នោះឡាវប្រកាសសម្រេចស្នើរដាក់ចង្វាក់រាំវង់ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកធ្វើព្រងើយ(មានវីដេអូ)
យោងតាមគេហទំព័រ laotiantimes បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ ប្រទេសឡាវកំពុងតែរៀបចំស្នើរសុំដាក់របាំប្រពៃណីដ៏ល្បីល្បាញ Lam Vong ចូលទៅក្នុងបញ្ចីបេតិកភណ្ឌពិភពលោក។ ចង្វាក់រាំវង់នេះ សម្រាប់ភាសាឡាវហៅថា Lamvong (Lao: ລຳວົງ – lám wóŋ) ភាសាថៃហៅថា Ramwong (Thai: รำวง) និងភាសាខ្មែរយើងហៅថា Romvong (Khmer: រាំវង់)។
កាលពីថ្ងៃទី០៩ ខែមីនា កន្លងទៅនេះ នៅក្នុងកិច្ចប្រជុំដឹកនាំដោយលោក Bouangern Xaphouvong អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ បានអនុញ្ញាតឲ្យអ្នកតំណាងមកពីវិស័យពាក់ព័ន្ធនានាពិចារណាពីលទ្ធភាពនៃការស្នើរដាក់បញ្ចូលវប្បធម៌របស់ឡាវចូលទៅក្នុងបញ្ចីសម្បត្តិបេតិកភណ្ឌពិភពលោក។ កាលពីខែមុន រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ លោក Bosengkham Vongdara បានបង្កើតគណៈកម្មាធិការផ្លូវការមួយ ដើម្បីធ្វើការត្រួតពិនិត្យការរៀបចំឯកសារនានា ដែលត្រូវការសម្រាប់ដាក់បញ្ចូលចង្វាក់រាំវង់ចូលជាបេតិកភណ្ឌពិភពលោក។ អ្នកចូលរួមក្នុងកិច្ចប្រជុំនោះផងដែរក៏បានពិភាក្សាពីលទ្ធភាពនៃការស្នើរបញ្ចូលរប្បធម៌ល្បីល្បាញផ្សេងៗដូចជា ពិធីបុណ្យចូលឆ្នាំប្រពៃណីឡាវ ពិធី almsgiving ពិធីបុណ្យ Baci និងពិធីបុណ្យ Kong Khao ដើម្បីដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោករបស់យូណេស្កូផងដែរ។ គួរបញ្ជាក់ផងដែរថា ចង្វាក់រាំវង់ ជាចង្វាក់មួយ ដែលបងប្អូនប្រជាពលរដ្ឋខ្មែរនិយមរាំលេងកំសាន្តនៅក្នុងកម្មវិធីនានា
Post a Comment