សំរាប់អ្នកចូលចិត្តដើរកំសាន្តត្រូវតែដឹងថា គេ​ហាម​អ្នក​ទេសចរ​ទៅ​លេង​៣​ខេត្ត​នេះ ​បើ​ចង់​រស់​នៅ​បន្ដ​ទៀត

រដ្ឋាភិបាល​ថៃ បាន​ប្រកាស​ហាម​អ្នក​ទេសចរ​ទាំង​អស់​ទៅ​លេង​ខេត្ត​ចំនួន​៣​របស់​ខ្លួន ប្រសិន​បើ​ចង់​រស់​រាន​បន្ត​ទៀត ខណៈ​ដែល​៣​ខេត្ត​នោះ​កំពុង​តែ​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​ញឹកញយ​បំផុត។


៣​ខេត្ត ដែល​ខាង​ភាគី​ថៃ​ផ្ទាល់​ហាម​អ្នក​ទេសចរ​នោះ​រួម​មាន​ខេត្ត Yala, Narathiwat និង Pattani។ក្រសួង​ការបរទេស​ថៃ ​បាន​បន្ថែម​ទៀត​ថា​ទី​ក្រុង​បាងកក​ផ្ទាល់ ក៏​ដូចជា​បណ្ដា​ខេត្ត​ដែល​មាន​ទេសចរ​ច្រើន​ផ្សេង​ទៀត​ក៏​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ដែរ ត្បិត​អី​ក្រុម​ភេវករ​កំពុង​តែ​ធ្វើ​ទុក្ខ​ខ្លាំង​ក្នុង​ប្រទេស​ថៃ។




ការ​បះបោរ​របស់​ក្រុម​ឧទ្ទាម​ឥស្លាម ដែល​តែង​តែ​កើត​មាន​​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​បាន​សម្លាប់​ពលរដ្ឋ​ស្លូត​ត្រង់​ជា​ច្រើន ​តួ​យ៉ាង​ដូចជា​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ទីក្រុង​បាងកក​កាល​ពី​ឆ្នាំ​មុន​ជា​ដើម។ ដោយ​គិត​ចាប់​ពី​ឆ្នាំ​២០០៤​មក ​ការ​វាយ​ប្រហារ​របស់​ក្រុម​ឥស្លាម​បាន​សម្លាប់​ជាង​៤​ពាន់​នាក់​ហើយ៕


No comments