រឿងរ៉ាវលោកបណ្ឌិត ស៊ុយ សារ៉េត ត្រូវគេវ៉ៃរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បានដឹងដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន​ ហើយពេលនេះបាន


ករណីដ៏កក្រើកពេញបណ្តាញសង្គម Facebook ទាក់ទងនឹងលោកបណ្ឌិត ស៊ុយ សារ៉េត សាស្ត្រាចារ្យនៃសាកលវិទ្យាល័យកម្ពុជា ដែលបានរងរបួសធ្ងន់ធ្ងរដោយសារកាប្រើប្រាស់ហឹង្សាវាយដោយដៃ ជើង ខ្លះមានមួកការពារ និងដុំថ្ម បណ្តាលអោយបែកក្បាល និងមុខធ្ងន់ធ្ងរ ហូរឈាមស្រោចខ្លួន ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីប៉ុន្មានថ្ងៃមុននេះ។ ករណីមួយនេះក៏បានដឹងដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ ដោយសម្តេចបានឧបត្ថម្ភថវិការមួយចំនួនដល់ក្រុមគ្រួសារលោកបណ្ឌិត ស៊ុយ សារ៉េត ក្នុងការសម្រាលបន្ទុកថ្លៃព្យាបាលផងដែរ។




តំណាងរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរៀបរាប់អោយដឹងថា៖ “នៅទីស្នាក់ការកណ្តាល នារសៀលថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៨នេះ កាកបាទក្រហមកម្ពុជា (កក្រក) ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានជួបសំណេះសំណាលសួរសុខទុក្ខ​ជាមួយ​ កញ្ញា​ សារ៉េត​ សុផាធីតាពេជ្រ​ ពីស្ថានភាពសុខភាពរបស់ ឪពុកកញ្ញា​ គឺ បណ្ឌិតសាស្ត្រាចារ្យ ស៊ុយ សារ៉េត ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជោរ៉ៃ ប្រទេសវៀតណាម។ ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើការសួរសុខទុក្ខ និងគិតគូរចំពោះសុខភាព​ ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួន​ជួយសម្រាលបន្ទុកនៃការព្យាបាល​ បណ្ឌិតសាស្ត្រាចារ្យ ស៊ុយ សារ៉េត និងសូមជូនពរឆាប់ជាសះស្បើយ និងមានសុខភាពរឹងមាំឡើងវិញ។ កញ្ញា​ សារ៉េត​ សុផាធីតាពេជ្រ​ និងប្អូនប្រុស បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរ មានក្តីមេត្តា ករុណា និងលើកទឹកចិត្តដល់ក្រុមគ្រួសារ ព្រមទាំងបានឧបត្ថម្ភថវិកា​សម្រាលបន្ទុកព្យាបាល​ និងការសិក្សារបស់កូនៗ​៕”







No comments