បើបានទៅលេងប៉ារីសគួរតែទៅលេងទីកន្លែងនេះដើម្បីកុំឲ្យស្តាយក្រោយ(មានវីដេអូ)
បារាំង៖ មនុស្សគ្រប់គ្នាប្រាថ្ញាចង់មានតំណើរកំសាន្តដើម្បីបង្កើតភាពរីករាយផ្លែកភ្នែកក្នុងជីវិត។ ការជ្រើសរើសកន្លែងកំសាន្ត ពិតជាសំខាន់ណាស់ ដូចនេះថ្ងៃនេះយើងសូមណែនាំទីកន្លែងដ៏ស្រស់ស្អាតមួយនៅប្រទេសបារាំង នោះគឺប៉ារីស។ ប៉ារីស គឺជារដ្ឋធានីនៃប្រទេសបារាំង និងជាទីក្រុងមួយដ៏សំខាន់នៅទ្វីបអឺរ៉ុប។ ទីក្រុងនេះ ត្រូវបានមនុស្សរាប់លានស្គាល់ថាជាទីក្រុងដែលមានភាពរ៉ូមែនទិច និងជាប់លំដាប់ថ្នាក់ពិភពលោកជាកន្លែងដែលមានទេសភាពស្រស់ស្អាត ប្លែកត្រជាក់ភ្នែក ទៀតផង។
កន្លែងដែលគេស្គាល់ច្រើនបំផុតនៅប៉ារីសនោះគឺ Eiffel Tower ដែលជាវិមានដ៏ល្បីល្បាញនៅលើពិភលោក និងមានកំពស់រហូតទៅដល់ ៣២៤ម៉ែត្រ ខ្ពស់ជាងសំណង់អគារផ្សេងៗទាំងអស់នៅប៉ារីស។
វិមាននេះ មានភ្ញៀវទេសចរណ៍មកទស្សនាច្រើនជាងគេបំផុតនៅលើពិភពលោក ពីព្រោះវាជាកន្លែងដ៏សាកសមសម្រាប់ការទៅកម្សាន្ត និងជាកន្លែងដ៏ពេញនិយមសម្រាប់ការថតរូបធ្វើស្ទាយប្លែកជាច្រើនផងដែរ។
សូមទស្សនាវីដេអូ៖
Post a Comment