ថ្វីបើ ម្ចាស់ពាន The Voice Cambodia រដូវកាលទី១ បានធ្វើតេស្តទឹកនោមរកសារធាតុញៀននៅក្នុងខ្លួនរួចមកហើយក្តី ពេលនេះកំពូលតារាចម្រៀងម្នាក់បែរជានិយាយថាគ្មានប្រយោជន៌ទេព្រោះថា
ក្រោយពេលដែលលោក ប៊ុត សីហា ម្ចាស់ពាន The Voice Cambodia រដូវកាលទី១ បានធ្វើតេស្តទឹកនោមរកសារធាតុញៀននៅក្នុងខ្លួនរួចមក លោកបានបញ្ជាក់ថាលោកគ្មានសារធាតុញៀនដូចការចោទប្រកាន់នោះទេ ដោយលទ្ធផលនៃការធ្វើតេស្តទឹកនោមនោះគ្មានឃើញអ្វីឡើយ។ មិនបានប៉ុន្មានផងស្រាប់តែលោក ម៉ៃ សុគន្ធ ក៏បានចេញមុខមកភ្លាមធ្វើការបកស្រាយរាល់ការពិនិត្រទឹកនោមរបស់លោក ប៊ុត សីហា ដោយលោករៀបរាប់ថា៖
“រឿងឡើងជិត1ខែហើយទើបមកពិនិត្យទឹកនោម ចេះលេងប៉ាហុីទៀត ម្ចាស់ពានអើយ សារជាតិញៀន តែ3ថ្ងៃទៅមួយអាទិត្យ ពិនិត្យទឹកនោមគឺមិនឃើញទេ (តែមិនមែនមិនឃើញ លោកថារួចខ្លួនទេ បើសិនជាអ្នកញៀនហើយ គឺនៅតែជាញៀន គ្រាប់តែពិនិត្យមិនឃើញ ) បោកបានតែអ្នក មិនធ្លាប់ចូលសិក្ខាសាលាទេ អាអូន «បើជាអ្នកញៀនមែនខ្ញុំមានវិធីពិនិត្យអោយឃើញ ធ្វើតាសឈាម»”
Post a Comment