សម្រស់របស់ Kylie Jenner ឃើញហើយទឹកមាត់ស្រក់ចុះដោយមិនដឹងខ្លួន

ដំណឹងសម្រាលកូន តារាម៉ូដែលស្រីនាង Kylie Jenner ត្រូវបានល្បី​សុះសាយខ្លាំងបំផុត ជាពិសេស ប៉ែកខាងបរទេសផ្ទាល់តែម្តង ចំណែកឯខាងអាស៊ី មិនសូវ មានអ្នកណា ចាប់អារម្មណ៍ប៉ុន្មានទេ។
ជាពិសេស អ្នកគាំទ្រជាច្រើននាក់ ក៏កំពុងតែ រង់ចាំមើលមុខកូនស្រីរបស់នាង ឲ្យបានច្បាស់ផងដែរ ព្រោះថា តាំងពីថ្ងៃសម្រាលមក នាងមិនដែលមិនបង្ហោះរូបថតកូន ចូលក្នុងបណ្តាញសង្គមនោះទេ គ្រាន់តែថតដៃ កូននាង ហើយនៅពេលនោះដែរ រូបថតមួយសន្លឹកនោះ ទទួលបានការចុច Like ទៅដល់១៧លានដង ដែលជាចំនួនមួយ ស្ទើរតែមិននឹកស្មានដល់។
ប៉ុន្តែកាលពី២ម៉ោងមុននេះ នាងKylie Jenner ក៏បានបង្ហាញនូវរូបប៉ុន្មានសន្លឹក ជាមួយនឹងដៃកាន់កូនតូច យ៉ាងទាក់ទាញ ហើយនេះ ក៏ជារូបដំបូងផងដែរ ដែលជាថតលក្ខណៈរូបម្តាយ និងកូន។ អ្វីដែលសំខាន់ទៅទៀត ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ រូបទាំងនោះ ត្រូវគេ ចុចLike ទៅដល់៥លានដង ចុះទម្រាំពេញមួយថ្ងៃទៀតនោះ។
ជាពិសេស តារាស្រីរូបនេះ ក៏បានបង្ហោះ នូវវីដេអូខ្លី ដែលបង្ហាញ នូវរូបរាងនាងក្រោយសម្រាលកូនតូច និងផ្ការាប់រយទង ដែលស្វាមីនាង បានទិញឲ្យ សម្រាប់អបអរ គម្រប់មួយខែ របស់កូនស្រីនាង៕
តោះទៅមើលរូបថត ម្តាយ និងកូន ដែលបានបង្ហោះប៉ុន្មានម៉ោងមុននេះ ទាំងអស់គ្នា៖

នេះជារូបដំបូង ដែលKylie Jenner កាន់កូនស្រី
នេះជារូបដំបូង ដែលKylie Jenner កាន់កូនស្រី
រយៈពេល១ខែ រាងរបស់Kylie Jenner ប្រែជាស្អាតវិញ
រយៈពេល១ខែ រាងរបស់Kylie Jenner ប្រែជាស្អាតវិញ
ផ្ការាប់រយទង ដែលស្វាមីនាង បានទិញឲ្យកូនស្រី
Kylie Jenner

ឱក សុគន្ធ កញ្ញា លេងម៉ូតសក់ឡើងប្លែក ទោះសុខភាព មិនទាន់ល្អនៅឡើយ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា ប៉ុន្មានថ្ងៃនេះ ម្ចាស់បទ«អារម្មណ៍» កញ្ញា ឱក សុគន្ធកញ្ញា កំពុងមានសុខភាពមិនសូវល្អ ប៉ុន្មាននោះទេ  ហើយចំពោះស្ថានភាពជំងឺកញ្ញា ក៏នៅមិនទាន់បានស្បើយនៅឡើយដែរ ។
ជាក់ស្ដែង មុននេះ ដៃគូចម្រៀងលោក ឆន សុវណ្ណរាជ រូបនេះ ​ក៏បានបង្ហោះរូបភាពអមនឹងសារមួយយ៉ាងខ្លី លើបណ្ដាញសង្គម ដែលបង្ហាញពីទឹកមុខស្លេកស្លាំង ដោយពោលថា៖ « មិនសូវល្អទេ» ជាហេតុធ្វើឲ្យអ្នកគាំទ្រ ខ្វល់ចិត្តជាខ្លាំង។
ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ បើទោះជាសុខភាព កញ្ញា នៅមិនទាន់ល្អក្ដី ក៏តារាចម្រៀងស្រី រូបនេះនៅតែបន្តការងារ ជាធម្មតា ជាពិសេស បានព្យាយាមរកនឹក ស្ទីលម៉ូតសក់ថ្មីប្លែក ជូនទស្សនិកជន បានទស្សនា ទៀតផង។
ទាំងនេះ បានបង្ហាញឲ្យគ្រប់គ្នា កាន់តែដឹងច្បាស់ថា ទោះសុខភាព មិនទាន់បានធូរស្បើយ ក៏កញ្ញា ឱក សុគន្ធ កញ្ញា នៅតែស្រលាញ់ការងារសិល្បៈខ្លួនដែរ  ហើយទង្វើនេះធ្វើឲ្យ ប្រិយមិត្ត អត់ទ្រាំមិនសរសើរកញ្ញា មិនបាននោះទេ៕
កំពូលតារាចម្រៀងស្រី កញ្ញា ឱក សុគន្ធ កញ្ញា
កំពូលតារាចម្រៀងស្រី កញ្ញា ឱក សុគន្ធ កញ្ញា
កំពូលតារាចម្រៀងស្រី កញ្ញា ឱក សុគន្ធ កញ្ញា
កំពូលតារាចម្រៀងស្រី កញ្ញា ឱក សុគន្ធ កញ្ញា
កំពូលតារាចម្រៀងស្រី កញ្ញា ឱក សុគន្ធ កញ្ញា

No comments