អបអរសាទរ…ទីបំផុត ធី សុវណ្ណថា និង Miss. Suwanna Gauntlett យល់ព្រមធ្វើរឿងមួយជាមួយគ្នា

បើយោងតាមហ្វេសប៊ុករបស់អ្នកនយោបាយវ័យក្មេងកញ្ញា ធី សុវណ្ណថា កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ បានបង្ហោះសារទាក់ទងហ្នឹងដំណឹងល្អមួួយពីការព្រមអធ្យាស្រ័យបញ្ចប់ជម្លោះជាមួយ Miss. Suwanna Gauntlett នាយកប្រតិបត្តិ នៃអង្គការ Wildlife Alliance ។
ធី សុវណ្ណថា បានរៀបរាប់យ៉ាងដូច្នេះថា៖ ថ្ងៃនេះ Miss. Suwanna Gauntlett ព្រមទទួលស្គាល់ កំហុស និងសុំទោសនាងខ្ញុំ ខ្ញុំក៏សុំទោសគាត់វិញ
ដែលខ្ញុំបានផ្សាយប៉ះពាល់ កិត្តិយសគាត់ ។ ខ្ញុំ និងគាត់យល់ព្រមអធ្យាស្រ័យឲ្យគ្នា បញ្ចប់ជម្លោះ ក្រោមអធិបតីភាពលោកជំទាវ មិថុនា ភូថង» ។
គួរបញ្ជាក់ផងថា ធី សុវណ្ណថា ធ្លាប់បានបង្ហោះសារឆេះដុំខឹងសម្បារ ខណៈលោកស្រី Suwanna Gauntlett នាយកប្រតិបត្តិ នៃអង្គការ Wildlife Alliance បានបដិសេធវត្តមានរបស់នាងក្នុងការបោះជុំរុំ នៅតំបន់អារ៉ែង ។
នាងបានរៀបរាប់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះ នាងខ្ញុំទទួលការ “រេីសអេីង” និងការប្រមាថដ៏ធ្ងន់ធ្ងរពីលោកស្រី Suwanna Gauntlett នាយកប្រតិបត្តិ
នៃអង្គការ Wildlife Alliance បានបដិសេធវត្តមានខ្ញុំក្នុងការបោះជុំរុំ នៅតំបន់អារ៉ែង ថ្ងៃទី២៦ ខែមករានេះដោយនាងខ្ញុំ បានទទួលការអនុញ្ញាត ពីលោកជំទាវអភិបាលខេត្តកោះកុង មិថុនា ភូថង រួចរាល់ហើយ ។ តើលោកស្រីជានរណា មានសិទ្ធអ្វីបដិសេធវត្តមានខ្ញុំ?
នេះជាការប៉ះពាល់ ធ្ងន់ធ្ងរលើកិត្តិយសរបស់ខ្ញុំខ្ញុំទុកពេលជូនលោកស្រី៣ថ្ងៃ ធ្វើលិខិតសុំទោសខ្ញុំជាសាធារណ: និងផ្តល់ប្រាក់សងជំងឺចិត្ត ១០ម៉ឺនដុល្លា
បើលោកស្រីមិនព្រម ខ្ញុំនឹងប្តឹងលោកស្រី ទៅតុលាការខេត្តកោះកុង ពីបទ “រើសអើង” មាត្រា ២៦៥
ខ្ញុំស្អប់ និងឈឺចាប់បំផុត ចំពោះអ្នកដែល រើសអើយប្រមាថមើលងាយខ្ញុំ “ក្នុងតំលៃណាក៏ដោយ ខ្ញុំទាមទារយុត្តិធម៌ឲ្យបាន” បើខ្ញុំមិនអាចទទួលយុត្តិធម៌ ខ្ញុំមិនទៅជាន់ដីអារ៉ែង ខេត្តកោះកុងទៀតទេ…. ពីខ្ញុំ ធី សុវណ្ណថា»៕



No comments