ញាក់សាច់!!! ត្រឹមឆ្នាំ ២០១៧ កម្ពុជាមានជនអន្តោប្រវេសន៍វៀតណាមជាប់លេខ១សរុបជិត...
ត្រឹមឆ្នាំ ២០១៧ កម្ពុជាមានជនអន្តោប្រវេសន៍សរុបចំនួន ១៧៦ ៨១២ នាក់ ក្នុងនោះស្រីចំនួន ៧៩ ៧២៨ នាក់ មាន ៤៦ ៧៧៦ គ្រួសារ ហើយវៀតណាមមានចំនួនលើសគេ។ នេះបើតាមការបញ្ជាក់របស់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ពេលថ្មីៗនេះ។
ក្នុងនោះ អ្នកដែលប្រើប្រាស់ឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតី ចំនួន ២០ ២១៨ គ្រួសារ មនុស្សចំនួន ៧៣ ៣៩៧ នាក់ ស្រី ៣៥ ៨៨៨ នាក់ មាន៥សញ្ជាតិ លើ៧។
មន្ត្រីអន្តោប្រវេសន៍កម្ពុជារកឃើញថា ជនអន្តោប្រវេសន៍វៀតណាមនៅកម្ពុជា មានចំនួនច្រើនលើសលប់ ក្នុងចំណោមជនអន្តោប្រវេសន៍ដទៃទៀត។
សារព័ត៌មានក្នុងស្រុក បានដកស្រង់សម្ដីលោក សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ របស់ក្រសួងមហាផ្ទៃ ដែលថ្លែងនៅក្នុងកិច្ចប្រជុំ អំពីបញ្ហាអន្តោប្រវេសន៍ នៅថ្ងៃទី៦ ខែធ្នូ ថា តាមការស្រង់ឯកសារ ឃើញថា ក្នុងចំណោមជនអន្តោប្រវេសន៍សរុប ជនអន្តោប្រវេសន៍វៀតណាម មានចំនួនច្រើនលើសគេ តែនៅមិនទាន់មានឯកសារបញ្ជាក់ថាវៀតណាមទាំងនោះមានចំនួនជាតួលេខប៉ុន្មានឲ្យប្រាកដឡើយ៕


កំពូលជំនឿនៅឥណ្ឌា! ក្មេងប្រុសនេះកើតមកមុខមាត់ដូច «មនុស្សក្រៅភព» ត្រូវចេញក្រៅផ្ទះ ព្រោះរកកន្លែងទទួលមនុស្សមកគោរពពូជាពុំបាន
ក្មេងប្រុសម្នាក់ រស់នៅក្នុងរដ្ឋ Punjab ប្រទេសឥណ្ឌា បានកើតមកជាមួយជំងឺដ៏អាថ៌កំបាំងមួយសម្រាប់វេជ្ជសាស្ត្រ ដែលធ្វើឲ្យថ្ងាសរីកធំ និងភ្នែកលិបជ្រៅ ។ ស្ថានភាពដ៏កម្រនេះ បង្កឲ្យរូបរាងរបស់ក្មេងប្រុសនេះ ត្រូវបានគេប្រដូចទៅនឹងព្រះហិណ្ឌូ “Ganesha” ដែលធ្វើឲ្យអ្នកស្រុកជឿថាក្មេងប្រុសនេះគឺជាអ្នកឲ្យពរជ័យដ៏ស័ក្ខិសិទ្ធ ។

Pranshu បើទោះជាពុំអាចដើរបានល្អប្រសើរ ត្រូវបានគេជឿថាជា «គ្រូទាយតូច» និងបានដាក់ឈ្មោះថា «ព្រះ Ganesha» ។ រៀងរាល់ថ្ងៃព្រហស្បតិ៍ Pranshu បានជួបជាមួយអ្នកគោរពបូជា នៅខាងក្រៅវិហាអ៊ិស្លាមក្បែរភូមិ ខណៈឪពុករបស់គាត់បានសម្រេចមិនអនុញ្ញាតឲ្យអ្នកមានជំនឿសាសនា ចូលក្នុងផ្ទះរបស់គាត់ ដោយសារតែពួកគេមានចំនួនចេះតែកើនឡើង ។
Jaswiner អ្នកភូមិម្នាក់ដែលមកជួប Pranshu បាននិយាយថា៖ «មនុស្សម្នាបានមកជួប Pranshu ព្រោះតែពួកគេជឿថា ក្មេងប្រុសចម្លែកនេះគឺជាមនុស្សចាប់កំណើតរបស់ Ganesha ។ ពួកគេបានបង្ហាញកាយវិការឱនលំទោន ចំពោះ Pranshu ហើយខ្ញុំក៏ធ្វើដូច្នេះដែរ» ។

ឪពុករបស់ Pranshu លោក Kamlesh ក៏បានជឿថា កូនប្រុសរបស់គាត់ មិនដូចក្មេងដទៃទេ ។
គាត់និយាយថា៖ «Pranshu គឺជាព្រះ ។ ខ្ញុំក៏ថ្វាយបង្គំរូបគេដូចជាអ្នកភូមិដទៃទៀតដែរ ។ ខ្លួនទាំងមូលរបស់គេ គឺដូចទៅនឹងព្រះ Ganasha អីចឹង» ។
«Pranshu បានផ្តល់ពរជ័យទៅដល់មនុស្សគ្រប់ៗគ្នា ។ ពួកអ្នកភូមិដែលបានមកជួបផ្ទាល់ នឹងបានទទួលយកនូវបំណងប៉ងប្រាថ្នារបស់ពួកគេរៀងៗខ្លួន» ។

ក្មេងប្រុសរូបនេះបានឲ្យដឹងថា៖ «ខ្ញុំដូចទៅនឹងព្រះ Ganesah Ji ហើយមនុស្សសូម្បីតែពុំស្គាល់ឈ្មោះពិតរបស់ខ្ញុំ ។ គ្រូៗរបស់ខ្ញុំក៏បានថ្វាយបង្គំខ្ញុំ នៅឯសាលារៀនផងដែរ ។ ហើយមិត្តៗភក្តិរបស់ខ្ញុំ អត់មានអ្នកណាម្នាក់ហ៊ានយាយីមកលើរូបខ្ញុំឡើយ ព្រោះតែពួកគេជឿថា ខ្ញុំគឺជាព្រះ Ganesha» ។
«ខ្ញុំសប្បាយចិត្ត នៅពេលដែលមនុស្សហៅខ្ញុំថា Ganesha Ji ។ វាធ្វើឲ្យខ្ញុំសប្បាយចិត្ត ។ ខ្ញុំចង់បានបែបនេះតែប៉ុណ្ណោះឯង» ។
«ខ្ញុំពេញចិត្តនឹងក្បាលធំ និងមុខមាត់របស់ខ្ញុំ» ។
គួរបញ្ជាក់ថា Pranshu ត្រូវបាននាំយកទៅកាន់មន្ទីរពេទ្យក្នុងតំបន់មួយ កាលពីឆ្នាំមុន បន្ទាប់ពីកើតមក ប៉ុន្តែ ក្រុមគ្រួពេទ្យពុំអាចផ្តល់រោគវិនិច្ឆ័យច្បាស់លាស់ ឬ ផ្តល់ការព្យាបាលណាមួយឡើយ ។ Kamlesh បន្ថែមថា៖ «ខ្ញុំក៏បាននាំយកគាត់ទៅជួបវេជ្ជបណ្ឌិត នៅពេលកើត ។ គ្រូពេទ្យមិនបានព្យាបាលគាត់ ហើយនិយាយថា សភាពបែបនេះកើតឡើងដោយសារការបំពុល» ៕












ញាក់សាច់! មិននឹកស្មានកូនប្រុសនេះ ហ៊ានប្រព្រឹត្តបែបនេះមកលើឪពុកម្តាយខ្លួន ដើម្បីទទួលបានកេរ្តិ៍មរតកផ្តាច់មុខបែបនេះ!
ប៉ូលីសបានរកឃើញផែនការសម្ងាត់របស់យុវជនអាយុ ២២ ឆ្នាំ ម្នាក់ ក្នុងគ្រោងការសម្លាប់គ្រូសារទាំងមូល ដើម្បីបំពេញមច្ឆិតាទទួលបានកេរ្តិ៍មរតកទាំងអស់ បន្ទាប់ពីរូបគេបានផ្ទុះកំហឹងនឹងឪពុកម្តាយពុំផ្តល់លុយឲ្យ ។

ហេតុនេះ ប៉ូលីសបានប្រើល្បិច ដោយចាត់មន្ត្រីសម្ងាត់ទាក់ទងជាមួយយុវជនរូបនេះ ក្នុងការសម្លាប់ឪពុកម្តាយ និងប្អូនស្រីអាយុ ១០ ឆ្នាំ របស់គេ ដែលរស់នៅ Sochi ប្រទេសរុស្ស៊ី ។
ជាការពិតណាស់ យុវជននេះបានប្រាប់ពីវិធី និងទីកន្លែងដែលគ្រួសាររបស់គេ គួរត្រូវបានសម្លាប់ស្ថិតនៅជាន់ក្រោមផ្ទាល់ដី និងបង្ហាញពីទីកន្លែងដែលកាមេរ៉ាឃ្លាំមើលត្រូវបានបំពាក់ និងវិធីគេចផុតពីចង្កូមឆ្កែចិញ្ចឹមផងដែរ ។
ប៉ុន្តែ យុវជនរូបនេះ ពុំបានដឹងថា «ឃាតករ» ដែលបានយល់ព្រមទទួលយកតម្លៃស៊ីឈ្នួលសម្លាប់នោះ គឺជាមន្ត្រីសម្ងាត់ទេ ។

គួរបញ្ជាក់ថា យុទ្ធសាស្ត្រដ៏អស្ចារ្យរបស់ប៉ូលីស ដើម្បីចាប់ខ្លួនកូនប្រុសទុរយសនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីឪពុកម្តាយរបស់យុវជននេះ បានចូលសហការជាមួយប៉ូលីស ដោយរៀបរាប់ថា កូនប្រុសរបស់ពួកគេមានគ្រោងការ «បំផ្លិចបំផ្លាញ» បន្ទាប់ពីបានព្យាបាលសម្លាប់ពួកគេពុំបានសម្រេចច្រើនលើក តាមរយៈការបំពុល ។
ពួកឪពុករបស់យុវជននេះ បានយល់ព្រមធ្វើបង្កើតឈុតឃាតកម្មរបស់ពួកខ្លួន ដោយធ្វើជាត្រូវបានឃាតករចាក់សម្លាប់ក្នុងថ្លុកឈាម ។

«ឃាតករសម្ងាត់» បន្ទាប់មក បានធ្វើការណាត់ជួប និងបង្ហាញរូបភាពនៃក្លែងក្លាយ «អំពើឃាតកម្មឪពុកម្តាយ» ដល់យុវជននេះ ។ ប៉ុន្តែ ពុំឃើញរូបថតប្អូនស្រីរបស់យុវជននេះទេ ហើយគេមិនច្បាស់ថា តើនាងបានចូលរួមសហការជាមួយប៉ូលីស? ។
យ៉ាងណាមិញ បន្ទាប់ពីបានឃើញរូបភាព «ក្លែងក្លាយ» ដ៏រន្ធត់នេះរួច យុវជនរូបនេះបានបង្ហាញទឹកមុខរីករាយ និងយល់ព្រមប្រគល់ថ្លៃឈ្នួលតាមសន្យាចំនួន 38,000 ផោន (ស្មើនឹង ៥៣០៧៩ ដុល្លារ) ទៅដល់បុរសម្នាក់ ដែលរូបគេជឿថា គឺជាឃាតករបានទាក់ទង ។

ប៉ុន្តែ ផ្ទុយទៅវិញ កូនប្រុសអប្រិយរូបនេះ ដែលត្រូវបានបញ្ចេញឈ្មោះ ត្រូវបានមន្ត្រីសម្ងាត់ធ្វើការចាប់ខ្លួនភ្លាមៗ ។
នៅចំពោះមុខប៉ូលីស យុវជនរូបនេះបានឆ្លើយសារភាពថា រូបគេបានមានផែនការសម្ងាត់២ដងមកហើយ ដើម្បីសម្លាប់គ្រួសារទាំងមូល ដែលក្នុងនោះដាក់ថ្នាំពុលក្នុងកំសៀវតែ ។
ប្រភពប៉ូលីសនិយាយថា៖ «យុវជននេះមានបំណងចង់កម្ចាត់ឪពុកម្តាយចោល ព្រោះតែខឹងឪពុកម្តាយពុំផ្តល់លុយឲ្យរូបគេ» ។
ទោះយ៉ាងណា យុវជនរូបនេះនឹងប្រឈមមុខជាប់ពន្ធនាគារ ១៥ ឆ្នាំ ប្រសិនត្រូវបានចោទប្រកាន់ពីបទរៀបចំផែនការសម្លាប់គ្រួសារទាំងមូលរបស់គេ ៕

ទង្វើដ៏ហួសចិត្ត! ឪពុកកូនកំលោះស្រវឹងធ្លាក់ភ្នែក ចាប់បង្ខំកូនក្រមុំថើបនៅលើឆាក ធ្វើឲ្យវឹកវរក្នុងពិធីភោជនាអាហារ (មានវីដេអូ)
ហេតុការណ៍ដ៏គួរឲ្យហួសចិត្តមួយ ដែលបានកើតឡើងនៅក្នុងប្រទេសចិន បានធ្វើឲ្យមហាជនជាអ្នកលេងអ៊ីនធើរណេតផ្ទុះកំហឹងយ៉ាងខ្លាំង ខណៈពេលបានឃើញឪពុកកូនកំលោះ បានបង្ខំថើបកូនក្រមុំនៅលើឆាកនៃពិធីមង្គលការបែបនេះ។

ហេតុការណ៍នេះបានកើតឡើងនៅទីក្រុងយ៉េងសេន (ខេត្តយ៉ាំងស៊ូប្រទេសចិន) ។ នៅក្នុងវីដេអូដែលថតដោយភ្ញៀវចូលរួមពិធីអាពាហ៍ពិពាហ៍នោះ បុរសវ័យចំណាស់ម្នាក់បានប្រកៀកជាប់នារីស្លៀកសម្លៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីចិននៅលើឆាកនៃពិធីនេះ។ មុខរបស់ក្មេងស្រីបានបង្ហាញអាកប្បកិរិយាស្ទាក់ស្ទើរ។
រំពេចនោះ បុរសជាឪពុករបស់កូនកំលោះបានអោបក្មេងស្រីនោះហើយថើបមាត់នាង ខណៈមនុស្សនៅជុំវិញនាងបានស្រែកហើយ ក្មេងស្រីបានព្យាយាមរុញច្រានបុរសនោះចេញ។

វីដេអូរបស់ភ្ញៀវមួយផ្សេងទៀត បានបង្ហាញថា បន្ទាប់ពីការថើបរបស់ក្មេងស្រីនោះមនុស្សជាច្រើនបានរត់ឡើងឆាក និងបណ្តាលឱ្យមានស្ថានភាពវឹកវរនៅក្នុងពិធីអាពាហ៍ពិពាហ៍។
តាមសាក្សីប្រុសម្នាក់ នៅក្នុងហេតុការណ៍នេះ គឺជាឪពុករបស់កូនកំលោះ។ ឪពុករបស់កូនកំលោះបានស្រវឹង នៅពេលដែលឧបទ្ទវហេតុនេះបានកើតឡើង ។ ទោះជាយ៉ាងណាក៏ដោយសកម្មភាពនេះនៅតែធ្វើឱ្យផ្ទុះការខឹងសម្បារយ៉ាងខ្លាំង និងបណ្តាលឱ្យមានស្ថានភាពវឹកវរនៅក្នុងពិធីមង្គលការ។

សាក្សីបាននិយាយថា បន្ទាប់ពីឧបទ្ទវហេតុដ៏រន្ធត់នេះ គ្រួសាររបស់ក្មេងស្រីនេះមិនបានអនុញ្ញាតឱ្យក្មេងស្រីនេះ បន្តរៀបការទេ និងនាំកូនស្រីរបស់ពួកគេទៅផ្ទះវិញ។ វាមិនច្បាស់ទេថាតើកូនកំលោះនៅទីណា ពេលដែលឧបទ្ទវហេតុនេះបានកើតឡើង។
វីដេអូឃ្លីបដែលបានបង្ហោះនៅលើបណ្តាញសង្គមបានបណ្តាលឱ្យមានការអាក់អន់ចិត្ត ក្នុងចំណោមសហគមន៍អ៊ិនធើណែតនៅក្នុងប្រទេសចិន។ មនុស្សជាច្រើនបានសម្តែងកំហឹង ចំពោះអាកប្បកិរិយាដែលមិនអាចទទួលយកបានពីឪពុករបស់កូនកំលោះ។
មនុស្សជាច្រើនគិតថា ឪពុករបស់កូនកំលោះប្រហែលជាស្រវឹងនៅពេលមានអ្វីកើតឡើង ប៉ុន្តែនោះមិនមានន័យថា គាត់អាចធ្វើអ្វីដែលគាត់ចង់បាននោះទេ។ មនុស្សជាច្រើនគិតថា កូនកំលោះនៃពិធីអាពាហ៍ពិពាហ៍នេះ បានចាត់ទុកជារឿងអកុសលបំផុត ព្រោះវាលំបាកក្នុងការដោះស្រាយស្ថានភាពបានកើតឡើង៕

ខណៈពេលស្ទើរគាំងបេះដូង! ប្តីដាក់សពប្រពន្ធ និងកូនទើបកើត ក្នុងមឈូសតែមួយ សោកស្តាយទាំងមិនអស់ចិត្ត!
ស្ត្រីមានផ្ទៃពោះត្រូវការមើលថែទាំឲ្យបានល្អប្រសើរ ជាពិសេសនៅពេលដែលនាងប្រហែលនឹងជិតដល់ពេលវេលាឆ្លងទន្លេ ពុំសោះនឹងប្រឈមផលវិបាកធ្ងន់ធ្ងរ ដែលបានកើតឡើងជាហេតុថាហេតុណាមួយ ។ ជាក់ស្តែង ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់ បានធ្វើឲ្យប្តី និងសាច់ញាតិ យំសោកបោកខ្លួន ដោយសារតែនាង និងកូនទើបសម្រាលបានស្លាប់រួមជាមួយគ្នា មុនពេលនាងមានអារម្មណ៍ពិបាកទ្រាំក្នុងខ្លួន ខណៈប្តីពុំនៅក្បែរទៅធ្វើការ ។

បុរសម្នាក់ឈ្មោះ Aldren Sarile បានដឹងបញ្ហានេះ ហើយគាត់ក៏មានបំណងចង់នៅក្បែរប្រពន្ធផងដែរ ប៉ុន្តែ កាលៈទេសៈការងារតម្រូវឲ្យគាត់ត្រូវឃ្លាតឆ្ងាយ ។ នៅពេលប្រពន្ធរបស់គាត់ទូរស័ព្ទហៅ ខណៈគាត់កំពុងស្ថិតនៅឯកន្លែងធ្វើការ គាត់គ្រាន់តែអាចប្រាប់ប្រពន្ធឲ្យរង់ចាំបន្តិចសិន និងថា គាត់នឹងត្រឡប់មកផ្ទះវិញក្នុងពេលឆាប់ៗ ដូចសព្វដង ។ ជាក់ស្តែង ប្រពន្ធរបស់គាត់ មិនមានអារម្មណ៍ល្អក្នុងខ្លួន ហើយនាងបានប្រាប់គាត់ថា សម្ពាធឈាមរបស់នាងឡើងខ្ពស់ ។ ប៉ុន្តែ ពីរបីនាទីក្រោយមក ប្រពន្ធរបស់គាត់បានផ្ញើសារទៅគាត់ ដោយនិយាយថា នាងកំពុងចាប់ផ្តើមមានអារម្មណ៍ល្អវិញ ។
នៅពេលនោះ Aldren ក៏មានអារម្មណ៍រំពឹងថាអ្វីៗក៏នឹងរំលងផុត ។ គាត់បានធ្វើដំណើរយ៉ាងលឿន សឹងតែបុកបើកបុកអ្នកដទៃ ដើម្បីប្រញាប់មកដល់ផ្ទះ ។ នៅពេលមកដល់ផ្ទះ ស្រាប់តែឃើញប្រពន្ធរបស់គាត់លែងដឹងខ្លួនទៅ ។ ភ្លាមៗនោះ គាត់ក៏បានស្រែករកគេជួយ ប៉ុន្តែ អ្នកជិតខាង ក៏ពុំអាចជួយសង្គ្រោះប្រពន្ធរបស់គាត់បានតទៀតដែរ ពួកគេទាំងអស់ក៏សម្រេចចិត្តនាំយកនាងទៅមន្ទីរពេទ្យ ។ ជាអកុសល ប្រពន្ធរបស់ Aldren បានស្លាប់នៅពេលមកដល់មន្ទីរពេទ្យ ។
ថ្វីបើដឹងថាប្រពន្ធគាត់បានស្លាប់ទៅហើយក្តី ក៏ក្រុមវេជ្ជបណ្ឌិតព្យាយាមសង្គ្រោះកូនទើបសម្រាល តាមរយៈការអនុវត្តផ្នែក C-section ទៅលើប្រពន្ធរបស់ Aldren ដោយឥតប្រយោជន៍ ។ ទារកទើបកើតក៏គ្មានជីវិតផងដែរ ហើយគ្មានវិធីណាមួយ ដើម្បីជួយសង្គ្រោះជីវិតម្តាយ និងទារកទេ ។
វាជាពេលដ៏វេលាដ៏គួរឲ្យសោកស្តាយ និងស្ទើរគាំងបេះដូង សម្រាប់ Aldren ។ គាត់បានសម្រេចដាក់ទាំងប្រពន្ធ និងកូនស្រីទើបកើត ចូលក្នុងក្តារមឈូសតែមួយ ដោយក្នុងចិត្តឧទ្ធិសឲ្យម្តាយបានមើលថែកូនតូចនៅគ្រប់ៗជាតិ ៕

គួរឲ្យសង្វេក! ព្រោះតែគ្មានលុយទិញកុំព្យូទ័រ គ្រូបម្នាក់សម្រេចគូរអេក្រង់ Ms. Word បង្រៀនកូនសិស្ស
នៅក្នុងពិភពទំនើបបច្ចុប្បន្ន បច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ (ICT) ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍមនុស្សជាតិ។ ប្រការនេះធ្វើឱ្យការប្រើប្រាស់កុំព្យូទ័រការិយាល័យ ក្លាយជាជំនាញជាមូលដ្ឋានអ្នកគ្រប់គ្នាគួរតែដឹង។

សព្វថ្ងៃនេះកុំព្យូទ័របានក្លាយទៅជាឧបករណ៍សំខាន់ ហើយការក្លាយជាម្ចាស់ កុំព្យូទ័រយួរដៃមួយ មិនចំណាយប្រាក់ច្រើនពេក។ ទោះជាយ៉ាងណានៅក្នុងផ្នែកជាច្រើននៃពិភពលោក កុំព្យូទ័រជាអ្វីមួយដែលនៅឆ្ងាយ។
នៅថ្ងៃទី 15 ខែកុម្ភៈកន្លងមក អត្តបទបង្ហោះហ្វេសប៊ុកដោយគ្រូបង្រៀនជនជាតិហ្កាណាម្នាក់ ទទួលបានប្រជាប្រិយភាពនិងរីករាលដាលនៅលើ អ៊ីនធឺណិត។ កិច្ចខិតខំប្រឹងប្រែងក្នុងការបង្រៀនបច្ចេកវិទ្យា ICT ដោយដីស និងក្តារខៀន។ ចំណុចប្រទាក់ MS Word នៅលើWindow ត្រូវបានគូរយ៉ាងលំអិតដោយដៃ។ គ្រូបង្រៀននោះគឺ Owura Kwadwo មកពី Kumasi ប្រទេសហ្កាណា។ គាត់គឺជាគ្រូបង្រៀនកុំព្យូទ័រសំរាប់សហគមន៍ជនបទដែលខ្វះខាត។ សំខាន់បំផុតការបង្រៀន ICT តម្រូវឱ្យមានកុំព្យូទ័រ ប៉ុន្តែនៅទីនេះ ៖ តុ កៅអី ដីស និងក្តារខៀន គឺជាអ្វីដែលពួកគេមាន។

Owura និយាយថា “គ្រូទាំងអស់មានវិធីផ្តល់ចំណេះដឹងផ្ទាល់ខ្លួនអោយពួកគេហើយនេះគឺជាវិធីរបស់ខ្ញុំ”។ ដោយបានសិក្សាសិល្បៈរូបភាព Owura បានសំរេចចិត្តប្រើជំនាញរបស់លោក ដើម្បីបង្រៀនសិស្ស ពីរបៀបប្រើ MS Word ដោយគ្មានកុំព្យូទ័រ។ វិធីសាស្រ្តរបស់គាត់ជួយឱ្យសិស្សមើលឃើញ ពួកគេហាក់កំពុងអង្គុយ នៅពីមុខអេក្រង់។
ទោះបីពុំមានកុំព្យូទ័រ ប៉ុន្តែរាល់កាយវិការសុទ្ធតែមានកំណត់សម្គាល់លំអិតនិងម៉ត់ចត់ជួយអោយសិស្សងាយយល់មេរៀន។ ក្រោយអត្តបទបង្ហោះលើហ្វេសប៊ុក គាត់បានទទួលបានការគាំទ្រជាច្រើនដោយចង់ផ្តល់ កុំព្យូទ័រយួរដៃ ម៉ាស៊ីនបញ្ចាំងសម្រាប់ការបង្រៀន។

Owura Kwadwo បាននិយាយថា “មានសាលាជាច្រើននៅទីនេះដែលប្រឈមនឹងការលំបាកស្រដៀងគ្នា” ។
បន្ថែមលើការលះបង់ដើម្បីបង្រៀនអ្នកប្រើហ្វេសប៊ុកជាច្រើនបាននិយាយថា “អ្នកគួរតែបង្រៀនក្មេងៗអំពីរបៀបហ្វឹកហាត់និងអភិវឌ្ឍកាយវប្បកម្មពួកគេនឹងមានសុខភាពល្អដើម្បីគាំទ្រដល់ការចិញ្ចឹមសត្វឪពុកម្តាយរបស់ពួកគេ” ។
ពត៌មានអំពីគ្រូដែលបានបង្រៀនយ៉ាងលំបាកកំពុង រីករាលដាលនៅហ្គាណា។ អ្នកល្បីល្បាញជាច្រើនកំពុងប្រមូលប្រាក់ដើម្បីទិញឧបករណ៍គាំទ្រដល់ សិស្សានុសិស្សនៅតំបន់ជនបទក្រីក្រ៕

Post a Comment