មិនមែននៅបរទេសទេ គឺនៅខ្មែរយើងនេះឯង! រមណីយដ្ឋានមួយកន្លែងទាក់ទាញខ្លាំង គោលដៅសម្រាប់ថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ
រមណីយដ្ឋានអន្លង់ភ្ញៀវនៅខេត្តតាកែវ កំពុងទាក់ទាញអ្នកទេសចរណ៍ក្នុងស្រុកខ្លាំងគ្រាន់បើ ព្រោះតែការរៀបចំសួននៅក្បែរជើងភ្នំ ខ្យល់បក់មកត្រជាក់ៗ អមដោយចម្ការ និងសួនផ្កាចម្រុះលើផ្ទៃដីដ៏ធំទូលាយដើរមួយហត់។
អន្លង់ភ្ញៀវនឹងក្លាយជាគោលដៅទេសចរណ៍មួយ សម្រាប់ពលរដ្ឋខ្មែរនៅថ្ងៃចូលឆ្នាំខ្មែរខាងមុខ ដែលទីនោះមិនត្រឹមតែអាចសម្រាកលំហែកាយស្រូបយកខ្យល់បរិសុទ្ធដែលមិនអាចរកបាននៅទីណាៗផ្សេងតែប៉ុណ្ណោះទេ តែអ្នកទេសចរណ៍ក៏នឹងបានថតរូបស្រស់ស្អាតមិនធ្លាប់មានថែមទៀតផង។
រមណីដ្ឋានអន្លង់ភ្ញៀវ បើសិនប្រិយមិត្តមកដល់អង្គតាសោម មានផ្លូវបំបែកជាបួន អាចបត់ទៅលិចត្រង់ ជិះប្រហែល៥០គីឡូម៉ែត្រ នោះនឹងឃើញរមណីដ្ឋានអន្លង់ភ្ញៀវ ខេត្តតាកែវ៕
Post a Comment