នាយ ចយ រំភើបរហូតស្រក់ទឹកភ្នែក ដោយសាររឿងមួយនឹកស្មានមិនដល់ក្នុងពិធីមង្គលការរបស់ខ្លួន!
ខណៈដែលពិធីមង្គលការរបស់តារាកំប្លែងនាយ ចយ បានប្រព្រឹតិ្តទៅដោយរលូន កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៨ម្សិលមិញនេះ គេសង្កេតឃើញ មានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស សិល្បករ-សិល្បការិនី ជាច្រើននាក់។ អ្វីដែលកាន់តែធ្វើឲ្យមហាជនមានភាពផ្អើលជាងនេះ ទៅទៀតនោះ ស្រាប់តែគេឃើញមានវត្តមានកូនប្រុសរបស់ នាយកមន្ត្រីកម្ពុជា ដល់ទៅ២ រូប បានផ្ដល់កិត្តិយស ចូលរួមជាភ្ញៀវកិត្តិយស នៅក្នុងពិធីមង្គលការ ដែលធ្វើឲ្យតារាកំប្លែង នាយ ចយ និង ភរិយាដ៏ស្រស់ស្អាត ព្រមទាំងក្រុមគ្រួសារ មានអារម្មណ៍ រីករាយមិនស្ទើរ ជាពិសេស កូនកម្លោះ រំភើបខ្លាំង រហូតស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួន។
តារាកំប្លែង ដែលតែងតែផ្ដល់ភាពក្អាកក្អាយដល់ទស្សនិកជន នាយ ចយ បាននិយាយទាំងហូរទឹកភ្នែករលីងរលោង នៅលើវេទិកាថា លោកពិតជាសូមអរគុណយ៉ាងអនេក ចំពោះបងប្រុសទាំង២ គឺលោក ហ៊ុន ម៉ាណែត និង លោក ហ៊ុន ម៉ានី ដែលបានឆ្លៀតចំណាយពេលវេលាដ៏មានតម្លៃរបស់លោក ផ្តល់ជាកិត្តិយស ចូលរួមថ្ងៃដ៏ពិសេសរបស់ខ្លួន។
បន្ថែមពីខាងលើ តារាកំប្លែង លោក ភិច សែ ហៅ នាយចយ ក៏បានជូនពរដល់សម្តេចតេជោ ថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជា ដែលខិតខំកសាងប្រទេសជាតិមិនគិតពីការនឿយហត់ ដើម្បីសេចក្តីសុខប្រជាជន សូមបារមីស័ក្តិសិទ្ធិក្នុងលោក ជួយបីបាច់ថែរក្សាក្រុមគ្រួសារសម្តេចឲ្យជួបប្រទះតែសេចក្តីសុខ ហើយបន្តគ្រប់គ្រងប្រទេសជាតិបន្តទៅមុខទៀត។
យ៉ាងណាមិញ ក្នុងចំណោមបណ្ដាតារាសិល្បៈ និង ភ្ញៀវកិត្តិយសដែលបានលេចមុខនៅក្នុងមង្គលការនោះ គេនៅតែឃើញមានវត្តមាន របស់ លោក ហ៊ុន ម៉ាណែត និង លោក ហ៊ុន ម៉ានី ដែលជាកូនប្រុសរបស់លោក នាយករដ្ឋមន្រ្ដី បានធ្វើឲ្យកម្មវិធីទាំងមូលពោរពេញទៅដោយភាពអធឹកអធម និង ពោរពេញទៅដោយភាពចាប់អារម្មណ៍ ជាខ្លាំង។ មានការលើកឡើងពីសំណាក់ភ្ញៀវកិត្តិយស នៅក្នុងពិធីនោះថា នាយ ចយ ពិតជាមានសំណាងណាស់ មិនត្រឹមតែមានភរិយាស្រស់ស្អាតមកណែបនិត្យជិតខ្លួននោះទេ ថែមទាំងមានកូនប្រុស របស់ថ្នាក់ដឹកនាំកំពូលដល់ទៅ ២ រូប បានចូលរួមជូនពរ និង អបអរសាទរ ដល់គូស្វាមីមួយគូនេះទៀតផង៕

ជនជាតិអាមេរិចកាំង រំលោភនារីម៉ាស្សា អារ ក សម្លាប់យ៉ាងព្រៃផ្សៃ នៅក្រុងកែប

ជនជាតិអាមេរិចកាំង រំលោភនារីម៉ាស្សា អារ ក សម្លាប់យ៉ាងព្រៃផ្សៃ កាលពីម៉ោងជិត ៨យប់ ថ្ងៃទី ២៧ ខែគុម្ភៈ ឆ្នាំ២០១៨ ចំណុច ផ្ទះម៉ាស្សា យីហោ«លីដាម៉ាស្សាខ្មែរ» ក្នុងផ្សាក្តាម ស្ថិតក្នុង ភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប។
លោកឧត្តមសេនីយ៍ទោ អុីង សំអុល ស្នងការនគរបាលខេត្តកែប បានឲ្យដឹងថា៖ ជនរងគ្រោះ ឈ្មោះ លុច គាន អាយុ ២៧ឆ្នាំ មុខរបរអ្នកម៉ាស្សា ប្តី
ឈ្មោះប៉ក់ សូនវិបុល អាយុ ២៧ឆ្នាំ មុខរបរធ្វើស្រែ មានកូនស្រីម្នាក់ អាយុ៨ខែ។ឪពុកក្មេក ស្ត្រីរងគ្រោះឈ្មោះ សុខ សំអាត មានឋានន្តរស័ក្តិ ជាវរសេនីយ៍ទោ មេបញ្ជាការរងអាវុធហត្ថខេត្តកែប។ រីឯជនល្មើស ជាបុរស ជនជាតិអាមេរិចកាំង មាន ឈ្មោះ SANCHEZ SHAWN DANIEL អាយុ២៥ឆ្នាំ។ លោកស្នងការ បានបន្តថា ជនរងគ្រោះស្លាប់ដោយជនល្មើសរំលោភមិនបានសំរេច ហើយអាកសម្លាប់ នៅបន្ទប់ម៉ាស្សាយីហោខាងលើក្មុងកំឡុងម៉ោងជិត៨យប់ ថ្ងៃទី ២៧ ខែគុម្ភៈ ឆ្នាំ២០១៨។ ក្រោយករណីឃាតកម្មហើយ សមត្ថកិច្ច ចុះធ្វើកោសល្យវិច្ច័យ ហើយនៅ វេលា ព្រឹកនេះ សមត្ថកិច្ចជំនាញ បានបញ្ចប់ការពិនិត្យកន្លែងកើតហេតុ និងបានប្រគល់សពស្ត្រីរងគ្រោះ ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
ដោយឡែក សមត្ងកិច្ចនគរបាល កំពុងបន្តការងារជំនាញតាមនិតិ
វិធី ដើម្បីស្វែងរកជនល្មើសមក
ចាត់ការតាមច្បាប់៕ តាមសមត្ថកិច្ចនគរបាលជំនាញខេត្តកំពត បានប្រាប់ ឲ្យដឹងនៅមុននេះបន្តិចថា៖ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលខេត្ត សហការជាមួយសមត្ថកិច្ចក្រុង និងមូលដ្ឋាន ឃាត់ខ្លួនបានហើយ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៨ ខែគុម្ភៈ ឆ្នាំ២០១៨ ចំណុច ផ្ទះសំណាក់ ខូលលឹម ស្ថិតក្នុង ភូមិ ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត៕

នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ប្រកាសរៀបចំការបោះឆ្នោតសកល នៅខែកុម្ភៈ នាំ២០១៩!
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) បានអះអាងថា ការបោះឆ្នោតសកលនៅក្នុងប្រទេសថៃ នឹងត្រូវធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០១៩។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។
ថ្លែងនៅឯវិមានរដ្ឋាភិបាលថៃ នៅអង្គារនេះលោក ប្រាយុទ្ធ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការបោះឆ្នោតជាតិនឹងត្រូវ ធ្វើឡើងមិនអាចយឺតជាងខែកុម្ភៈ ឆ្នាំក្រោយនោះទេ។ លោក ប្រាយុទ្ធ គូសបញ្ជាក់ដូច្នេះថា «ខ្ញុំក៏ចង់ឱ្យវាកើតឡើងដែរ ហើយខ្ញុំមិនមែនចង់ពន្យាពេលបោះឆ្នោត ដើម្បីរក្សាអំណាចរបស់ខ្លួនឯងដែរនោះឡើយ»។
គួររំលឹកថា លោក ប្រាយុទ្ធ ចាន់អូចា ដែលធ្លាប់បានសន្យាកាលពីឆ្នាំមុនថា នឹងរៀបចំការបោះឆ្នោតសកលនៅខែវិច្ឆិកា នេះ ក៏បានអំពាវនាវផងដែរ ដល់គណបក្សនយោបាយទាំងអស់ ចូលរួមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតដោយសន្តិវិធី និងបញ្ចៀសឱ្យបាននូវរាល់សកម្មភាពហិង្សាទាំងឡាយណា បង្កភាពវឹកវរដល់សង្គម៕

ស្រីស្អាត រ៉ាប៊ី សោកស្តាយខ្លាំង ពេលបាត់លោក ប៊ុត សីហា ជាដៃគូចេញទៅសម្ដែងនៅអាមេរិកជាមួយគ្នា!
តារាចម្រៀងស្រីរូបស្រស់កញ្ញា ផាន វីរ៉ាទី ហៅ រ៉ាប៊ី បន្ទាប់ពីដឹងដំណឹងថាលោក ប៊ុត សីហា ដែលជាដៃគូនឹងត្រូវចេញទៅច្រៀង-សម្តែង នៅលើទឹកដីប្រទេសមហាអំណាច សហរដ្ឋអាមេរិកជាមួយគ្នានាពេលឆាប់ៗនេះ ត្រូវបានស្ថានទូតអាមេរិកបិទផ្លូវ និងដកហូតវីសាព្រោះតែធ្លាយករណីចាប់ខ្លួន ពាក់ព័ន្ធគ្រឿងញៀននោះ នាងបានបង្ហាញអារម្មណ៍សោកស្តាយខ្លាំង ចំពោះរឿងនេះ។
តារាចម្រៀងវ័យក្មេងកញ្ញា រ៉ាប៊ី បានសរសេរបង្ហោះភ្ជាប់ជាមួយរូបថតអនុស្សាវរីយ៍រវាងនាង ជាមួយលោក ប៊ុត សីហា នៅលើបណ្តាញសង្គមហ្វេសប៊ុកថា «See you soon USA . តែបាត់ដៃគូទៅជាមួយខ្ញុំ មិនដឹងថា គាត់ជាមនុស្សយ៉ាងម៉េចទេ តែខ្ញុំមានអារម្មណ៍អាណិតគាត់ណាស់»។
សូមបញ្ជាក់ថា អតីតម្ចាស់ជ័យលាភីកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក «The Voice Cambodia» រដូវកាលទី១ លោក ប៊ុត សីហា ស្របពេលដែលផ្ទុះដំណឹងនៃការចាប់ខ្លួនលើករណីប្រើប្រាស់គ្រឿងញៀន កាលពីថ្មីៗនេះ គឺភ្លាមៗនោះលោកក៏ត្រូវបានបាត់បង់ឱកាសដ៏ធំតាមរយៈការចេញទៅកើបលុយ នៅទឹកដីសហរដ្ឋអាមេរិក ពីការច្រៀងនិងសម្តែងនៅទីនោះ។
ការខកខានដំណើរឆ្លងប្រទេស ពីសំណាក់តារាចម្រៀង លោក ប៊ុត សីហា ក៏ព្រោះតែស្ថានទូតអាមេរិក ប្រចាំនៅប្រទេសកម្ពុជា បានសម្រេចផ្អាកការចេញវីសា ដើម្បីឲ្យតារារូបនេះ ចេញទៅច្រៀងនៅទីនោះ បន្ទាប់ពីកើតមានរឿងរ៉ាវដ៏រសើបជុំវិញការចាប់ខ្លួនពាក់ព័ន្ធគ្រឿងញៀន៕

Post a Comment