ទូច ស្រីលក្ខណ៍ នៅលែងស្ងៀមហើយ ខណៈ​លោក យូឌីស្កូ និយាយ​មក​កាន់​ខ្លួននៅពាក្យមួយឃ្លានេះ



តារាសម្តែង និងជាតារាចម្រៀងសម្បុរខ្មៅស្រអែម អ្នកនាង ទូច ស្រីលក្ខណ៍ ក្រៅពីការងារសិល្បៈផ្ទាល់ខ្លួន មានភាពមមាញឹកហើយនោះ ថ្មីៗនេះ នាងហាក់ពិបាកចិត្តជាខ្លាំង ខណៈឃើញអ្នករួមអាជីពសិល្បៈជាមួយគ្នាគឺ លោក យូឌីស្កូ មានរាងកាយកាន់តែទ្រុឌទ្រោម ពីមួយថ្ងៃ ទៅមួយថ្ងៃ។ មិនតែប៉ុណ្ណោះ ក្នុងនាមជាអ្នកសិល្បៈដូចគ្នា អ្នកនាង ទូច ស្រីលក្ខណ៍ បានសម្តែងនូវសេចក្តី អាណិតខ្លោចចិត្តជាខ្លាំង ចំពោះលោក យូឌីស្កូ រហូតធ្វើការមិនកើតទៀតផង ព្រោះសម្តីប៉ុន្មានម៉ាត់របស់លោក យូឌីស្កូ និយាយថា លោកចង់នៅរស់ មិនទាន់ចង់ស្លាប់ទេ ខណៈបច្ចុប្បន្ន ជំងឺរបស់តារាប្រុសរូបនេះ ហាក់មិនសះស្បើយឡើយ។
ជាក់ស្តែង អ្នកនាង ទូច ស្រីលក្ខណ៍ បានថ្លែងទាំងអួលដើមករ ប្រាប់ដល់គេហកំសាន្ត Khmer Talking ថា «លោក យូឌីស្កូ ដែលសព្វថ្ងៃ កំពុងស្ថិតក្នុងផលិតកម្ម តោមាសរ៉ៃមាស កាលពីមុនលោកជួយគេច្រើនណាស់ អ្វីដែលខ្ញុំខ្លោចផ្សាចិត្តខ្លាំង ដល់ពេលគាត់មានបញ្ហា ឃើញអ្នកសិល្បៈយើង ដូចមិនសូវជាស្វះស្វែងសោះ ហើយចំពោះប្អូន (ទូច ស្រីលក្ខណ៍) គឺជួយគាត់ច្រើនដែរហើយ ទោះវាមិនច្រើនណាស់ណា ប៉ុន្តែបើគិតពីក្រុមគ្រួសារ ខ្ញុំចេះតែប្រឹងរកថវិកាជួយគាត់ខ្លះទៅ ព្រោះអាណិតគាត់។ ឥឡូវសាច់គាត់ ចាក់លាងឈាមឡើងសុះ សាច់អស់ហើយ ព្រោះគាត់លាងឈាម ៣ថ្ងៃម្តង ដោយ១ខែ ត្រូវអស់ ប្រាំមួយរយដុល្លារឯណោះ ហើយគាត់មានលុយមកពីណា បើឥឡូវគាត់រកមិនបានផង រហូតដល់ពេលនេះ ខ្ញុំមិនដឹងថា ត្រូវធ្វើម៉េច ខ្ញុំពិតជាស្លុតចិត្តមែនទែន ដល់ថ្នាក់ធ្វើការមិនកើត ពេលគាត់ទូរស័ព្ទមកខ្ញុំ ហើយនិយាយថា គាត់ចង់នៅរស់ ពេលឮពាក្យហ្នឹង ខ្ញុំស្រក់ទឹកភ្នែកម៉ង»។
ជាមួយនឹងការអាណិតខ្លោចចិត្តពីសំណាក់ អ្នកនាង ទូច ស្រីលក្ខណ៍ ចំពោះលោក យូឌីស្កូ ហាក់កំពុងធ្វើការទទូចដល់ បងប្អូន អ្នកសិល្បៈ ឬសប្បុរជនទាំងឡាយ ដែលបានឃើញព័ត៌មាននេះ មានចិត្តជួយលោក យូឌីស្កូ ក្នុងការព្យាបាលជំងឺ ឲ្យជាសះស្បើយឡើងវិញ ព្រោះបើអត់ពីលោក យូឌីស្កូ ម្នាក់បងប្អូន ឪពុកម្តាយរបស់លោកមិនដឹងទៅពឹងនរណាទេ ព្រោះលោក យូឌីស្កូ គឺជា មេគ្រួសារទទួលបន្ទុកគ្រប់បែបយ៉ាង។
គួរបញ្ជាក់ថា មកទល់នឹងពេលនេះ លោក យូ ឌីស្កូ កំពុងតែខ្វះខាតថ្លៃព្យាបាល និង ត្រូវការជំនួយពីមហាជន ស្របពេលដែលលោកកំពុងមានជំងឺ ទឹកនោមប្រៃ ដំណាក់កាលធ្ងន់ធ្ងរ ខណៈបច្ចុប្បន្ន សភាពរាងកាយរបស់លោក ស្ទើរតែស្បែកដណ្តប់ឆ្អឹងទៅហើយ៕










គង់ ចាន់ស្រីមុំ នៅ​តែ​រក្សា​ភាពស្រស់ស្អាត សិចស៊ី​​នៅ​ដដែល បើទោះ​បីជា​​កំពុង​​មាន​ផ្ទៃពោះ​ក្ដី!

 បើគិតមកទល់ពេលនេះ តារាសម្ដែងស្រីសាច់សខ្ចី គង់ ចាន់ស្រីមុំ បានពរពោះកូនក្នុងផ្ទៃ រយៈពេល៥ ខែ ដោយខ្វះតែជាង៤ខែទៀតប៉ុណ្ណោះ ជិតបានឃើញមុខកូនស្រី ដ៏គួរឲ្យស្រឡាញ់របស់ខ្លួនហើយ។ យ៉ាងណាមិញ បន្ទាប់ពីពរពោះ អស់រយៈពេលជាច្រើនខែរួចមក គេសម្គាល់ឃើញថា រូបសម្រស់អ្នកម្ដាយវ័យក្មេងរូបនេះ ហាក់បីដូចជា មិនប្រែប្រួលទៅណាសោះ ពោលគឺនាងនៅតែរក្សាបានសម្រស់ស្រស់ស្អាត ដដែល។
ជាក់ស្ដែងថ្មីៗនេះ នាងបានបង្ហាញរូបថតជាច្រើនសន្លឹក ចូលទៅក្នុងគណនីហ្វេសប៊ុកបន្តបន្ទាប់ អមដោយរូបសិចស៊ី ពិតជាទាក់ទាញចិត្តមហាជន ខ្លាំង។ មហាជនលើកឡើងថា ដោយសារតែតារាសម្ដែងស្រី សាច់សខ្ចីរូបនេះ មានស្វាមី ពូកែថ្នាក់ថ្នម យោគយល់ចិត្ត ទើបបានជានាងមានរូបសម្រស់ស្រស់ស្អាត ព្រមទាំងមានសុខភាពល្អ ជាពិសេសស្វាមី តែងតែនាំទៅពិនិត្យសុខភាព ឲ្យបានទៀងទាត់ តាមការណាត់ជួបរបស់គ្រូពេទ្យទៀតផង។
គួរបញ្ជាក់ថា តារាសម្ដែង គង់ ចាន់ស្រីមុំ បច្ចុប្បន្នបានផ្អាកពីវិស័យសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំមកហើយ គឺក្រោយពេលដែលអ្នកនាងបានចាប់អាជីព ជាអ្នកជំនួញវ័យក្មេងមក។ ទោះបីជាយ៉ាងណាក្ដី គេតែងសង្កេតឃើញ គង់ ចាន់ស្រីមុំ បណ្ដើរគ្នាយ៉ាងត្រសងជាមួយស្វាមី គឹម សីហា ទៅចូលរួមក្នុងកម្មវិធីផ្សេង ជួបជុំអ្នកសិល្បៈ៕

No comments