ទីបំផុត នាយ ចយ ចូលរោងការ​ជាមួយនារី​ស្រស់ស្អាត កក្រើក​បាត់!


នៅ​ទីបំផុត​នាយ​ ចយ ដែល​ជា​តារា​កំប្លែង​ល្បី​ឈ្មោះ​មួយ​រូប​ក្នុង​ប្រទេស​កម្ពុជា បាន​ចូល​រោងការ​ជាមួយ​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់ រហូត​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​ច្រណែន​មិន​តិច​ឡើយ។
កន្លង​មក​ស្នេហា​អ្នក​ទាំង​ពីរ​ទម្រាំ​តែ​បាន​ចូល​រោងការ​នៅ​ថ្ងៃ ២៧ នេះ ធ្លាប់​មាន​អ្នក​ឈ្នីស ច្រណែន ចំអន់​ថា នារី​នោះ​ស្រឡាញ់​នាយ​ ចយ ព្រោះ​តែ​ប្រាក់ តែ​ធាតុ​ពិត​គឺ​ពួកគេ​ស្រឡាញ់​គ្នា​ដោយ​ស្មោះស្ម័គ្រចិត្ត​នឹង​ចិត្ត​រហូត​សម្រេច​ចិត្ត​រៀបការ​បង្កើត​គ្រួសារ​ជាមួយ​គ្នា​រហូត​ដល់​ចាស់។
ជាមួយនឹងការរៀបអាពាហ៍ពិពាហ៍របស់នាយ ចយ និងភរិយានៅព្រឹកនេះ បានធ្វើឲ្យមហាជនជាច្រើន បាន​បង្ហាញ​ពី​ការ​រីករាយ​ជួស​អ្នក​ទាំង​ពីរ​ពិសេស​នាយ ចយ ព្រោះ​វា​បង្ហាញ​យ៉ាង​ច្បាស់​ថា ការស្រលាញ់គ្នាស្មោះស្ម័គ្រ ពិតជាមិនប្រកាន់រូបរាង ពណ៌សម្បុរ ឬ​ព្រោះ​តែ​សារទឹកប្រាក់នោះឡើយ៕





ទីបំផុត! ឃាតកររំលោភ​ក្មេង​ស្រី​សិស្ស​សាលា​សម្លាប់​​យ៉ាង​ព្រៃផ្សៃ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បានហើយ ដែលជននេះ​គឺជា…

កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង បង្ក្រាបករណីឃាតកម្ម (រំលោភសម្លាប់) ប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចសាលាបឋមសិក្សា បាខៅ ស្ថិតក្នុភូមិព្រៃផ្តៅ ឃុំស្តៅកោងស្រុកបាភ្នំ ខេត្តព្រៃវែង ដោយចាប់បានឃាតករម្នាក់។
សូមបញ្ជាក់ថា៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅម៉ោងប្រហែល ១២ និង ៣០ នាទីថ្ងៃត្រង់ ជនរងគ្រោះបានចេញពីផ្ទះ ទៅផ្លាស់ស្មៅគោ នៅវាលស្រែ បន្ទាប់ពីផ្លាស់ស្មៅគោហើយ ក៏បានទៅសាលារៀន លុះដល់វេលាម៉ោង១៧ និង ០០ នាទីល្ងាច មិនឃើញជនរងគ្រោះឈ្មោះ សុខ ចាន់ថង ភេទស្រី អាយុ ១៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃផ្តៅ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង មកផ្ទះវិញ ។
រហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១៤ និង ០០ នាទី ទើប ឈ្មោះ សុខ និន ត្រូវជាជីតាជនរកគ្រោះផ្តល់ព័ត៌មានដល់សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលស្តៅកោង ដឹងអំពីការបាត់ ក្មេងស្រីរងគ្រោះ។ ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាមកម្លាំងបានស្រាវជ្រាវរហូតដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ០៨ និង១៤ នាទីព្រឹក សមត្ថកិច្ចបានទទួលពត៌មានពីលោកគ្រូ ប្រចាំថ្នាក់របស់ក្មេងស្រីរងគ្រោះ ថាសាកសពក្មេងស្រីរងគ្រោះនៅក្នុងកំប្លោកក្រោយសាលារៀន ក្រោយពេលទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាភ្នំ ដឹកនាំដោយលោកវរៈសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ បានទៅដល់កន្លែងកើតហេតុ និងបានសហការ ជាមួយ កម្លាំងជំនាញនគរបាលខេត្តព្រៃវែង ក្រុមប្រឹក្សាឃុំ មេភូមិ បានធ្វើការពិនិត្យលើសពជនរងគ្រោះឈ្មោះ សុខ ចាន់ថង ។ ក្រោយពីពិនិត្យសាសពរួចសមត្ថកិច្ចបានសន្និដ្ឋានថា ករណីនេះជាករណីឃាតកម្ម (រំលោភសំលាប់ ) ។ ក្រោយពីកម្លាំងជំនាញបានធ្វើ កោសល្យវិច្ច័យរួច សពបានប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
បន្ទាប់មកលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន បានបញ្ជាកម្លាំងជំនាញធ្វើការស្រាវជ្រាវស៊ើបអង្កេតជាបន្តបន្ទាប់ និងដោយមានការ អនុញ្ញាតិពីលោក មាស សុភក្តិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រៃវែង រហូតដល់វេលាម៉ោង១៦ និង ២២នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងជំនាញបានឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ អោក អូន ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរ ជាអ្នកយាមសាលាបឋមសិក្សាបាខៅ ដែលមានទីលំនៅបច្ចុប្បន្ន ភូមិព្រៃផ្តៅ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ។
បន្ទាប់ពីបានកសាងសំណុំរឿងតាមនីតិវិធី នៅថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០១៨ វេលាម៉ោង ៩ មន្ត្រីជំនាញបានបញ្ជូនជនសង្ស័យឈ្មោះ អោក អូន ទៅសាលាដំបូងខេត្តព្រៃវែង៕

ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវបាន​រំលោភ​បូក និង​ដុត​សម្លាប់​នៅក្នុង​រថយន្ត​ទាំង​រស់ ដោយស្នាដៃ​…

បុរស​២​នាក់ ត្រូវបាន​ចោទប្រកាន់ថា​បាន​រំលោភ និង​សម្លាប់​ស្ត្រី​ជា​ម្តាយកូន​២​ម្នាក់ រួច​ដុត​សម្លាប់​នាង​ទាំង​រស់នៅក្នុង​រថយន្តមុនពេល​គេចខ្លួន​, នេះ​បើតាម​តុលាការ​ប្រាប់​ឲ្យ​ដឹង ។​
​ជនជាប់ចោទ​ឈ្មោះ Stephen Unwin អាយុ ៤០ ឆ្នាំ និង William McFall អាយុ ៥១ ឆ្នាំ ត្រូវបាន​ដឹងថា បាន​ផ្ញើ​សារ​ឲ្យ​គ្នា​ទៅវិញទៅមក​នៅលើ​បណ្តាញ​សង្គម ក្នុង​រយៈពេល​៣​សប្តាហ៍ ដើម្បី​រៀបចំ​ផែនការ​ព្រៃផ្សៃ​នេះ មុនពេល​ធ្វើការ​រំលោភ​បូក​ទៅលើ​ស្ត្រី​រងគ្រោះ​ឈ្មោះ Quyen Ngoc Nguyen អាយុ ២៨ ឆ្នាំ ដែលជា​អ្នកឯកទេស​ក្រចក​ជនជាតិ​វៀតណាម​ម្នាក់ ស្ថិត​នៅឯ​ផ្ទះ​របស់ Unwin ។​
​ព្រះរាជអាជ្ញា Jamie Hill QC បាន​ប្រាប់​តុលាការ​ថា អាជ្ញាធរ​បាន​ជឿថា នាង Nguyen បាន​នៅមាន​ជីវិត នៅពេលដែល​រថយន្ត​កំ​ពុង​ឆាបឆេះ ។​
​ក្នុងអំឡុងពេល​ស៊ើបអង្កេត អាជ្ញាធ​បាន​រកឃើញថា Nguyen មានរឿង​អាថ៌កំបាំង​មួយ ។​
Nguyen បាន​ចាក​ចេញពី​ប្រទេស​វៀតណាម ទៅ​រស់នៅ​ក្នុងប្រទេស​អង់គ្លេស កាលពី​ឆ្នាំ​២០១០ ។​
​នាង និង​បងស្រី​របស់​នាង បាន​មាន​ផ្ទះមួយ​នៅ Killingworth, North Tyneside ។ បងប្អូន​ស្រី​ទាំងពី​ក៏បាន​បើកហាង​ធ្វើ​ក្រចក​មួយ​ផងដែរ ។​
​ការស៊ើបអង្កេត​របស់​ប៉ូលីស​បាន​បញ្ចេញ​ថា Nguyen មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ជួយ​ជួល​ផ្ទះល្វែង​មួយ ដល់​មនុស្ស​ដែល​មិនមាន​ឯកសារ​អន្តោប្រវេសន៍​ពុំ​ត្រូវការ ដើម្បី​រស់នៅ និង​ធ្វើការ នៅក្នុង​ប្រទេស​អង់គ្លេស ។​
​ព្រះរាជអាជ្ញា​និយាយថា មួយចំនួន​នៃ​អចលនទ្រព្យ​ដែល Nguyen ជួល ត្រូវបាន​ប្រើ​ដើម្បី​ដាំ​ធ្មៃ ។
Nguyen បាន​ជួប​ជនល្មើស Stephen Unwin និង William McFall នៅឯ​ទីកន្លែង​មួយ ក្នុងចំណោម​ដី​កម្ម​សិទ្ធ​ជាច្រើន​ទៀត​របស់​នាង ។​
​ប៉ូលីស​បាន​រកឃើញថា ជនសង្ស័យ​ទាំងពីរ​បាន​ផ្ញើ​សារ​ឲ្យ​គ្នា​ទាក់ទង​ផែនការ​រំលោភ Nguyen ប៉ុន្មាន​សប្តាហ៍ មុនពេល​រំលោភ និង​សម្លាប់​នាង​យ៉ាង​សាហាវឃោរឃៅ​បែបនេះ ។​
Unwin និង McFall បាន​អញ្ជើញ Nguyen ទៅកាន់​ផ្ទះមួយ ទីកន្លែង​ដែល​ពួកគេ​រំលោភ​នាង​អស់​រយៈពេល ៥ ម៉ោង ។ ពួកគេ​ក៏បាន​ទាមទារ​លេខ​សម្ងាត់ (password) គណនី​ធនាគារ​របស់​នាង ដើម្បី​ដក​លុយ ។​
​វីដេអូ​កាមេរ៉ា​ឃ្លាំមើល​ក្បែរ​នោះ បានបង្ហាញ​ឲ្យ​ឃើញ​បុរស​ទាំងពីរ​និយាយ​ទៅកាន់ Nguyen នៅ​ខាងក្រៅ​ផ្ទះ និង​លើក​នាង​ចូលទៅក្នុង​រថយន្ត Audi A4 ពណ៌​ខ្មៅ ។​
​ពួកគេ​បន្ទាប់មក បាន​ចាក់​សាំង​ចូលក្នុង​រថយន្ត រួច​ដុត​សម្លាប់​នាង​នៅ​ខាងក្នុង​រថយន្ត​តែម្តង ៕​

គ្រូពេទ្យ​កប់យោបល់​! ខណៈ​បុរស​ម្នាក់​ដឹក​មកដល់​មន្ទីរពេទ្យ ស្រាប់តែ​ក្រោក​ដើរ​ធ្វើ​ព្រងើយ និង​ប្រាប់ថា​ធ្វើ​ពុត​ជា​ឈឺ ព្រោះតែ​រឿង​មួយ​នេះ​!

បុរស​ម្នាក់​នៅក្នុង​ប្រទេស​អង់គ្លេស ចង់ទៅ​សួរសុខទុក្ខ​មិត្តភក្តិ​របស់គាត់ ដែល​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ។ ទោះ​យ៉ាង គាត់​ពុំ​អាច​ស្វែងរក​ពឹងពាក់​នរណាម្នាក់ ដើម្បី​ជូន​គាត់​ទៅកាន់​មន្ទីរពេទ្យ​ទេ ដូច្នេះ គាត់​គិត​ឃើញ​នូវ​វិធី​មួយ គឺ​ធ្វើ​ពុត​ជា​ឈឺ ដើម្បី​ឲ្យ​រថយន្ត​សង្គ្រោះបន្ទាន់​មក​ដឹក​គាត់​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​គាត់​អាច​សួរសុខទុក្ខ​មិត្តភក្តិ ។​
​បុរស​រូបនេះ បន្ទាប់មក បាន​ទូរស័ព្ទ​ទៅកាន់​ឡានពេទ្យ ដោយ​និយាយថា គាត់​កំពុង​ទទួលរង​ការឈឺ​ជើង​ខ្លាំង និង​ពុំ​អាច​ដើរ​រួច​ទេ ។ រថយន្ត​សង្គ្រោះបន្ទាន់ ក៏បាន​មកដល់ និង​ដឹក​គាត់​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល ។​
​នៅពេល «​អ្នកជំងឺ​» រូបនេះ បាន​មកដល់​មន្ទីរពេទ្យ គាត់​ស្រាប់តែ​ក្រោក​ឡើង និង​ដើរចេញ​ធម្មតា ធ្វើ​ឲ្យ​គ្រូពេទ្យ​ម្នាក់ៗ​ភ្ញាក់ផ្អើល​ជាខ្លាំង ។ បុរស​នេះ​បន្ទាប់មក បាន​សារភាពថា គាត់​ធ្វើជា​ឈឺ ដើម្បី​បានធ្វើ​ដំណើរ​មកកាន់​មន្ទីរពេទ្យ ដោយ​ឥតគិតថ្លៃ ។​
​គ្រូពេទ្យ​ម្នាក់​ឈ្មោះ Shaun Gerrard បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ថា​៖ «​បុគ្គលិក​រថយន្ត​សង្គ្រោះបន្ទាន់​បាន លើក​អ្នកជំងឺ​ដាក់​លើ​ហ្វ្រ​ង់​កា ខណៈ​គាត់​ឈឺ​ជើង​ពុំ​អាច​ដើរ​រួច​បាន ។ ហើយ​ពួកយើង​បាន​ដឹក​គាត់​មកកាន់​មន្ទីរពេទ្យ ប៉ុន្តែ គួរ​ឲ្យ​ភ្ញាក់ផ្អើល​មែនទែន ខណៈពេល​ឃើញ​គាត់​ស្រាប់តែ​ក្រោក​ឡើង​ដើរ​ចុះ​ចេញពី​រថយន្ត​សង្គ្រោះ​ធម្មតា និង​សារភាពថា គាត់​ធ្វើ​ពុត​ជា​ឈឺ​បែបនេះ ព្រោះតែ​ចង់​មក​មន្ទីរពេទ្យ ដើម្បី​សួរសុខទុក្ខ​មិត្តភក្តិ​ប៉ុណ្ណោះ​» ៕​

ស្ត្រី​ចំណាស់​ម្នាក់​ត្រូវ​សត្វ​ក្រពើ​ដ៏ធំ​១​ក្បាល​សម្លាប់ និង​ត្រូវបាន​ក្រុមគ្រួសារ​រកឃើញ​នៅតែ​សល់​….

ស្ត្រី​អាយុ ៦៦ ឆ្នាំ ម្នាក់ ត្រូវបាន​ក្រពើ​ដ៏​ធំ​១​ក្បាល ខាំ​ហែកហួរ​រហូត​ស្លាប់ ស្ថិតនៅលើ​កោះ​ស៊ូ​ម៉ា​ត្រា ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៤ ។​
​គ្រួសារ​ស្ត្រី​រងគ្រោះ និង​អ្នកជិតខាង បាននាំគ្នា​ដើរ​ស្វែងរក បន្ទាប់​គាត់​ពុំ​ឃើញ​វិល​ត្រឡប់មកផ្ទះ​វិញ ពី​ឧ​ស្យា​ន​ឆ្នេរទន្លេ​មួយ ស្ថិតនៅ​ក្បែរ​ភូមិ​ដាច់ស្រយាល Teluk Kuali ក្នុង​ខេត្ត Jambi កាលពីដើម​សប្តាហ៍​នេះ ។​
​ប៉ូលីស​និយាយថា អ្នកស្រុក​បាននាំគ្នា​កើតការ​សង្ស័យថា ស្ត្រី​ចំណាស់​ត្រូវបាន​វាយប្រហារ បន្ទាប់ពី​ឃើញ​សត្វ​ក្រពើ​ដ៏​ធំ​១​ក្បាល បង្ហាញខ្លួន​នៅក្បែរ​ទូក​១​មាន​ផ្ទុក​របស់របរ​របស់​នាង ។​
​អ្នកនាំពាក្យ​ប៉ូលីស លោក Kuswahyudi Tresnadi និយាយថា​៖ «​អ្នកស្រុក​បាន​រកឃើញ​ថា​ជនរងគ្រោះ​បាត់បង់​ជីវិត​ទៅហើយ ខណៈ​អណ្តែត​នៅក្បែរ​មាត់ទន្លេ​» ។​
Tresnadi បន្តថា ក្រពើ​នោះបាន​ស៊ី​ផ្នែក​ពាក់កណ្តាល​នៃ​ដងខ្លួន និង​ដទៃ​ទាំងពីរ​របស់​នាង ។​
​ប្រជុំ​កោះ​ឥណ្ឌូនេស៊ី គឺជា​ជម្រក​សត្វព្រៃ​ដ៏​ធំ​សម្បើម ចំពោះ​ជីវិត​សត្វ​គ្រប់​ប្រភេទ ក្នុងនោះ​រួម​ប្រភេទ​សត្វ​ក្រពើ​ជាច្រើន ដែល​វាយប្រហារ និង​សម្លាប់​មនុស្ស​ជារឿយៗ ។​
​ក្នុង​ឆ្នាំ​២០១៦ អ្នកទេសចរ​រុស្ស៊ី​ម្នាក់ ត្រូវបាន​សម្លាប់​ដោយ​សត្វ​ក្រពើ នៅ​កោះ Raja Ampat ដែលជា​ទីកន្លែង​មុជទឹក​ដ៏​ពេញនិយម​មួយ ស្ថិតនៅ​ភាគ​ខាង​នៃ​ប្រជុំ​កោះ​នេះ ៕​

ប្រុស​ម្នាក់​ស្ទើរ​គាំងបេះដូង​! ខណៈ​មិត្តស្រី​បង្ហាញ​បទពិសោធន៍​ដ៏​រន្ធត់ នាង​ត្រូវ​តៃកុង​ឡាន​កំហូច​នេះ ប៉ុនប៉ង​បៀតបៀន​កេរ្តិ៍ខ្មាស​!


ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ពួក​អ្នកបើកបរ​តាក់ស៊ី​មួយចំនួន​នៅ​ជុំវិញ​ពិភពលោក ត្រូវបាន​គេ​រាយការណ៍​ថា បានធ្វើ​ឲ្យ​ស្ត្រី​ជាច្រើន​រងគ្រោះ តាមរយៈ​ការប្រើ​សារធាតុ​គីមី ដើម្បី​នាំយក​ពួកគេ​ចេញ​! ហើយ​មានតែ​អ្នកបើកបរ​នោះប៉ុណ្ណោះ​ដែល​ដឹង​អ្វី​បាន​កើតឡើង​បន្ទាប់​… ។​
​បើទោះជា​មាន​អ្នកបើកបរ​ភាគច្រើន ដែល​រក្សាបាន​នូវ​ទឹកចិត្ត​ស្មោះស និង​តាំងចិត្ត​ថា​មិន​ឲ្យ​ខូច​ឈ្មោះ កិត្តិយស ដោយសារ​អាជីព​តែង​លេចឡើង​នូវ​ពាក្យ​ច​ចាម​អារាម​មួយ​នេះ​របស់​ពួកគេ​យ៉ាងណាក៏ដោយ ប៉ុន្តែ​ក៏​នៅតែមាន​មនុស្ស​បង្ក​គ្រោះថ្នាក់​មួយចំនួន​ផងដែរ -​ដែល​ជាក់ស្តែង​ដូចជា​បុរស​ក្បាលខូចជាតៃកុងឡាន​រូបនេះ​អីចឹង ។
​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ars Poongee បាន​ផ្ទុះ​កំហឹង​ជាខ្លាំង បន្ទាប់ពី​មិត្តស្រី​របស់គាត់ បានបង្ហាញ​ឲ្យ​គាត់​ឃើញ​នូវ​រូបភាព​២​សន្លឹក បង្ហាញ​ឲ្យ​ឃើញ​ពីបទ​ពិសោធន៍​ដ៏​រន្ធត់ចិត្ត​របស់​នាង ខណៈ​ជិះ​តាក់ស៊ី ។ នៅក្នុង​រូបភាព​នោះ អ្នកបើកបរ​កំហូច​ម្នា​ក់​អាច​ត្រូវ​បានឃើញ​លូកដៃ​ស្ទាប​ជើង​អ្នកដំណើរ​ស្រី​ម្នាក់ ក្នុង​ហេតុផល​មិន​ច្បាស់ ។​
​បើទោះជា​ហេតុផល​សម្រាប់​ទង្វើ​របស់​អ្នកបើកបរ​នោះ​នៅតែ​មិន​ច្បាស់​ក៏ដោយ តែ​អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​និយាយថា វា​ពុំ​ត្រឹមត្រូវ ដែល​អ្នកបើកបរ​ស្ទាប​ជើង​អ្នកដំណើរ​របស់ខ្លួន មិន​ថា​ស្រី ឬ ប្រុស​នោះឡើយ ។
​ទោះយ៉ាងណា Ars បានសម្រេច​ចិត្ត​ចែករំលែក​រូបភាព​ទាំងនេះ​នៅលើ​បណ្តាញ​សង្គម ដើម្បី​ព្រមាន​អ្នកដទៃ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​តៃកុង​ឡាន​ម្នាក់ ៕​

ខឹងខ្លាំងណាស់… ដេនី ក្វាន់ ថាអោយមនុស្សប្រុសស្រីពីរនាក់ ដែលមិនចេះអៀនខ្មាស់ អោយដឹងខ្លួន កុំអាងតែ…

តារាសម្តែងសំញែងដើមទ្រូង ដេនី ក្វាន់ នឹកមិនអស់ចិត្ត​ ពីនារីខារ៉ាអូខេ កូឡូសូ ដែលនាងហាងរាំស្រាត ជាចំនីចក្ខុរបស់បុរសៗព្រោះតែលុយ ដោយមិនគិតពីភាពអៀនខ្មាស់អ្វីបន្តិសោះ។

ដេនី ក្វាន់ បានលើកឡើងថា «មនុស្សប្រុសស្អីមិចក៏ថោកទាបម្ល៉េះ? អាងតែខ្លួនមានលុយមិនគិតពីកិ​ត្តិ​យ​សរបស់មនុស្សស្រីសោះ…ចំណែកខាងស្រីវិញក៏ថោកហួសថ្លែង ហេតុតែចង់បានលុយគេទោះស្រាតអោយប្រុសមួយ​​​ហ្វូងមើលក៏ស្រាតដែលអោយតែបានលុយ និយាយទៅម្យ៉ាងម្នាក់ទេគឺថោកទាំងពីរនឹង»។

វីដេអូឃ្លីបមួយនេះ ត្រូវបានមហាជនជាច្រើន ខឹងសប្បារជាខឹង ដោយនារីដ៏ស្រស់ស្អាតម្នាក់ ដែលធ្វើការនៅក្នុងក្លឹបកំសាន្តមួយនេះ ហានរាំស្រាតបែបនេះ ដោយលះបង់ភាពខ្មាស់របស់ខ្លួនគ្មានសល់តំលៃអ្វីសូម្បីតែបន្តិច។

ទុស្សេខ្សែភ្លើង ឆេះផ្ទះអស់ចំនួន៣ខ្នង និងរបស់របរមួយចំនួនទៀត

ខេត្តត្បូងឃ្មុំ ៖ កាលពី​ក្បាលព្រលប់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅ​ចំនុច​ភូមិ​ទី៤ ឃុំរ​ការ​ខ្នុ​រ ស្រុក​ក្រូចឆ្មា ខេត្ត​ត្បូងឃ្មុំ ចំនួន ០៣ ខ្នង​ផ្ទះ ដែលមាន​ម្ចាស់ផ្ទះ ៖
១.ឈ្មោះ ឈី​ម ស្រ៊ី​ន អាយុ ៨១ ឆ្នាំ ឆេះ​ផ្ទះ​ទំហំ ៥,៦ x ១០ ម៉ែត្រ សង់​អំពី​ឈើ​ប្រកស​ង្ក័​សី ,
២.ឈ្មោះ ឈឿង សេង​ហ៊ា អាយុ៥០ឆ្នាំ ឆេះ​ផ្ទះ​ទំហំ ៧ x ១៥ ម៉ែត្រសង់​អំពី​ឈើ​ប្រក​ក្បឿង ,
៣.ឈ្មោះ ហុង ឈាង​ខ្វាន់ អាយុ ឆេះ​ផ្ទះ​ទំហំ ៧ x ៨ ម៉ែត្រ សង់​អំពី​ឈើ​ប្រក​ក្បឿង ។

លោក​ឧ​ត្ត​ម​សេនីយ​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​បញ្ជា​ឲ្យ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន ០៤ គ្រឿង ក្នុងនោះ​មាន​រថយន្ត​របស់​ស្រុក​ក្រូចឆ្មា ស្រុក​តំបែរ ស្រុក​ត្បូងឃ្មុំ និង​ក្រុង​សួង ។

ខណៈ​ពេលនោះ​ដែលមាន​អណ្តាតភ្លើង​ឆេះ​សន្ធោសន្ធៅ​ឡើង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប​ង​ប្អូន​ជិតខាង​ជួយ​ដងទឹក​ជះ​ពន្លត់​ប៉ុន្តែ​មិន​រលត់​នោះទេ រួម​និង​រថយន្ត​ពន្លត់អគ្គីភ័យ​មកដល់​ទើប​ពន្លត់​ចប់​ជា​ស្ថាពរ​នៅ​ម៉ោង ១១ និង ០០ នាទី ។

បើតាម​ការបញ្ជាក់​ពី​ម្ចាស់ផ្ទះ​ឈ្មោះ ឈី​ម ស្រ៊ី​ន មូល​ហេតុដែល​បណ្ដាល​ឲ្យ​មាន​អគ្គីភ័យ​ឆាបឆេះ​នោះ គឺ​មកពី​ឆ្លង​ចរន្ត​អគ្គីសនី (ទុស្សេ ខ្សែភ្លើង) ខណៈពេលដែល​គាត់​បិទ​ទូរទស្សន៍ បិត​ភ្លើង​អំពូល នាំ​កូនចៅ​ចូល​សំរាក​បាន​បន្តិច​ក៏​លឺ​សូរសំលេង​ផ្ទុះ និង​ឃើញ​បែក​ផ្កាភ្លើង​នៅ​ចំ​កណ្តាល​ផ្ទះ​ហើយ​បង្ក​ឲ្យ​មានការ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​តែម្តង និង​បន្ត​ឆាបឆេះ​ផ្ទះ​អ្នកជិតខាង​ចំនួន ០២ ខ្នង​ទៀត និង​មិន​បង្ក​ឲ្យ​មាន​របួស រឺ​ប៉ះពាល់​ដល់​អាយុ​នរណាម្នាក់​ឡើយ ។ ចំណែក​សម្ភារៈ​ដែល​ខូចខាត​មាន​ប្រាក់​ដុល្លា​ចំនួន ៧០០ ដុល្លា គ្រឿង​អាល​ង្កា​មាស​ផ្លា​ទីន​មួយចំនួន , និង​សំភារៈផ្សេងៗមួយចំនួនទៀត ៕

No comments