សូមអប់អរសាទរផង នៅថ្ងៃទី ២៩ ឧសភា ឆ្នាំ ២០១៨ នេះ កំណាត់ផ្លូវដែកបាត់ដំបង-ពោធិ៍សាត់នឹងដាក់ឲ្យតំណើរការឡើងវិញក្រោយអវត្តមានច្រើនឆ្នាំ
ភ្នំពេញ (camnewstv)៖ នៅថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៨ កំណាត់ផ្លវដែកកម្ពុជាដែលត្រូវបានផ្អាក់ការប្រើប្រាស់អស់រយៈពេល ១២ ឆ្នាំហើយនោះនឹងត្រូវដាក់តំណើរការឡើងវិញ។ កំណាត់ផ្លូវដែកនោះមានប្រវែង ១០៧ គីឡូម៉ែត្រ លាតសន្ធឹងពីបាត់តំបងមកដល់ពោធិសាត់។ កំណាត់ផ្លូវដែកនោះ ៧៥ គីឡូម៉ែត្រ ស្ថិតនៅខេត្ត ខេត្តបាត់តំបងនិង ៣២ គីឡូម៉ែត្រស្ថិតនៅខេត្តពោធិសាត់។ ក្នងនោះ មានស្ថានីយត្រូវឆ្លងកាត់ចំនួន ១៦ស្ថានីយ រួមមានស្ថានីយ៖ បាត់ដំបង អូរដំបង អូរស្រឡៅ រាំងកេសី ស្វាយជាតិ ភ្នំធិបតី គោកត្រុំ កោះចារ មោងឬស្សី ព្រៃស្វាយ កាឡោមពុក ស្វាយដូនកែវ បឹងខ្នារ ត្រពាំងជង ស្នាមព្រះ និងពោធិ៍សាត់ ក្នុងនោះខេត្តបាត់ដំបង មាន ១១ស្ថានីយ និងខេត្តពោធិ៍សាត់ មាន ៥ស្ថានីយ។
Post a Comment