ញាក់សាច់ ជប៉ុនរកឃើញធនធានដ៏កម្ររមានតម្លៃដែលអាចបំពេញតម្រូវការពិភពលោកបាន
នៅក្នុងប្រទេសជប៉ុនពួកគេបានរកឃើញទុនបំរុងស្ទើរតែគ្មានកំណត់នៃ លោហធាតុដ៏កម្រអ្នកវិទ្យាសាស្ត្រជប៉ុនបានគូសផែនទីនៃប្រភពបម្រុងដ៏ធំនៃធាតុកម្រនៅក្នុងភក់ជ្រៅ។យោងតាមការលើកឡើងបានឲ្យដឹងថា ធន់ធានកម្ររនោះមានគ្រប់គ្រាន់ដើម្បីធានានូវតម្រូវការជាសកល "ស្ទើរតែគ្មានទីបញ្ចប់" ។
ធន់ធានដែលរកឃើញនៅក្នុងដែនទឹកសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនមានប្រមាណជាង ១៦ លានតោនដែលមានតម្លៃថ្លៃជាងមាសដែលអាចយកទៅផលិតឧបករណ៌ផ្សេងៗដូចជា ការផលិតផលិតផលបច្ចេកវិទ្យាខ្ពស់រាប់ចាប់ពីទូរស័ព្ទចល័តរហូតទៅដល់រថយន្តអគ្គីសនី។
ក្រុមមួយក្នុងចំណោមក្រុមមកពីសាកលវិទ្យាល័យ សហគ្រាសនិងភ្នាក់ងាររដ្ឋាភិបាលជាច្រើនផ្សេងទៀត បានស្ទង់មើលពីធន់ធាននៅភាគខាងលិចនៃមហាសមុទ្រប៉ាស៊ីហ្វិកក្បែរកោះមីណាមីតូស៊ីម៉ាប្រទេសជប៉ុន។
យោងតាមការសិក្សាដែលធ្វើឡើងដោយលោក Yutaro Takaya អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Waseda និងលោក Yasuhiro Kato អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យតូក្យូបានឱ្យដឹងថានៅក្នុងតំបន់សិក្សានៅមាន រ៉ែកម្រររហូតដល់ 1,2 លានតោន។
ពួកអ្នករុករកក៏បានបន្ថែមថា នៅផ្ទៃ 2 500 គីឡូម៉ែត្រការ៉េនៅភាគខាងត្បូងនៃកោះរបស់ប្រទេសជប៉ុនអាចមាន 16 លានតោននៃធាតុដ៏មានតំលៃនិង មានសក្តានុពលអាចផ្គត់ផ្គង់ពិភពលោកនៅលើមូលដ្ឋានស្ទើរតែគ្មានទីបញ្ចប់ ។
ប្រភព៖ hi-news
ផ្តល់សិទ្ធិដោយ៖ camnewstv
ផ្តល់សិទ្ធិដោយ៖ camnewstv
Post a Comment