មុខមាត់ស្អាតបាតតែចិត្តមិនស្អាតដូចរូបសោះ… ជនជាតិអាមេរិក ដែលអារ.កស្រីខ្មែរ នៅធ្វើការនៅហាងម៉ាស្សា «លីដាខ្មែរ ម៉ាស្សា»នោះ…មុខចឹងសោះ
ទីបំផុតជនល្មើសដែលសម្លាប់ស្ត្រីបុគ្គលិកម៉ាស្សា របស់ហាងម៉ាស្សា «លីដាខ្មែរ ម៉ាស្សា» នៅផ្សារក្តាម ក្នុងក្រុងកែប ខេត្តកែប ត្រូវបានកម្លាំងនគរបាលខេត្តកំពតតាមបក្រមាញ់ចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

ជនល្មើសជាជាតិអាមេរិក មានឈ្មោះ Shanch Ez Sann Daniel កើតថ្ងៃ១៥ ខែមីនា ឆ្នាំ១៩៩៣ រូបគេបានចូលមកខេត្តកែប ថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយបានស្នាក់នៅផ្ទះសំណាក់កែបបេ ត្រូវចេញពីខេត្តកែបនៅថ្ងៃទី២៨ ខែកុម្ភៈនេះ ប៉ុន្តែរូបគេបានចាកចេញពីម៉ោង៨យប់មិញ តាមតាក់ស៊ីទៅកំពត។

យោងតាមសាក្សីដែលជាបុគ្គលិកបម្រើការងារនៅហាងម៉ាស្សា បានអះអាងថាជនបរទេសរូបនោះ ពិតជាបានចេញពីបន្ទប់ម៉ាស្សាកន្លែងកើតហេតុប្រាកដមែន។ ជាមួយគ្នានេះជនជាតិអាមេរិករូបនោះ មានជាប់ស្នាមខ្វាច ត្រូវមុខនិងករបស់គេផងដែរ។

ជនរងគ្រោះឈ្មោះ លុច គាង ភេទស្រី អាយុ២៧ឆ្នាំ មុខរបរជាអ្នកម៉ាស្សា ជាកូនប្រសាររបស់មេបញ្ជាការរងអាវុធហត្ថខេត្តកែប និងមានស្វាមីឈ្មោះ ប៉ក់ សួនវិបុល អាយុ២៧ឆ្នាំ មុខរបរជាកសិករ ហើយមានកូនស្រីម្នាក់ទើបតែអាយុ៨ខែប៉ុណ្ណោះ។

តាមស្នងការនគរបាលខេត្ត បានបញ្ជាក់ថា ជនរងគ្រោះរូបនេះ ត្រូវបានជនល្មើសប៉ុនប៉ងរំលោភ តែរំលោភមិនបានសម្រេចក៏ស្លាប់ចោលតែម្តង៕
បុរសជនជាតិចិនម្នាក់ ត្រូវរថយន្តកិនខ្ទេចក្បាល នៅខេត្តព្រះសីហនុ
ព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់ ខណៈកំពុងជិះម៉ូតូ ត្រូវរថយន្តកុងតឺន័រ១គ្រឿង បើកបុកកិនបែកខួរស្លាប់ យ៉ាងអាណោចអាធ័ម នៅចន្លោះគីឡូម៉ែត្រ១២៣និង១២៤ ស្ថិតក្នុងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលពីវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ។

រថយន្តបង្កម៉ាកកុងតឺន័រ ក្បាលត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 3C-4866 អ្នកបើកបររត់រថយន្តគេចខ្លួនបាត់។ សមត្ថកិច្ចបន្តថា រថយន្តនិងម៉ូតូមានទិសដៅស្របគ្នាពី(លិចទៅកើត) លុះដល់ចំណុចខាងលើ បានបុកជាមួយម៉ូតូ១គ្រឿង ម៉ាក Sirius RC ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយជនជាតិចិន ភេទប្រុស មិនស្គាល់ឈ្មោះ អាយុ២៦ឆ្នាំ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង មិនទាន់ស្គាល់អាស័យដ្ឋាន ។

បច្ចុប្បន្ន រថយន្តនឹងម៉ូតូ សមត្ថកិច្ចបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ចំណែកសាកសពកំពុងស្រាវជ្រាវរកសាច់ញាតិ៕


ជួយស៊ែរបន្តផង…បងស្រីគាត់កើតជំងឺមហារីក ឡើងរលួយ មិនដឹងជាគាត់ទ្រាំឈឺយ៉ាងណាទេ
សូមបងប្អូនជួយដល់បងស្រី ឈ្មោះ សោម លីណា មានអាយុ56 ឆ្នាំ ដែលគាត់មានទីលំនៅក្នុងភូមិ ក្បាលស្ពាន ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានន័យ កើតជំងឺមហារីកដ៏ធ្ងន់ធ្ងរនេះ អស់រយះពេលបីបួនឆ្នាំមកហើយគ្មានលទ្ធភាពព្យាបាលបានជាបន្តរទៀតទេ។
ប្រសិនបើមានបងប្អូនអាណិតអាសូរចង់ជួយឧបត្ថម្ភគាត់អាចទំនាក់ទំនងតាមរយះទូរស័ព្ទលេខ៖
098335544
ប្រភព៖ Lyhos San


098335544
ប្រភព៖ Lyhos San



ចៅតាកំសត់… លោកតា និងចៅស្រី ទីទាល់ក្រ ជួបរឿងអកុសល ផ្ទុះកំប៉ុងហ្គាសត្រូវពេញទាំងខ្លួន ពេលនេះមានតែលើកដៃសូមអោយបងប្អូនជួយ ព្រោះតែគ្មានលុយអោយ…
សូមសប្បុរសជនជួយពួកគាត់ផង! លោកតាព្រះជន្ម៧៦ឆ្នាំកំពុងតែទីទាល់ក្រហើយ និងចៅស្រីកំព្រាទៀត ឆ្លៀតមកអកុសលផ្ទុះកំប៉ុងហ្គាសឆេះទៀត នៅស្រុកបាភ្នំខេត្តព្រៃវែង តែបច្ចុប្បន្នកំពុងសំរាកព្យាបាលនៅទីរួមខេត្តព្រៃវែង។សូមបងប្អូនមេត្តា ជួយជារបស់ ញាំខ្លះនឹងយកទៅជូនគាត់ពិព្រោះគាត់ទីទាល់ក្រដូចគ្នាចឹង បានត្រឹមជួយមើលថែតែគ្មានថវិកាទេ។098335544
ប្រភព៖ Lyhos San


ប្រភព៖ Lyhos San



Post a Comment