ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ពេលឃើញកូនក្រមុំស្រស់ស្អាតម្នាក់ ថត Pre-Wedding ជាមួយជីតាបង្កើតរបស់ខ្លួន
នារីដ៏ស្រស់ស្អាតអាយុ ២៥ ឆ្នាំជនជាតិចិន បាននាំជីតាជាទីស្រឡាញ់របស់ខ្លួនថតរូបខ្លួនស្លៀករូបការនិងដឹកដៃនាងចូលវិហារ ព្រោះតែនាងខ្លាចថាទម្រាំនាងបានរៀបការ ជីតានាងប្រហែលមិនបាននៅចូលរួមឡើយ។
ជីតារបស់កញ្ញា Fu Xuewei អាយុ ៨៧ ឆ្នាំមកហើយ ហើយគាត់ក៏មានជំងឺស្ទះសរសៃឈាមខួរក្បាលនិងឧស្សាហ៍មានជំងឺគាំងបេះដូងផងដែរ ហេតុដូច្នេះទើបនារីស្រស់ស្អាតជាចៅស្រីរូបនេះ នាំជីតារបស់ខ្លួនថតរូបនាងស្លៀករ៉ូបកូនក្រមុំឲ្យហើយ។
ព្រោះតែក្តីស្រឡាញ់ចំពោះជីតាដែលខំមើលថែនាង កញ្ញា Fu បានសាក់មុខជីតារបស់ខ្លួននៅលើដើមដៃ ដើម្បីទុកជាការចងចាំជារៀងរហូត ទោះបីគាត់នឹងចាកចេញនៅពេលណាមួយក៏ដោយ។
Fu ប្រាប់អ្នកសារព័ត៌មានថា កាលពីនាងនៅតូចរៀនបឋមសិក្សា ឱពុកម្តាយនាងរវល់នឹងការងារខ្លាំងពេកហើយក្រោយមកក៏លែងលះគ្នា ទើបជីតានាងយកនាងមកចិញ្ចឹមរហូតដល់ធំប៉ុណ្ណោះ ហើយក៏បំពេញបំណងនាងគ្រប់យ៉ាងដែលនាងចង់បាន។ នាងថាពេលនាងមានកូន នាងនឹងឲ្យពួកគេបានដឹងពីគុណបំណាច់ដ៏ធំធេងរបស់ជីតានាង ហើយឲ្យពួកគេចងចាំមុខជីតានាងទុករហូត៕
Post a Comment