ម៉ៃ សុគន្ធ នឹកមិនអស់ចិត្ត ទីសក្ការៈព្រះអង្គដងកើ ដ៏សាកសិទ្ធិ ស្រាប់តែមានអ្នកតាចិនមកសម្តែងរិទ្ធិអារអណ្តាតសម្រក់ឈាមទៅវិញ (មានវីដេអូ)


កាលពីព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នេះនាពេលថ្មីៗនេះមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីវីដេអូមួយបានបង្ហាញនូវសកម្មភាពមនុស្សមួយក្រុមដែលត្រូវគេដឹងថាបានធ្វើការហែរអ្នកតាចិន។ ស្រាប់តែមនុស្សមួយក្រុមនោះបានធ្វើការសម្តែងរិទ្ធនៅមុខព្រះអង្គដងកើ ធ្វើឲ្យមហាជនជាច្រើនបានសម្តែងការខឹងសម្បារជាខ្លាំង ដោយមិនពេញចិត្តនូវទង្វើបែបនេះ។ យ៉ាងណាមិញតារាចម្រៀង ម៉ៃ សុគន្ធ ក៏បានបញ្ចេញមតិប្រតិកម្មងើយឆ្ងល់ចំពោះហេតុការណ៍ដែលកើតឡើង ដោយបានសរសេរថា៖
“មិនមែនចេះតែទើសទេ បុន្តែឆ្ងល់ ទីសក្ការៈព្រះអង្គដងកើ ដ៏សាកសិទ្ធិនិងជាទីគោរពបំផុតរបស់ខ្មែរ បែរជាមានអ្នកតាសាសន៍ផ្សេងមកបំពាន។ ខ្ញុំអត់យល់សោះថាគេធ្វើដើម្បីអ្វី សូមខាងក្រសួងដែលពាក់ព័ន្ធ ជួយពន្យល់និងបើកភ្នែកមើលផង បើបងៗអ្នកចេះ ជួយពន្យល់ផង ពិធីអី ធ្វើដើម្បីអ្វី។​តែតាមដែលខ្ញំដឹង កន្លែងព្រះអង្គ គ្រឿងសក្ការៈ មានតែផ្កានិងផ្លែឈើទេ ចុះហេតុអីពេលនេះមានអារអណ្តាតស្រក់ឈាមអីណាវិញស៊ែរមួយ ដើម្បីអោយបងៗរឺលោកៗអ្នកចេះ និង ក្រសួងជួយពន្យល់ផង”។ តើប្រិយមិត្តមានយោបល់បែបណាដែលចំពោះរឿងរ៉ាវនេះ? សូមទស្សនាវីដេអូនៅខាងក្រោម៖

តារាកំប្លែង រូបស្រស់ កញ្ញា នីឡា បន្ទាប់ពីបានបដិសេធថាខ្លួនមិនមានទំនាក់ទំនងជាមួយមិត្តរបស់ខ្លួន លើសពីមិត្តភក្ដ័ ប៉ុន្ដែហៅគ្នាសុទ្ធតែពាក្យថា…! (មានវីដេអូ)


ជាការពិតណាស់បន្ទាប់ពីតារាកំប្លែង រូបស្រស់ កញ្ញា វ៉ាន់ នីឡា បានបែកផ្លូវគ្នាជាមួយនឹងជាគូដណ្តឹង គឺលោក ផន រង្សី រួចមក ក៏មានលេចលឺពត៌មានថា តារាស្រីដួងនេះ មានទំនាក់ទំនងជាមួយនឹងបុរសម្នាក់ ដែលជាមិត្តរបស់ខ្លួន លើសពីមិត្តភក្ដ័ ប៉ុន្ដែត្រូវបានតារាស្រីដួងនេះ បដិសេធភ្លាមៗវិញតែម្ដង។ ប៉ុន្ដែយ៉ាងណាមិញ កាលពីថ្មីៗនេះដែរ Video ឃ្លីបរបស់មិត្តតារាស្រី នីឡា បានបង្ហោះនៅក្នុងបណ្ដាញសង្គមអោយបានឃើញថា តារាស្រី នីឡា បានដើរកម្សាន្ដជាមួយនឹងមិត្តៗ ២ ទៅ ៣នាក់ នៅលើទឹកដីនៃខេត្តកំពត។
តែត្រូវបានគេសង្គេតឃើញថា តារាស្រី នីឡា មានភាពស្និតស្នាលជាមួយនឹងមិត្តប្រុសម្នាក់នោះលើពីមិត្ត ដោយមានការគេងពីលើភ្លូវគ្នាទៅវិញទៅមក កៀកស្មារគ្នា ទាញថ្ពាល់តារាស្រី នីឡា ថែមទាំងហៅតារាស្រីដួងនេះសុទ្ធតែ ” ប្រពន្ធ ” ថែមទៀតផង។ ទាំងនេះហើយដែលជាមន្ទិលសង្ស័យរបស់អ្នកគាំទ្រ ខណៈពេលដែលអ្នកទាំងពីរមានទំនាក់ទំនង ជិតស្និតដូច្នេះ ហើយពួកគេក៏កំពុងតែធ្វើឲ្យអ្នកគាំទ្រជាច្រើនរឹតតែចង់ដឹង ប៉ុន្ដែទោះជាយ៉ាងណា ក៏នូវមិនទាន់មានការបកស្រាយពីអ្នកទាំងពីរនៅឡើងទេ៕
រូបភាពពេលទៅដើរកម្សាន្ដ

ហួសចិត្ត ! ពិធីរៀបការក្លាយជាបុណ្យសព ដោយសារតែអបអរខុសបច្ចេកទេស

ប្រទេសឥណ្ឌា ៖ នៅក្នុងប្រទេសមួយចំនួនក្នុងទ្វីបអាស៊ីចូលចិត្តបាញ់កាំជ្រួច រឺកាំភ្លើងឡើងទៅលើ ដើម្បីអបអរពិធីបុណ្យ រឺកម្មវិធីសំខាន់ៗណាមួយ។ ប្រភពព័ត៌មានរបស់បរទេសបានចុះផ្សាយករណីសោកនាដកម្មក្នុងពិធីមង្គលការ ដោយសារតែការប្រើកាំភ្លើងបាញ់អបអរខុសបច្ចេកទេស ភ្លាត់ទៅទំលុះក្បាលកូនកំលោះធ្វើពិធីការក្លាយជាបុណ្យសព។ ឧបទ្ទេវហេតុនេះបានកើតឡើងកាលពីថ្ងៃទី២៨ ខែ​កុម្ភៈ នេះ កាសែត News Times of India បានរាយការណ៍ថា កូនកំលោះម្នាក់ត្រូវបានស្លាប់ដោយការបាញ់កាំភ្លើងអបអរពីសំណាក់មិត្តភក្តិ និងសាច់ញាតិ។
 កូនកំលោះវ័យ២១ឆ្នាំបានត្រូវបានស្លាប់ខណៈពេល កំពុងត្រូវបានដង្ហែរទៅកាន់ផ្ទះរបស់កូនក្រមុំ ក្នុងល្ងាចថ្ងៃទី២៧ ខែកុម្ភៈ។ កាំភ្លើងជាច្រើនត្រូវបានបាញ់ឡើងទៅលើព្រមគ្នា តែដោយសារតែខុសបច្ចេកទេសធ្វើអោយគ្រាប់សំណមួយរត់មកបុកជាមួយនឹងក្បាលរបស់កូនកំលោះ គេត្រូវបានប្រកាសថាស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ។ តាមពិតការប្រើប្រាស់កាំជ្រួច រឺកាំភ្លើងបាញ់អបអរនេះជារឿងដែលរដ្ឋាភិបាលបានហាមឃាត់។ ដោយសារតែវាអាចបង្កគ្រោះថ្នាក់ចៃដន្យបែបនេះ តែនៅតែមានអ្នករំលោភបំពានហើយធ្វើបែបនេះដដែល៕
ប្រភព ៖ sanook

No comments