ក្តៅៗ! អតីតចៅអធិការ វត្តភ្នំបាក់លើ ស្រិល វណ្ណា ត្រូវបានបញ្ជូនត្រឡប់ទៅផ្ទះវិញ រង់ចាំសម្របសម្រួលពីចាស់ទុំ





នេះបើយោងតាមទំព័រហ្វេសប៊ុក ក៏ដូចជាគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងមុននេះថា អតីតចៅអធិការ វត្តភ្នំបាក់លើនិង អនុគណក្រុងសិរីសោភ័ណ ឈ្មោះ ស្រិល វណ្ណា ហៅ អៀម វណ្ណា ត្រូវបានបញ្ជូនទៅផ្ទះវិញ បន្ទាប់ពីចាប់ផ្សឹកកាលពីរសៀលថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០១៨ នៅ​វត្ត​សុមា​ធិ​ផល​ស្ថិត​សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ ។










មន្ត្រីនគរបាលម្នាក់បានឱ្យដឹងថា តាមពិតកម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ​ដឹកឈ្មោះ ស្រិល វណ្ណា ​មក​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ មិនមែន​ឃាត់ខ្លួន​នោះ​ទេ​ គឺ​ដឹក​រំដោះ​ការពារ​សុវត្ថិភាព​ ខ្លាច​មាន​ផ្ទុះ​ហិង្សា​ណាមួយ​ កើតឡើង​ពី​ប្រជាពលរដ្ឋ​ដែល​ចោមរោម​នៅ​បរិ​វេន​ព្រះ​វិហារ​ ប៉ុន្តែក្រោយមកត្រូវបានបញ្ជូនទៅវត្តបាក់លើវិញ ដើម្បីត្រួតពិនិត្យទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងបញ្ជូនទៅផ្ទះតែម្ដង ។




សូមបញ្ជាក់ថា ចៅអធិការ​វត្ត​ភ្នំ​បាក់​លើ​ និង​អនុគណៈ​ក្រុង​សិរី​សោភ័ណ​ឈ្មោះ​ ស្រិល​ វ​ណ្ណា​ ហៅ​អៀម​ វ​ណ្ណា​ អាយុ​៣៨​ឆ្នាំ​ ដែល​ឪពុក​ម្តាយ​រស់នៅ​ភូមិ​ដី​ឡូត៍​សង្កាត់​ទឹក​ផ្លា​ ក្រុង​សិរីសោភ័ណ​ ដែល​ត្រូវ​បាន​បារាជិក​ដោយ​ចោទ​ពី​កាន់​ពី​ស្ត្រី​ឈ្មោះ​ កាយ​ វិ​តា​ អាយុ ​១៩​ឆ្នាំ​ រស់នៅ​ភូមិ​ក្បាលកោះ​ សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​ចោទ​ថា​រំលោភ​ និង​គម្រាម​ ហើយ​ត្រូវ​មន្ត្រីធម្មការ​និង​សាសនា​ខេត្ត​ រួម​ជាមួយ​មន្ត្រី​សង្ឃ​ផ្សឹក​ត្រូវ​បាន​បញ្ចប់​នៅ​ម៉ោង​រសៀល​ថ្ងៃ​ទី​០៥​ ខែមិថុនា​ ឆ្នាំ​២០១៨​ នៅ​វត្ត​សុមា​ធិ​ផល​ស្ថិត​សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរី​សោភ័ណ​។​ ហើយ​រឿងរ៉ាវ​ដែល​ស្ត្រី​ឈ្មោះ​ កាយ​ វិ​តា​ គ្រោង​ប្តឹង​ត្រូវ​បាន​ចាស់ទុំ​សម្របសម្រួល​ សុំ​កុំ​ឱ្យ​ប្តឹង​ដើម្បី​ជជែក​គ្នា​រក​ដំណោះស្រាយ​បន្ត​ទៀត​ ៕







No comments