នាវាចម្បាំងមហាយក្សចិនចេញទៅបណ្តេញនាវាចម្បាំងរបស់អាមេរិច
ចិន៖ យោងតាមការចុះផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី ២៨ ឧសភា ២០១៨ នេះបានឲ្យដឹងថាដោយយោងតាម ក្រសួងការពារជាតិចិន ទីក្រុងប៉េកាំងបានបញ្ជូននាវាចម្បាំងបំពាក់ដោយគ្រាប់មីស៊ីលចំនួនពីរគ្រឿងគឺ ហ៊ីកជីនស៍ (Higgins) និង អាន់ធីតាម (Antietam) ទៅកាន់តំបន់ទីប្រជុំកោះ ផារ៉ាសែល (Paracel) ដែលចិនអះអាងថា ជាកម្មសិទ្ធិរបស់ខ្លួន។ ក្រសួងការពារជាតិចិនបានអះអាងថា ខ្លួនបានបញ្ជូននាវាចម្បាំងរបស់ខ្លួន ទៅព្រមាននាវាចម្បាំងអាមេរិក ដែលបានចូលក្នុងដែនទឹកសមុទ្រចិនខាងត្បូង ឱ្យចាកចេញជាបន្ទាន់។
Post a Comment