បើអាណិតប្អូនប្រុស សូម១០០០ស៊ែរមកបានទេ… សូមអំពាវនាវដល់សប្បុរសជនទាំងអស់ មេត្តាជួយដល់ប្អូនប្រុសផង ឃើញបែបនេះទប់ទឹកភ្នែកសឹងតែមិនបាន មនុស្សធ្លាប់តែ…(មានវីដេអូ)
ប្អូនប្រុសម្នាក់មានឈ្មោះថា បញ្ញា បានជួបគ្រោះថ្នាក់ចរាចរណ៏បណ្តាលអោយផុងលលាក្បាលត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម អស់រយៈពេល២ខែ ហើយក្រុមគ្រូពេទ្យបានធ្វើការវះកាត់ ដែលត្រូវអោយគ្រួសារប្អូនចំណាយអស់ប្រាក់រាប់ម៉ឺនដុល្លារ ប៉ុន្តែមិនអាចជាដូចដើមឡើយ។ ថ្មីៗនេះដែរបងប្រុសម្នាក់មានឈ្មោះថា ធន ម៉េងហ៊ាង បានធ្វើការបង្ហោះវិដេអូ ទាក់ទងនឹងប្អូនប្រុសបញ្ញា ដែលបានត្រឡប់មកពីប្រទេសវៀតណាម ដោយឃើញសភាពក្នុងវិដេអូ ធ្វើអោយគេស្ទើរស្រក់ទឹកភ្នែក។ បងប្រុស ម៉េងហ៊ាង បានរៀបរាប់ថា៖
“សូមជួយ Share ពត៍មាននេះផង អោយបានដល់ លោកឧកញ៉ា ចិត្តធម៍ និង សប្បុរសជន ក្នុងស្រុក ក្រៅស្រុក អោយបានជ្រាប ប្អូនប្រុស បញ្ញា ដែលរងគ្រោះដោយ គ្រោះថ្នាក់ចរាចរណ៍ បណ្តាលអោយផុងលលា ក្បាល យ៉ាងធ្ងន់ធ្ងរ កាលថ្ងៃទី ២០ ខែ ១១ ឆ្នាំ ២០១៧ ដោយសម្រាកព្យាបាលវះកាត់ នៅមន្ទីរពេទ្យ ក្នុងប្រទេស វៀតណាម អស់រយះ ០២ ខែ ពេលនេះប្អូនប្រុសបញ្ញា បានវិលត្រឡប់មកដល់ ភ្នំពេញ វិញហើយ មួយរយះ ស្នាក់នៅព្យាបាល នៅប្រទេស វៀតណាម ក្រុមគ្រួសារ របស់ បញ្ញា បានប្រមែប្រមូល ថវិការ អស់ពីខ្លួនហើយ សម្រាប់ព្យាបាល បញ្ញា កន្លងមក សរុប ថវិការ អស់ 35000$ គួរអោយសង្វែកណាស់ ព្រឹកមិញនេះ ខ្ញុំបានទៅជួបក្រុមគ្រួសារ របស់បញ្ញា ក៏ប្រទះឃើញ ផ្ទះរបស់ បញ្ញា ដាក់ផ្លាក ( លក់ ) ដោយខ្វះខាត ថវិការ សម្រាប់ព្យាបាលកូន អាណិតក្រុមគ្រួសារ បញ្ញា ណាស់ឥឡូវនេះ គ្មានសល់អ្វីទេ ក្រៅពី សំបកខ្លួន សំដីម្តាុយបញ្ញា ( ដើម្បីកូន ម្តាយលះបង់គ្រប់យ៉ាង ទោះជីវិតក៏ហ៊ាន អោយតែកូនរួចផុតពីគ្រោះថ្នាក់ ) សូមគោរពជូនដំណឹងនេះ ជូនដល់បងប្អូន សប្បុរសជន ក្នុងស្រុក ក្រៅស្រុក បណ្តាក្រុមហ៊ុន ក្នុង ប្រទេស កម្ពុជា ទាំងអស់ អោយបានជ្រាប និង សូមគោរពស្នើរ ចូលរួម ជួយដល់ក្រុមគ្រួសារ បញ្ញា ដោយក្តីគោរព ពីខ្ញុំបាទ ធន ម៉េងហ៊ាង និង ក្រុមគ្រួសារ បញ្ញា ក្រុមគ្រួសាររបស់ប្អូនប្រុស បញ្ញា 017 37 07 87 សម្រាប់ពត៍មានលម្អិត អាចទំនាក់ទំនងមកខ្ញុំបាទបាន តាមរយះ 098 993 969 / 089 993 969”
Post a Comment