អត់ទាន់ចប់ទេ!!!! កំពូលតារាចម្រៀង ម៉េង កែវពេជ្ជតា ​និង​គុណ​ម្ចាស់ ឡុង ចន្ថា ​កំពុង​ឡើង​កម្ដៅ​ខ្លាំងក្នុងការឆ្លើយឆ្លងទៅវិញទៅមក(មានវីដេអូ)



ក្រោយ​ពី​តារា​ចម្រៀង ម៉េង កែវពេជ្ជតា ​បាន​ហួស​ចិត្ត ​នឹង​រឿង​លោក​សង្ឃ ឡុង ចន្ថា ​ដែល​មិន​ពេញ​ចិត្ត​ចំពោះ​បច្ច័យ​អ្នក​នៅ​អាមេរិក​ប្រគេន​តិច​ពេក​នោះ ពេល​នេះ​គុណ​ម្ចាស់ ​បាន​បង្ហោះ​សារ​មួយ​ដែរ​នៅ​លើ​បណ្ដាញ​សង្គម Facebook ​ត្រៀម​បញ្ចេញ​តប​ទៅ​ ម៉េង កែវពេជ្ជតា ​វិញ។ ទន្ទឹម​នឹង ​ការ​បង្ហោះ​របស់​គុណ​ម្ចាស់ ឡុង ចន្ថា​នោះ ​អ្នក​ស្រី ម៉េង កែវ​ពេជ្ជតា ​បាន​តប​វិញ​ដែរ​ថា​៖ ល្ងង់មិនមែនជាកំហុស​ តែដែលខុសគឺត្រង់ច្រលំថាខ្លួនឯងចេះ​ ! ។

សង្ឃអង្គនេះខុសជ្រងោ​ តែលោកគិតថាលោកត្រូវ​ និងបានផ្ញើពាក្យគំរាមមកថែមទៀត ..ប្រសើរណាស់​គុណម្ចាស់​អឺយ តបឆ្លើយបានល្អ​បំផុត ស័ក្តិសមជាសង្ឃកាន់សីល១០ឥតខ្ចោះ​ ! ! មិនបាច់ឆ្ងល់ទេ​ថាសំដៅលើសង្ឃណា​ ?​ គឺគុណម្ចាស់ ឡុង​ ចន្ថា​ ហ្នឹងហើយ​ ! គុណម្ចាស់កំពុងប្រព្រិត្តប្រាសចាក​វិន័យ​​ធម៌នៃព្រះសម្មាសម្ពទ្ធ​ ភ្លេចថាខ្លួនជាសង្ឃ ក្បត់ទឹកចិត្តគោរពដ៏ជ្រះថ្លាពីសំណាក់​ពុទ្ធសាសនិក​ យកលុយជាធំ​ ក្អេងក្អាង​ និងតែងតែយកវេលាទេសនាមករិះគន់ពេបជ្រាយតែរឿងបច្ច័យច្រើនជាងការផ្សព្វផ្សាយធម៌អប់រំល្អ ។

ណ្ហើយ​កុំវែងឆ្ងាយ​ គុណម្ចាស់ចង់ព្រលះអោយជ្រះក្អែល​ពីរឿងអី សូមនិមន្តតាមសប្បាយ​ចុះ​ ព្រោះមើលទៅគុណម្ចាស់ចូលចិត្តសប្បាយក្នុងហឹង្សា​ការឈ្លោះ​បញ្ចេញចង្កូម​​បែបអ្នកលេង​ខ្លាំងណាស់ ។ ! ឆាប់ព្រលះទៅដើម្បីគុណម្ចាស់ឆាប់បានដល់បរិនិពាន្ត​លឿនដែរ​ តែគុណម្ចាស់កុំភ្លេចប្រើនេត្រា​មើល​មក Comment របស់ប្រជាពលរដ្ឋទាំងនេះផង​ គុណម្ចាស់នឹងជ្រាបថាគុណម្ចាស់កំពុងមានមោទ​នៈភាព​យ៉ាងក្រៃលែងដែលបានធ្វើអោយវិស័យព្រះពុទ្ធសាសនា​ត្រូវល្អក់កករ​ រងក្តីអាម៉ាស់​ និងអាចហិនហោច​បាន ឯព្រះសង្ឃល្អជាច្រើនត្រូវប្រជាពលរដ្ឋបាត់បង់ជំនឿ​ និងអាចឈានទៅរកការដាច់ចង្ហាន់ជាបណ្តើរៗ ! បើដូច្នេះគុណម្ចាស់កុំភ្លេចឆៀងចូលទៅយកពានពីក្រសួងធម្មការផង ព្រោះខាងក្រសួងអាចកំពុងត្រៀមប្រគេនពានបំផ្លាញវិស័យព្រះពុទ្ធសាសនាដែលជាសាសនារដ្ឋនេះដល់គុណម្ចាស់ហើយ ។ សូមអស់យោបល់សិន​ ។

សារនេះ​មិនបានចង់តតាំងជាមួយលោកទេ​ ព្រោះយ៉ាងណាលោកជាព្រះសង្ឃដែល​មានចំណុចខ្សោយច្រើនណាស់​ តែចរិតខ្ញុំមិនចូលចិត្តធ្វើបាបអ្នក​ទន់ខ្សោយ ដូច្នេះខ្ញុំគ្រាន់តែមានបំណងត្រឹម​ ទីមួយចង់ជម្រាបជូនពុកម៉ែយាយតាបងប្អូនជាទីស្រលាញ់ទាំងឡាយថា​ អ្នកណាក៍ចង់ធ្វើ​បុណ្យដែរ​ ឯផលតបស្នងនឹង​ទទួលបានវិញដោយប្រសើរ​ប្រសិនបើសង្ឃដែលយើងធ្វើបុណ្យជាមួយនោះបរិសុទ្ធ​ តែបើធ្វើប៉ះចំសង្ឃទ្រុស្តសីល​បែបនេះដូចយក​លុយ​ទៅជះចោល​ ។ ស្តាយកម្លាំងណាស់បងប្អូន​ ម្នាក់ៗខំធ្វើការយ៉ាងលំបាកបានប្រាក់បន្តិចបន្តួចថា​យកទៅធ្វើបុណ្យបែជាប៉ះសង្ឃចិត្តពាលមិនស្គាល់គុណតម្លៃនៃសទ្ធាហើយចំអកថែមទៀតដូច្នេះគួរអោយឈឺចាប់ណាស់ ។

ទីពីរ​ ៖​ សូមអោយបងប្អូនប្រជាពលរដ្ឋខ្មែរ​ខមិន​ បញ្ចេញមតិទាំងអស់គ្នា​ព្រោះទាំងនេះជាការបំភ្លឺទៅកាន់ក្រសួង​ធម្មការ​ និងក្រសួងពាក់ព័ន្ធ​ អោយចុះធ្វើចំណាត់ការលើសង្ឃប្រភេទនេះបានឆាប់ផង ដើម្បីរក្សាភាពស្អាតស្អំនៃសាសនា​ ក៍ដូចជារក្សាតម្លៃដល់ព្រះសង្ឃត្រឹមត្រូវដទៃទៀតអោយស្ថិតក្នុងសេចក្តីគោរពអំពីគ្រប់មជ្ឍដ្ឋាន​ ។

សង្ឃឹមថាខាងក្រសួងលោកនឹងមិនទុករឿងដ៏ក្តៅក្រហាយនេះចោលទេ​ ។​ ព្រះរាជាណាចក្រកម្ពុជាគឺជាប្រទេសឯករាជ្យអព្យាក្រិត្យ​ និងមានការដឹកនាំអភិវឌ្ឍន៍ក្រោមបាវច្ចនា​ ជាតិ​ សាសនា​ ព្រះមហាក្ស័ត្រ​ ! សូមកុំភ្លេចចូលរួមថែរក្សា​វប្បធម៌​ អរិយធម៌​ និងសាសនារបស់យើងអោយបានគង់វង្ស​ ព្រោះទាំងអស់នេះជាអត្តសញ្ញាណរបស់យើងដែរ​ ។

សេចក្តីគួរពុំគួរសូមអធ្យាស្រ័យ​ សូមអរគុណ រាជធានីភ្នំពេញ​ ថ្ងៃពុធ​ ១៣រោច​ ខែផល្គុន​ ឆ្នាំរកា​ នព្វស័ក​ ព.ស.​២៥៦១ ត្រូវនឹងថ្ងៃទី១៤​ ខែ​ មិនា​ ឆ្នាំ​ ២០១៨៕























No comments