កំពុង​ឈរ​និយាយ​ទូរ​ស័ព្ទ​នៅ​ក្រោម​ដើម​ពុទ្រា​មុខ​ផ្ទះ​លើ​ចិញ្ចើម​ផ្លូវ​ ស្រាប់​តែ​បុរសដែល​នាង​ធ្លាប់​មាន​ទំនាក់​ទំនង​តាម​ទូរស័ព្ទ​ តែ​ពុំ​ទាន់​បាន​ស្គាល់​មុខនោះបាន​យក​អាវ​មក​គ្រប​នាង​ រួច​យក​កាំបិត​ចុងស្រួច​មក​ភ្ជង់​គំរាម​មិន​ឱ្យ​ស្រែក បើ​ហ៊ាន​ស្រែក​នឹង​សម្លាប់​ចោល​ ។ បន្ទាប់​មក​បុរស​រូប​នេះ​បាន​អូស​នាង​ទៅ​ក្បែរ​វត្ត​គោក​មន​ ដល់​ក្រោម​ដើម​ពោធិ៍​ក៏​ចាប់​រំលោភ​សេព​សន្ថវៈ​រហូតបាន​សម្រេច​ ។
​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​បន្ទាយ​អំពិល​បាន​ឱ្យ​ដឹង​ថា​ បន្ទាប់​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​ស្ត្រី​រង​គ្រោះ​ សមត្ថ​កិច្ច​ក៏​បាន​ឃាត់​ខ្លួន​បុរស​ឈ្មោះ​ យឿត​ សារើត​ ហៅ​ដា អាយុ​២៣​ឆ្នាំ​ ជាក​ម្មករ​រោង​ម៉ាស៊ីន​ទឹក​កក​ និង​មាន​ទី​លំនៅ​ក្នុង​ភូមិ​កញ្ជៀប​ ឃុំ​គោក​មន​ ស្រុក​បន្ទាយ​អំពិល​ ពីបទ​ចាប់​រំលោភ​សេព​សន្ថវៈ​ ។ បន្ទាប់​ពី​ឃាត់​ខ្លួន​ជន​សង្ស័យ​ត្រូវ​បាន​នាំ​មក​កាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុក​បន្ទាយ​អំពិល​ដើម្បី​ធ្វើ​ការសាក​សួរ​ និង​ទទួល​បាន​ចម្លើយ​សារ​ភាព​ថា​ ខ្លួន​ពិត​ជា​បាន​ចាប់​នាង​រំលោភ​ដូច​ការ​ចោទ​ប្រកាន់​មែន ។​យោង​តាម​ចម្លើយ​សារ​ភាព​របស់​ជន​សង្ស័យ​ និង​យោង​តាម​ពាក្យ​បណ្តឹង​របស់​ស្ត្រី​រង​គ្រោះ​ ជន​សង្ស័យ​ត្រូវបាន​បញ្ជូន​ទៅ​កាន់​ស្នង​ការ​ដ្ឋាន​នគរបាល​ដើម្បី​ចាត់​ការ​បន្ត ៕​


សន្តិសុខយាមផ្សាបែកគំនិត សីុសីុនយាយចាស់ អាយុ ៨០ឆ្នំា  រួចប្រាប់ហាមថ្ងូរ

វាពិតជារឿងចំលែកណាស់ដែលសន្តិសុខគេជួលអោយទៅយាមផ្សា ស្រាប់តែបែកគំនិត ចាប់រំលោភយាយចាស់ អាយុ៨០​ ឆ្នំា ។ស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ប៉ូលិសថា មុនពេលកើតហេតុ រូបគាត់កំពុងតែសំរាន្ត នៅក្នុងតូបលក់មួយកន្លែង ក្នុងផ្សារ ស្រាប់តែមានមនុស្សប្រុសម្នាក់ បានដើរចូលមកជាមួយនិងកាំបិតចុងស្រួច ហើយបានយកកាំបិត ភ្ជង់មកលើដើមទ្រូងរបស់គាត់ បន្ទាប់មកជនល្មើសបានប្រាប់គាត់ថា ហាមស្រែកនិងថ្ងូរ បើសិនជាគាត់ហ៊ានស្រែក វានឹងចាក់សម្លាប់ចោលតែម្តង ។

បន្ទាប់ពីគំរាមគាត់ហើយ ជនល្មើសបានចាប់រំលោភគាត់ រហូតបានសម្រេច ហើយគាត់ប្រាប់ថា មុនពេលវារំលោភបានសម្រេច គាត់បានព្យាយាមរើបំរះផងដែរ ទើបធ្វើឲ្យកាំបិតមុតដើមទ្រូងរបស់គាត់ ហើយបន្ទាប់ពីរំលោភបានសម្រេចហើយ ជនល្មើសនោះបានគេចខ្លួនបាត់ស្រមោលទៅ ។
ស្ត្រីរងគ្រោះបានបន្តថា បន្ទាប់ពីវាទៅបាត់ រូបគាត់បានស្រែកឲ្យគេជួយ ទើបមានបុរសម្នាក់ ដែលលក់នៅក្បែរគ្នានោះ វ័យ៣៤ឆ្នាំ ឃើញហេតុការណ៍ភ្លាមៗ ក៏បានស្រែកហៅប្រមូលគ្នីគ្នា ដេញចាប់បុរសដែលជាជនល្មើសនោះ ហើយបានប្រទះឃើញជនល្មើស ដើរនៅតាមផ្លូវធម្មតា ធ្វើដូចជាគ្មានរឿងអីកើតឡើង ។

ជនល្មើសត្រូវបានប្រគល់ទៅឲ្យប៉ូលិស បន្ទាប់ពីប្រជាពលរដ្ឋល្អ ដេញចាប់ខ្លួនបាន ហើយត្រូវបានបញ្ជូនទៅឃុំខ្លួន ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់ ៕


មេម៉ាយកូន២ លង់ស្នេហ៍ប្រុសក្មេង៥ខែ តាមខ្យល់ ជួបមុខភ្លាមលូកភ្លែតដាក់ផ្លាច់


នាងម៉ៅ ប៉ៃ អាយុ៣៤ឆ្នាំ រស់នៅភូមិកណ្តៀង ឃុំស្វាយរំពា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានរៀបរាប់ថា រូបនាងជាកូនទី២ ក្នុងចំណោមបងប្អូន៤នាក់ ដែលឪពុកម្តាយស្លាប់អស់ហើយ។ នាងធ្លាប់រៀនសូត្រដល់ថ្នាក់ទី៨ មិនចប់អនុវិទ្យាល័យផង ក៏ឈប់ទៅ ដោយនៅតែផ្ទះមិនដែលចេញទៅធ្វើការឆ្ងាយស្រុកដូចក្រមុំៗក្នុងភូមិឯទៀតឡើយ។ កាលពីអាយុ១៩ឆ្នាំ រូបនាងក៏ត្រូវម្តាយទុកឪពុកដាក់ឱ្យមានប្តីឈ្មោះតយ អាយុស្របាលគ្នា និងបានចាប់ដៃគ្នាកវែកកឆ្នាំង បង្កើតបានកូន២នាក់ លើមុខរបរស្រែចម្ការ ទុកជាស្បៀងលៀងជីវិត។ ជាអកុសល ប្តីនោះមានជំងឺសរសៃប្រសាទ លេបថ្នាំហួសកម្រិត ក៏ទទួលមរណភាពទៅ ទុកឱ្យនាងនៅមេម៉ាយទាំងក្មេងខ្ចី។ អស់ពីប្តីនោះទៅ នាងរស់នៅទាំងពិបាករងាហេងហាង ដូចទឹកអត់ត្រីដូចផ្ទៃ មេឃអត់ពពក ក៏នឹកថា ខ្លួននៅក្មេងណាស់ ត្រូវតែមានប្តីទៀត តែបើចាំឱ្យប្រុសចូលស្តីដណ្តឹងដូចជាតឹងណាស់ ព្រោះខ្លួនមេម៉ាយក្រីក្រយ៉ាងនេះមិនងាយទេ។
នាងម៉ៅ ប៉ៃ បន្តទៀតថា លុះពិចារណាល្អិតល្អន់មក នាងក៏ចាប់ផ្តើមប្រើទូរស័ព្ទផ្សងស្នេហ៍ ចេះតែចុចស្មានៗ ក៏ស្រាប់តែចូលទៅលេខទូរស័ព្ទកំលោះម្នាក់ ឈ្មោះខាន់ ចាន់ថា អាយុប្អូននាង៧ឆ្នាំ ស្រុកកំណើតនៅខេត្តព្រៃវែង ឯណោះ។ តាំងពីច្រឡំលេខទូរស័ព្ទម្តងមក ពួកនាងក៏បន្តទាក់ទងគ្នាជារៀងរាល់ថ្ងៃ គឺនាងតែងតែត្អូញត្អែរពីជីវិតអភ័ព្វធ្លាក់ខ្លួនជាស្រីមេម៉ាយកូន២។ កាលទាក់ទងគ្នានោះ រូបនាងទើបមានអាយុ២៤ឆ្នាំ ឯកំលោះចាន់ថា មានអាយុ១៧ឆ្នាំ ក៏ត្រូវដងត្រូវផ្លែគ្នា ព្រោះ នាងចេះប្រើពាក្យសម្តីពីរោះផ្អែមល្ហែម ហៅគេថា “បង” ឱ្យផ្អែមល្អូក ដោយមិនគិតថា ខ្លួនឯងអាយុច្រើនជាងគេទេ។ លុះទាក់ទងតាមខ្យល់បាន៥ខែ នាងប្រាប់គេថា បើគេស្រលាញ់នាងស្មោះ សូមឱ្យមកជួបនាងដល់ផ្ទះកុំខាន ដើម្បីបានស្គាល់មុខគ្នាច្បាស់ ឯកំលោះក៏យល់ព្រមមក ទោះជាគេមិនធ្លាប់ជាន់ដីខេត្តកំពង់ស្ពឺ ក៏ដោយចុះ។

នាងប៉ៃ បន្តទៀតថា ពេលគេឡើងឡានឈ្នួលមកនោះ បន្តទាក់ទងគ្នាតាមទូរស័ព្ទរហូត ទន្ទឹមនោះ នាងស្លៀកពាក់ស្អាតបាត បានទាំងផាត់ក្រែមថែមម្សៅខុសពីធម្មតា ដើម្បីស្វាគមន៍ប្រុសថ្លៃ និងជម្លៀសកូនទៅផ្ញើផ្ទះបងប្អូនសិន។ លុះគេមកដល់ នាងចេញទទួលយ៉ាងរាក់ទាក់ និងគ្រាន់តែឃើញមុខនាងភ្លាម កំលោះចាន់ថា លូកចាប់ដៃនាងភ្លែត ដោយសរសើរថា “អូនស្អាតណាស់ បងមិនជឿថា មេម៉ាយទេ!” នាងក៏បណ្តោយឱ្យគេលូកអង្អែលតាមចិត្ត និងអញ្ជើញគេងូតទឹកសម្អាតកាយ ញ៉ាំបាយហើយ រាត្រីនោះ ដោយសារភ្លើងតណ្ហាឆាបឆេះទប់មិនជាប់ ពួកនាងក៏ប្តូរសាច់ឈាមគ្នាទៅ ប៉ុន្តែទទួលស្គាល់ថា កំលោះនេះល្ងង់ណាស់ អត់ចេះបច្ចេកទេសអីសោះ គ្រាន់តែឡើងភ្លែតដល់ត្រើយភ្លាម ទុកឱ្យនាងហេងហាង។ បន្ទាប់មក នាងក៏បបោសអង្អែលលួងលោមគេ និងជួយប្រាប់បច្ចេកទេសខ្លះៗទៅ ទើបគេអនុវត្តបានល្អ និងធ្វើឱ្យនាងស្កប់ស្កល់ ស្រលាញ់គេស្ទើរលេប មិនចង់ឱ្យទៅស្រុកវិញទេ។ លុះរួមរស់ជាមួយគ្នាបាន២ខែ ទើបរៀបចំសែនព្រេនមួយព្រឹក បំពេញភ្នែកញាតិ ដែលរហូតមកដល់សព្វថ្ងៃ ប្តីកំលោះនេះប្រឹងប្រែងរកស៊ីខ្លាំងណាស់ ដោយបង្កើតបានកូន២នាក់ទៀត រាប់ទាំងកូនប្តីមុនផង ត្រូវជា៤នាក់ (ស្រី១ ប្រុស៣)។



ដោយឡែក លោកខាន់ ចាន់ថា អាយុ២៧ឆ្នាំ ជាប្តី បានឱ្យដឹងថា លោកមានស្រុកកំណើតនៅខេត្តព្រៃវែង ឯណោះទេ តែបានរសាត់អណ្តែតមកនៅជាមួយប្រពន្ធ បន្ទាប់ពីត្រូវរ៉ូវគ្នាតាមទូរស័ព្ទ។ លោកប្រាប់ដោយមិនលាក់លៀមថា កាលមកជួបប្រពន្ធមុនដំបូង គឺមកពីស្រលាញ់នាងពេកចង់ស្គាល់មុខឱ្យច្បាស់ ដែលកាលនោះ ខ្លួននៅស្ទាវ អាយុ១៧ឆ្នាំ លុះបានជួបអ្នកមេម៉ាយ ក៏មើលច្រឡំថាក្រមុំ។ លោកពិតជាបានចាប់នាងឱបក្រសោបលូកលាន់មែន ពេលបានជួបគ្នាដំបូងនោះ ប៉ុន្តែដោយខ្លាចអ្នកជិតខាងមើលមកមិនសម ទើបដកដៃចេញវិញ។ លុះពេលរាត្រីចូលមកដល់ លោកក៏បានរួមប្រាណជាមួយនាងយ៉ាងមានសេចក្តីសុខ តែចាប់ផ្តើមដំបូងនោះ វារាន់ពេក តែមួយភ្លែតក៏ដល់ឋានសួគ៍ភ្លាម លុះប្រពន្ធណែនាំ បង្ហាត់បង្ហាញខ្លះៗមកក៏បានយូរ និងត្រូវធាតុគ្នាណាស់ ធ្វើឱ្យប្រពន្ធមានផ្ទៃពោះភ្លាម។ សព្វថ្ងៃ នៅតែស្រលាញ់គ្នាល្អូកល្អិនដដែល ដោយប្រឹងប្រែងរកស៊ីធ្វើស្រែចម្ការ និងធ្វើកម្មករសំណង់។
នាងម៉ៅ សុខុម អាយុ៣៦ឆ្នាំ និងលោកជឹង ប្រុស អាយុ២៩ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងស្របគ្នាថា សព្វថ្ងៃប្រពន្ធមេម៉ាយបានប្តីកំលោះតាមទូរស័ព្ទនេះ ស្រលាញ់គ្នាណាស់ ហើយប្តីជាមនុស្សល្អពូកែរកស៊ី មិនឱ្យប្រពន្ធពិបាក។ បងប្អូនខាងប្តីនៅឯខេត្តព្រៃវែង ក៏គ្មានអ្នកណាជំទាស់រឿងលោកចាន់ថា ជាកំលោះយកប្រពន្ធមេម៉ាយនេះដែរ ដោយយល់ថា ជាគូព្រេងរបស់គេ ទើបទេវតានាំផ្លូវឱ្យបានជួបគ្នាតាមរលកធាតុអាកាស។
គួរបញ្ជាក់ថា សព្វថ្ងៃមានស្រីក្រមុំរូបស្អាតច្រើនណាស់ ដែលឆ្លងដល់វ័យក្រមុំចាស់ អាយុជាង៣០ឆ្នាំ មិនទាន់មានប្តី។ មជ្ឈដ្ឋានខ្លះបានទាំងបន្ទោសនាងៗក្រមុំចាស់ទាំងនោះថា  មេម៉ាយខ្លះមានកូន២-៣ ឬមេម៉ាយ៣ភ្លើង គេអាចរកប្តីបានទៀត ចុះហេតុអ្វីនាងក្រមុំចាស់រកប្តីមិនបាន? ចំណុចនេះ គឺមកពីនាងក្រមុំចាស់រើសប្តីពេក និងមិនចូលចិត្តផ្សងស្នេហ៍តាមទូរស័ព្ទដូចមេម៉ាយ ខ្លាចប៉ះប្រុសព្រានបោកប្រាស់ ផ្ទុយពីមេម៉ាយមិនសូវខ្លាចរឿងបោកប្រាស់នោះទេ។ ទោះយ៉ាងណា វាអាស្រ័យលើភ័ព្វសំណាងផងដែរ ព្រោះជួនកាលស្រីមេម៉ាយទាក់បានប្តីកំលោះ ប្រកបដោយគុណធម៌ មិនបោកប្រាស់អ្វីទេ ដូច្នេះការប្រើទូរស័ព្ទផ្សងស្នេហ៍ មិនទាន់ខុសអ្វីឡើយ ព្រោះបើទាក់ទងគ្នា ហើយពួកគេតាមដានប្រវត្តិទៀត ឬថា ទាក់ទង៥ខែ ចាំណាត់ជួបទើបល្អ កុំទាក់ទងមិនបាន៣ថ្ងៃផង ណាត់ជួបនោះ ច្រើនតែភាគីខាងស្រី ទឹកភ្នែកជូតក្បាលជង្គង់៕

នាយករដ្ឋមន្ដ្រី៖ ការបោះឆ្នោតជ្រើសរើស សមាជិកព្រឹទ្ធសភា អាណត្តិទី៤ គណបក្សប្រជាជនកម្ពុជា នាំមុខខ្លាំងបំផុត

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា តាមការប្រកាសលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើស សមាជិកព្រឹទ្ធសភា អាណត្តិទី៤ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជា(CPP) បានឈ្នះនាំមុខយ៉ាងខ្លាំងបំផុត ក្នុងភូមិភាគទាំង៨ ខណៈអតីតគណបក្សសង្គ្រោះជាតិ (CNRP) មិនទទួលស្គាល់ និងមិនគាំទ្រ។

ទោះបីជាអតីតបក្សប្រឆាំង មិនទទួលស្គាល់ តែគណបក្សយុវជនកម្ពុជា និងគណបក្សខ្មែរ រួបរួមជាតិ ដែលបានចូលរួមប្រកួត ប្រជែងដែរនោះ ហើយមិនបានទទួលអាសនៈនោះ ក៏បាន សាទរយ៉ាងខ្លាំងចំពោះលទ្ធផលបឋម នៃការបោះឆ្នោតនេះ ក្នុងគ្រាគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់ អំណាចបានឈ្នះ៥៨អាសនៈ ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ បានសរសេរថា “ជម្រាបសួរបងបងប្អូនជនរួមជាតិទូទាំងប្រទេស តាមការប្រកាស លទ្ធផលជំហានបឋមដំបូង នៃការបោះឆ្នោតជ្រើស រើសសមាជិកព្រឹទ្ធសភា អាណត្តិទី៤ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទីអាទិត្យទី២៥ កុម្ភៈ កន្លងទៅ គឺបានឲ្យដឹងថា គណបក្ស ប្រជាជនកម្ពុជា យើងបានឈ្នះនាំមុខយ៉ាងខ្លាំងបំផុត នៅក្នុងភូមិភាគទាំង៨”។

បែកថ្នាំខ្លាំងពេក…! បុរសជាងម៉ូតូម្នាក់ដៃកាន់កាំបិត កំពុងរកអ្នកខ្លាំង​កាប់គ្នា​ ឥឡូវ​ជួបលោក​ប៉ូលិស​​ ស្រាប់តែ…

ក្រុងព្រះសីហនុ​៖ នៅព្រឹក ថ្ងៃទី២៧ កុម្ភៈ២០១៨នេះ មហាជន មានការភ្ញាក់ផ្អើល និងភ័យខ្លាច ក្នុងនោះមានទាំងសិស្សានុសិស្សផងដែរ ក្រោយពីឃើញ បុរសដែលគេស្គាល់ថាជាជាងម៉ូតូ ហើយ ត្រូវគេអះអាងថាជាមនុស្សបែកថ្នាំញៀន បានកាន់កាំបិតនៅនឹងដៃនិងពាក់មួកកាពារ ពាក់អាវ ភ្លៀង និងមានស្ពាយកាបូបដើរ ឆ្លេឆ្លានៅទីសាធារណៈ លើ ចិញ្ចើមផ្លូវជាតិ លេខ៤ត្រង់ចំណុច ជិតវិទ្យាល័យ ហ៊ុន សែន វាលរេញ ក្នុងភូមិ វាល មាស ឃុំ វាលរេញ ស្រុកព្រៃនប់ ។

សេចក្តីរាយការណ៍បន្តថា បុរសខាងលើ ភ្លាមៗ មិនត្រូវបានស្គាល់ឈ្មោះនោះទេ ប៉ុន្តែ យ៉ាងណាបុរសនោះត្រូវបានកម្លាំង នគរបាល អធិការដ្ឋាននគរបាលស្រុកសហការជាមួយនគរបាលប៉ុស្តិ៍ ចាប់ឃាត់ខ្លួនទាំងនាំយកទៅកាន់ អធិការនគរបាលស្រុកភ្លាមៗ ដែរ ដើម្បីស្រាវជ្រាវបន្ត៕

លោកតា ផ្លុង មឿក បានធូរស្រាលបន្តិចហើយ និងអរគុណដល់សមាគមសិល្បៈករខ្មែរផងដែរ

ក្នុងវ័យចាស់ជរាសល់តែស្បែកដណ្តប់ឆ្អឹងនឹងមានរូបកាយស្គមស្គាំងស្លេកស្លាំង លោកតា ផ្លុង មឿក ព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ សុខភាពក៏ដុនដាបកាន់តែខ្លាំង។

ដោយមានការជួយសង្គ្រោះពីសំណាក់គ្រូពេទ្យ ក្រោមជំហររ៉ាប់រងសេវាថ្លៃព្យាបាលពីសមាគមសិល្បៈករខ្មែរ លោកតាក៏បានធូរស្បើយជាងមុន ប៉ុន្តែគាត់មិនទាន់មានកំលាំងទេព្រោះនៅមានគ្រោះតំរងនោម។

នេះបើយោងតាមសម្ដីរបស់លោកដុកទ័របានបង្ហើបថា«មានសារ៉ូមមួយដែលធ្វើឲ្យគាត់អាចមានកម្លាំងវិញបាន តែត្រូវចំណាយរហូតដល់១០ផ្លោកហើយមួយផ្លោកតម្លៃ៤០ដុល្លារឯណោះ»។បញ្ជាក់ផងដែរថាពេលនេះលោកតាកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃបន្ទប់ពិគ្រោះផ្នែកជំងឺសួត។

ឱក សុគន្ធកញ្ញា ធ្វើអោយអ្នកគាំទ្រស្លត់ចិត្ត ពេលឃើញកញ្ញា …

កំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាសកញ្ញា ឱក សុគន្ធកញ្ញា កំពុងទទួលបានប្រជាប្រិយភាពខ្លាំង នាពេលបច្ចុប្បន្ននេះ ពីសំណាក់ស្រទាប់យុវវ័យ។

ដោយឡែកថ្មីៗនេះកញ្ញាបានបង្ហោះរូបមួយសន្លឹកនៅលើបណ្ដាញសង្គមអ៊ីនស្តាក្រាមរបស់ខ្លួនធ្វើឲ្យបណ្ដាអ្នកគាំទ្រមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយនាងបានបង្ហោះរូបថ្នាំពេទ្យ ហើយនិយាយថា«ចាក់ផង លេបផង ក្រែងឆាប់ជា មានការងារច្រើនណាស់ត្រូវធ្វើសុខភាពល្អទាំងអស់គ្នាណា…រាត្រីសួស្តី»។

យ៉ាងណាមិញក៏មានអ្នកគាំទ្រជាច្រើនបង្ហាញក្ដីព្រួយបារម្ភ និងសារជូនពរដូចៗគ្នាថា«កើតអីបង ជូនពរឲ្យបងឆាប់ជាណា»។ បញ្ជាក់ផងដែរតារាស្រីរូបនេះកំពុងមមាញឹកយ៉ាងខ្លាំង ដោយរកពេលសម្រាក់ស្ទើតែមិននោះរហូតដល់ធ្លាក់ខ្លួនឈឺទៀតផង។

រន្ធត់ណាស់! រថយន្តក្រុង​ក្រុមហ៊ុន​(អូឡាំពិក) បុកជាមួួយ រថយន្តកូរ៉េធុនធំ បណ្តាល​ស្លាប់តៃកុងរថយន្តក្រុង នឹងរបួសធ្ងន់​ស្រាល ជន​បរទេសចំនួន១៩នាក់​ នៅផ្លូវជាតិ​លេខ6A

មានហេតុការណ៍ដ៏រន្ធត់មួយបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលា​ម៉ោង១ និង៣០នាទី​រំលងអធ្រាតឈានចូល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់ នៅលើ​ផ្លូវជាតិ​លេខ៦ ស្ថិត​ចំណុច ភូមិ​បែក​ពាង ឃុំ​ជាលា ស្រុក​បាធាយ ខេត្តកំពង់ចាម រវាង​រថយន្ត​ម៉ាក​ហាន់​ដាយ​សា្ល​ក​លេខ ព្រះសីហនុ 3A-2983 បាន​បត់​ត្រឡប់ក្រោយ​នៅ​ទទឹង​ថ្នល់ ត្រូវបាន​រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយគ្រឿង របស់​ក្រុមហ៊ុន​អូឡាំពិក ធ្វើដំណើរ​ពី​សៀមរាប ទៅ​ភ្នំពេញ ។

ប្រភពព័ត៌មានបានឲ្យដឹងថា មាន​អ្នកដំណើរ ជិះ​ក្នុង​រថយន្ត​ចំនួន ១៩នាក់ បើក​ទៅបុក​ចំ​កណ្តាល រថយន្ត​ហាន់​ដាយ។ ក្នុង​ឧបទ្ទវហេតុ​នោះ បណ្ដាលអោយ​សា្ល​ប់​អ្នកបើកបរ​រថយន្តក្រុង០១នាក់ ឈ្មោះ​កែវ សាវុធ អាយុ៣៧ឆ្នាំ នៅ​ភូមិ​ជ្រលង ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង និង​របួស​មនុស្ស​ជា​អ្នកដំណើរ​ចំនួន១៩នាក់/ស្រី១០នាក់ ដែល​រួមមាន ៖
-ជនជាតិខ្មែរ​របួស០៤នាក់/ស្រី០៣(ធ្ងន់០៣ ស្រាល០១)
-ជនជាតិ​ថៃ០៣នាក់/ប្រុស០៣(ធ្ងន់០១ ស្រាល០២)
-ជនជាតិ​បារាំង ០២នាក់/ស្រី០១ (ស្រាល០២)
-ជនជាតិ​អាឡឺម៉ង់០៤នាក់/ស្រី០១ (ស្រាល០៤)
-ជនជាតិ​អី​ុ​ស្រា​អែល០២នាក់/ស្រី០២ (ស្រាល០២)
-ជនជាតិ​អងគ្លេស០៣នាក់/ស្រី០៣ (ធ្ងន់០១ ស្រាល០២)
-ជនជាតិ​ចិន០១/ប្រុស០១ (ធ្ងន់០១)
*សរុប​អ្នករបួសធ្ងន់០៦,ស្រាល១៣ និង​ស្លាប់​តៃកុង​រថយន្តក្រុង ០១នាក់ ។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានធ្វើការវាស់វែង យករថយន្តបង្ក និងរថយន្តរងគ្រោះទៅរក្សាទុក​ រងចាំដោះស្រាយនៅពេលក្រោយ ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចទំនាក់ទំនងទៅសាច់ញាតិក្រុមគ្រួសារ មកទទួលធ្វើបុណ្យតាមប្រពៃណី ៕

ទូក​ដឹក​ភ្ញៀវ​ទេសចរ​ណ៏​ នៅកំពង់ផែកោះរ៉ុងមួយគ្រឿង ត្រូវខ្យល់បោកបក់ បណ្តាលអោយស្រ្តីម្នាក់ លង់ទឹកស្លាប់តែម្តង

នៅ​ល្ងាច​ម៉ោង​១៧និង៣០​នាទី​ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០១៨ មាន​ទូក​ដឹក​ភ្ញៀវ​ទេសចរ​ណ៏​ មួយ​គ្រឿង​បាន​លិច​ បណ្តាលអោយស្លាប់ស្ត្រីម្នាក់ នៅ​កំពង់​ផែ​ភូមិសុខសាន្ត សង្កាត់កោះរ៉ុង ។

ស្ត្រីរងគ្រោះមានឈ្មោះ​ ឈ្មោះ ហែម ឡំ អាយុ​៣៨ឆ្នាំ មានស្រុកកំណើតនៅភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

ទូក​ដឹក​ភ្ញៀវ​ទេសចរ​ណ៏នោះ​ បាន​ធ្វេី​ដំណើរ​ពី​ខេត្ត​ព្រះសីហនុ​ ចូល​ចត​នៅ​កំពង់ផែ​យាយ​សក់​ក្រហម​ ក្នុងភូមិ​សុខសាន្ត​ សង្កាត់កោះ​រ៉ុង ក្រុងព្រះសីហនុ។ ពេលនោះ​ មាន​ខ្យល់​ខ្លាំង​ រលក​ធំ​ៗ​ បោក​បក់​ បណ្ដាល​ឲ្យ​លិច​ទូក​នៅ​ក្បែរផែចំណតទូក​ បណ្តាលអោយធ្លាក់​ជន​រង​គ្រោះ​ចូលទៅ​ក្នុង​ទឹក​ ទម្រាំនឹងអ្នកជួយសង្គ្រោះ ចុះមុជទឹក​ រាវរកឃេីញ ជន​រង​គ្រោះ​ បាន​លង់​ទឹក​ស្លាប់​បាត់​ទៅ​ហើយ​៕

 

No comments