ពិតជាមានមោទនភាពណាស់!!! ទូករបស់កម្ពុជានិងបំបែកកំណត់ត្រាពិភពលោកមួយទៀតហើយថែមទាំងមានក្រមាយក្សមួយទៀត មានប្រវែងដល់ទៅ១ពាន់ម៉ែត្រ
ទូកនោះអាចមានប្រវែងដល់ទៅ ៨៥ម៉ែត្រ និងផ្ទុកមនុស្សបានចំនួន ១៧៩នាក់។ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបន្ថែមទៀតថាគណៈកម្មការឯកអត្តកម្មពិភពលោក នឹងចុះមកពិនិត្យមើល ចំពោះទូកវែងជាងគេលើលោកនេះ ដោយលោករំពឹងថាវានឹងអាចចុះចូលក្នុងឯកត្តកម្មពិភពលោកបាន។ ខណៈដែលបច្ចុប្បន្ននេះ ទូកវែងជាងគេបំផុតគឺមានប្រវែង៧៧,៨ម៉ែត្រ នៅ ប្រទេសចិន។
ក្នុងឱកាសចូលឆ្នាំឬសង្ក្រានឆ្នាំថ្មីខាងមុខនេះ មិនត្រឹមតែទូកនេះទេដែលត្រៀមបំបែកកំណត់ត្រាពិភពលោក ដោយកម្ពុជានៅមានក្រមាយក្សមួយទៀត មានប្រវែងដល់ទៅ១ពាន់ម៉ែត្រឯណោះ៕
Post a Comment